Part 25: ប្រុសសង្ហារ!!!

4.4K 342 6
                                    

"ភ្ញាក់ហើយ? "ថេយ៉ុងបើកភ្នែកព្រឹមៗសម្លឹងមើលប្រភពសម្លេង ដែលលាន់ចេញពីតុធ្វើការមិនឆ្ងាយពីសាឡុងប៉ុន្មាន នាយតូចងើបអង្គុយដោយមានភួយតូចមកដណ្តប់លើខ្លួនថែមទៀត ក្រោយញ៉ាំបាយថ្ងៃត្រង់ជាមួយជុងហ្គុករួចនាយក៏ឃាត់មិនអោយទៅវិញទើបគេត្រូវអង្គុយកំដរការងារជុងហ្គុកដល់គេងលក់ខ្លួនឯងបែបនេះ

"...... "ថេយ៉ុងបានត្រឹមងក់ក្បាលតិចៗអោបពោះខ្លួនឯងធ្វើមុខស្មឿកៗព្រោះមិនទាន់ស្វាងស្រួលបួល

"កើតអី? "ជុងហ្គុកដកភ្នែកចេញពីកុំព្យូរទ័រមកមើលអ្នកដែលអង្គុយលើសាឡុង

"ខ្ងុំឃ្លាន...."

"ទើបតែញ៉ាំមិនប៉ុន្មានម៉ោងមុនសោះ ឃ្លានលឿនម្ល៉េស? "ជុងហ្គុកជ្រួញចិញ្ចើមក្រលេកមើលនាឡិកាដែលបំពាក់លើដៃឃើញថាទើបតែម៉ោងប្រាំរសៀល ក្មេងនេះអីក៏ញ៉ាំច្រើនម្ល៉េស?

"ហ្អឺ...បើឃ្លានអោយធ្វើយ៉ាងម៉េច?លោកធ្វើការទៅ ខ្ងុំចេញទៅទិញអីញ៉ាំ"ថេយ៉ុងធ្វើមុខជូរ កញ្ឆក់ខ្លួនងើបបម្រុងនឹងចេញទៅទាំងមមីមមើរព្រោះមិនទាន់ស្វាងងងុយ

"មកនេះ! "គេទម្លាក់ប៊ិចចុះហៅអ្នកដែលដើរជិតដល់មាត់ទ្វារអូហ្វីសទៅហើយ

"អត់ទេ...ខ្ងុំឃ្លាន!! "

"ប្រាប់ថាអោយមកនេះ!!! "សារនេះសម្លេងរាងឡើងទំនងចាប់ផ្តើមខឹង ទើបថេយ៉ុងបានត្រឹមតែខ្ជឹបបបូរមាត់អោនមុខលេងជាយអាវខ្លួនឯងតិចៗញ័រខ្លួនទទ្រើក គ្រាន់តែគេឃ្លានសោះអីក៏ចិត្តអាក្រក់ម្ល៉េស?

ឃើញក្មេងង៉ក់ដាក់ ក៏មានតែដកដង្ហើមបន្ធូរអារម្មណ៏ទើបដើរទៅរកអ្នកដែលឈរអោនមុខលេងជាយអាវខ្លួនឯងមិនមាត់រកគេ ក្នុងចិត្តក៏នឹកឆ្ងល់តែមួយរយ:នេះថេយ៉ុងប្រែជាលែងខ្លាចគេ តែប្តូរជាពូកែង៉ក់ ឆាប់ខឹង ពេលខ្លះក៏ពូកែយកចិត្តដោះខ្លួនពេលនាយខឹងម្តងៗមិនដូចពីមុនឡើយដែលមិនដែលឃើញនាយតូចបែបនេះ

"យើងហៅអោយមករកយើង ហេតុអីមិនមក?"អ្នកកម្លោះអោនមុខសួរតែបែរជាមិនទទួលបានចម្លើយ ដោយថេយ៉ុងស្រាប់តែត្បុលខ្លួនមកអោបនាយយ៉ាងណែនត្រដុសមុខលើទ្រូងគេតិចៗហាក់យកចិត្តអោយគេព្រមតាមសំណើរខ្លួន

ស្អប់ឬស្រលាញ់ [COMPLETE ✔️]Where stories live. Discover now