🎃Thirty 🎃🎃បែកធ្លាយ🎃

305 48 66
                                    

ក្រោយពីនាំគ្នាកូរអស់ចិត្តពេលនេះគ្រប់គ្នាក៏បានឡើងគោកវិញមើលទៅបែបខ្សោះអស់កម្លាំងពីខ្លួនហើយម្នាក់ៗ។ តែទោះហត់យ៉ាងណានៅតែអាចឆ្កួតបានដែរ។

"លេងស្រួលបួលតិចកុំប្រឡំវើយ!!"
Sunghoon និយាយឡើងទាំងស្រវេស្រវាចាប់យកកាតបន្ទប់ដេកដោយសារតែបន្ទប់មាបួចឹងចូលដល់វគ្គរើសយកមិត្តរួមដំណេយប់នេះហើយ។

"អញសំពះកុំឲ្យបានជាមួយវាអីលោក.."
Jay លាន់មាត់ទាំងរាងចាលក្នុងឆាកជីវិត លែងចង់ចុះញ៉មនិងមនុស្សអស់នេះហើយជាពិសេសលោកមិត្តគេតែម្តង។ ស្គាល់យូរទៅចាប់លែងឈ្នះតែម្តង។

"យើងភ័យដល់ហើយសុំជាមនុស្សល្អៗទៅចុះ"
Sunoo ចូលទៅចាប់យកលេខបន្ទប់ទាំងបន់សុំមនុស្សល្អធ្វើដូចមានចឹងឡប់ទាំងអស់សោះ។

"ខ្ញុំចង់គេងម្នាក់ឯង!! បងប្រុសកក់បន្ទប់បន្ថែមមិនបានទេហេ?លុយច្រើនសឹងអី!"
Jungwon រអ៊ូររទាំព្រោះតែគិតថាមិនទម្លាប់គេងមានគ្នា រាល់យប់ដេកតែជាមួយនិងខ្នើយដល់មកដេកជាមនុស្សគ្នាដូចជាភិតភ័យអីចឹងទៅជាកុមារីរុំទុំម្នាក់។

"យើងបានកក់សម្រាប់គ្រប់គ្នាម្នាក់គឺមួយបន្ទប់! ប៉ុន្តែសណ្ឋាគារគឺនៅភ្នំហ្វូជី! ដែលឯងបានវង្វេងនោះ!!"
Heesueng តបទៅប្អូនវិញទាំងខ្លួនអង្គុយនៅនិងកៅអីមិនខ្ចីខ្វិលរើសមិត្តរួមបន្ទប់ដូចគេមើលក៏ដឹងថាចង់ដេកជាមួយនណាក៏បានស្រាប់។

"ហើយកក់ម្តងទៀតមិនបានមែន?"

"លុយម៉ែឯងទុកនៅយើងហ៎?"

"មើលនិយាយ!! ខ្ញុំឡើងជាប្អូនបងឯងហា៎~~"
Jungwon និយាយទាំងអន់ចង់ជាមួយបងគេក្រោយមកក៏រត់ត្រុយទៅចូលចំណោមគេដែរបាត់។ heesueng សើចហួសចិត្តទាំងក្រវីក្បាលហើយភ្នែកមុតក៏បានងាកទៅប្រទះនិងមនុស្សពីរនាក់ដែលកំពុងនិយាយគ្នាដែលធ្វើឲ្យបបូរមាត់ក្រាសញញឹមឡើង។

Crazy with You ~Where stories live. Discover now