Part 37:យើងដោះលែងឯង

4.1K 337 14
                                    

យប់ម៉ោងប្រាំមួយជាងទៅហើយទើបថេយ៉ុងត្រលប់មកវិញដោយមានសូជុនជូនមកដល់ខាងមុខមាត់ទ្វាររបងភូមិគ្រិះតែម្តង នាយតូចដើរចូលមកទាំងអារម្មណ៏នៅភ្លឹកគិតរឿងជាច្រើនមិនទាន់បាត់ ជាពិសេសពាក្យដែលសូជុនបានខ្សឹបប្រាប់គេនឹងឯង

"ចិត្តមនុស្សខុសគ្នា ម៉េចនឹងអាចទៅ"នាយតូចបោសវាសគំនិតដែលគិតវែងឆ្ងាយចេញហើយដើរសម្តៅទៅផ្ទះតូចរបស់គេតែម្តង គេត្រូវទៅប្តូរខោអាវសិនមុននឹងចូលទៅជួយការងារម្តាយវិញមិនបានជួយគាត់ពេញមួយថ្ងៃទៅហើយល្ងាចនេះមិនអាចខកខានទៀតនោះទេ

"ម៉ាក់.... "ថេយ៉ុងញញឹមហៅម្តាយដែលនៅផ្ទះបាយធំក្រោយងូតទឹកប្តូរសម្លៀកបំពាក់រួចរាល់គេរត់មកចូលមកភូមិគ្រិះមករកម្តាយតែម្តង

"មកវិញហើយហ្អេ?នរណាជូនកូនមក? "អ្នកស្រីអេរៀលចោទសួរមកកាន់អ្នកដែលជួយលើកចានម្ហូបដែលគាត់ធ្វើហើយប៉ុន្មានមុខទៅដាក់លើតុមួយសិន រង់ចាំលើកចេញទៅជាមួយម្ហូបចុងក្រោយដែលគាត់និងអ្នកបម្រើផ្សេងទៀតកំពុងធ្វើ

"គឺសូជុនណាម៉ាក់ ម្នាក់ដែលកូនប្រាប់ម៉ាក់ពីមុននោះអី"

"អ៏....អ្នកកម្លោះនោះមែនទេ?មិនអីទេចឹង បើជាគេជូនមកម៉ាក់ទុកចិត្តហើយ"

"មែនហើយម៉ាក់គេជាមនុស្សល្អណាស់ នៅជាមួយហើយកក់ក្តៅ អូហ៏ត្រូវហើយគេទិញទឹកត្រចៀកកាំមកអោយម៉ាក់ទៀតផង" ពីរនាក់ម្តាយកូននិយាយគ្នាសើចកក្អឹកពេលខ្លះក៏មានអ្នកបម្រើផ្សេងទៀតចូលរួមជាមួយសើចពេញផ្ទះបាយតែក៏មិនលេងសើចច្រើនខ្លាំងដែរព្រោះត្រូវបំពេញការងារអោយរួចសិន

គ្រាំង!!!

អេដវឺតនិងយ៉ុនហ្គី ងើបមុខមកមើលអ្នកដែលទាញទ្វារបណ្ណាល័យបិតចង់របើកផ្ទះ ជុងហ្គុកដាក់ខ្លួនអង្គុយលើសាឡុងក្បែរអេដវឺតចូលសក់ទៅក្រោយតាមអារម្មណ៏ម៉ួម៉ៅបោះសោរឡានទៅតុកញ្ចក់ទល់មុខលាន់ព្រូស!

"មានអារម្មណ៏ដូចមិនសូវស្រួលយ៉ាងម៉េចមិនដឹងទេបង"អេដវឺតរំកិលខ្លួនម្តងបន្តិចៗអោយមានគម្លាតឆ្ងាយពីអ្នកជាប្អូន ព្រោះបើតាមសង្កេតមើលកាយវិការទឹកមុខហើយចង់ខ្លាច

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Nơi câu chuyện tồn tại. Hãy khám phá bây giờ