💅Two💅💅កាងភូមិ!!💅

713 61 5
                                    

មកមើលពីសកម្មភាពប្រចាំពីសត្រូវដែរសាហាវបំផុតរបស់ខ្ញុំ...
Jay pov

ខ្ញុំចេញពីសាលាបានយូរបន្តិចក៏បានមកដល់សួនកំសាន្តក្បែរភូមិ។ ខ្ញុំក៏បានឈរមើលទៅកាន់ក្មេងៗពីរក្រុមកំពុងតែប្រឈមមុខកាចដាក់គ្នាបែបសង្គ្រាមដណ្តើមទឹកដីហើយ។

"ឯងយើងមិនឲ្យលេងកន្លែងនេះទេ!"
ខ្ញុំមើលទៅកាន់ក្មេងប្រុសម្នាក់ដែលកាងឬកជាជនពាលដេញគេដេញឯងមិនខុសពីម្នាក់ប៉ុន្មានទេ។

"កន្លែងនេះនណាក៏លេងបានវាជារបស់ឯងពីកាល?"
ក្មេងម្នាក់ទៀតនិយាយឡើងគេមើលទៅមានចារឹកល្អណាស់មិនមែនចេញមកច្រងេងច្រងាកដូចម្ខាងទៀតទេ។

"យើងថាអត់! គឺអត់ហើយ!"

"ហេតុអី?"

"ហេតុអីហ៎? យើងមិនចូលចិត្តមុខឯងនិងហើយ!"

"មុខយើងយ៉ាងម៉េច?"

"ស្មើក! ចេញទៅភូមិនេះមិនទទួលឯងរេ!!!"

"មិនចង់! វាជាកន្លែងគ្រប់គ្នាតើ"

អា៎!! ចំមែនសូម្បីតែកន្លែងលេងក៏មិនចេះចែកគ្នាដែលក្មេងៗអស់នេះ។ ប៉ុន្តែឈប់សិន! ហេតុអីបានខ្ញុំទំនេរមកឈរមើលក្មេងឈ្លោះគ្នាទៅកើតនៀក?

"ហេយៗ ពួកឯង!!"
ខ្ញុំគិតថាប្រុងដើរចេញទៅពេលនោះក៏បានឮសំឡេងមនុស្សធំម្នាក់និយាយឡើងនៅកន្លែងក្មេងៗខ្ញុំគិតថាបែបជាមានរឿងហើយទើបងាកមកក្រោយវិញ។

"គិតមិនខុស!"
ខ្ញុំលាន់មាត់ព្រោះមនុស្សម្នាក់នោះជា Jungwon គេបានផ្លាស់ប្ដូរសម្លៀកបំពាក់ទៅជាឈុតមួយដែលមានពណ៌មហាស្រស់អាវលឿនខោវក្រហម ស្បែកជើងសូកសំណប់ចិត្ត។

ខ្ញុំមើលពីជ្រុងណាក៏អាក្រក់ភ្នែកដែរ!

"នណាដណ្ដើមនណាអាស៊ី"
Jungwon ច្រត់ចង្កេះធ្វើឬកមនុស្សធំហើយសួរទៅកាន់ក្មេងម្នាក់ដែលនាំរឿងគេឈ្មោះអាសុីក្មេងអ្នកភូមិ

Crazy with You ~Tempat cerita menjadi hidup. Temukan sekarang