Part 7: គេស្រលាញ់ឯងមិនមែនយើង

4.6K 306 3
                                    

ថេយ៉ុងបានត្រឹមសម្លឹងមើលមុខជុងហ្គុកដោយអារម្មណ៏ឈឺចាប់ហេតុអីគេនៅតែមិនឈប់គិតថាខ្លួនចង់ចាប់បងប្រុសគេទៀត

"វាអាស្រ័យទៅលើការគិតរបស់អ្នកប្រុសផ្ទាល់ ព្រោះមិនថាបកស្រាយដល់ដាច់ខ្យល់ស្លាប់ក៏អ្នកប្រុសនៅតែមិនជឿដដែលនឹង" គេហត់និងបកស្រាយប្រាប់ដដែលៗបើជ្រុលជាគិតថាគេចឹងទៅហើយ ក៏បណ្តោយតាមនឹងទៅចុះ

"ឯងចង់ថាមកពីកំហុសយើងដែលមិនព្រមស្តាប់ឯងបកស្រាយចឹងឬ? "

"ខ្ងុំមិនបានថា អ្នកប្រុសគិតដោយខ្លួនឯង"ស្តាប់ចប់ក៏ក្តៅស្លឹកត្រចៀកងឺងសឹងតែតបទៅកាន់នាយតូចតែថេយ៉ុងក៏និយាយបង្អាក់ហើយស្រេច

"បើអ្នកប្រុសស្អប់ខ្ពើមមិនចង់ប៉ះពាល់ខ្ងុំ ដូច្នេះគួរកុំពាក់ព័ន្ធគ្នាអី អ្នកប្រុសនៅដោយអ្នកប្រុសខ្ងុំនៅដោយខ្ងុំធ្វើបែបនេះមិនបានទេឬ? "ឃើញគេស្ងាត់ក៏លួចគិតថានាយអាចនឹងយល់ តែមានឯណាជុងហ្គុកបែរជាដាក់ខ្លួនគេងក្បែរនោះព្រមទាំងទាញគេអោយមកជិតដោយមិនខ្វល់ឡើយថាម្ចាស់ខ្លួនគេមិនបានពេញចិត្តសូម្បីតែបន្តិច

"មិនបាច់និយាយយកល្អ យើងក៏មិនបានចង់ពាក់ព័ន្ធនឹងឯងដូចគ្នា "

"បើអ្នកប្រុសមិនចង់ពាក់ព័ន្ធក៏លែងទៅ ធ្វើបែបនេះធ្វើអី?"មាត់ប្រាប់ថាស្អប់តែបែរជាមកតាមរករឿងគេមិនឈប់ ពិតជាមិនយល់ពិតមែន

"គ្រាន់តែចង់ពិសោធន៏ថាឯងចិត្តងាយមែនឬក៏អត់ ហើយពេលនេះយើងក៏ដឹងចម្លើយ"ថាចប់គេបិតភ្នែកគេងធ្វើរំភើយ តែអ្នកដែលមិនសុខចិត្តគឺជាថេយ៉ុង ជុងហ្គុកនិយាយបែបនេះចង់បានន័យថាម៉េច?ចង់ថាគេចិត្តងាយទាំងដែលនាយជាអ្នកមកប៉ះពាល់គេមុនចឹងហ្ហេស?

"ខ្ងុំមិនបានចិត្តងាយ…  "ជុងហ្គុកបានត្រឹមគ្រហឹមតប តែសម្រាប់ថេយ៉ុងគេដឹងច្បាស់ថានាយកំពុងឌឺខ្លួន

"អ្នកប្រុស!!! "

"បើមិនបានចិត្តងាយមែនក៏ដេកទៅ នៅតម្លង់យើងដល់ពេលណាទៀត! "ជុងហ្គុកបើកភ្នែកស្រែកដាក់ទើបថេយ៉ុងស្ងាត់មាត់ជ្រៀបអោនមុខចុះពេលត្រូវគេស្រែកដាក់បែបនេះ  និយាយស្រួលបួលមិនបានឬ?មានម្តងទេដែលគេនិយាយផ្អែមនិយាយល្អដាក់ខ្លួនម្តងនោះ

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now