🍄Thirty Five🍄🍄ស្នេហាលួចលាក់🍄

335 42 36
                                    

ទឺង!!ទឺង!!!
សំឡេងកណ្ដឹងរោទ៍លាន់ឮពេញមួយអគារគ្រប់គ្នាកំពុងតែរៀបចំចាកចេញពីថ្នាក់ទាំងទឹកមុខរីកស្រស់ស្រាយ។

ព្រូស!!ព្រូស!!
តែបើថ្នាក់នេះដូចជាមិនសូវស្រស់សោះ លោកគ្រូ Taehyun ឈរច្រត់ដៃនិងតុមើលទៅកូនសិស្សគ្រប់ដប់គត់របស់គាត់ដែលម៉ោងចេញមិនទាន់នាំគ្នាសម្រុកហក់លោតវីចបង្វេចសៀវភៅកាតាបទៅអស់រកនិយាយលាគ្នាមិនទាន់។

"បាក់កងាប់ទៅលោក!!ប្រឹងលោតម្លឹងៗឲ្យវាងាប់ឆាប់!!"
Sunoo ដៃរៀបចំរបស់របតែមាត់រអ៊ូដាក់ទំនាយបណ្តាសា Jungwon ដែលលោតតាមបង្អូចមុននេះទៅចោលគេ។

"អត់ទៅផ្ទះទេហេ?"
Jay ក្រោកហើយសួរទៅកាន់ Jake ដែលពេលនេះដូចរៀងគាំងៗម៉ាសុីនគិតអីមិនចេញដោយសារតែទើបឃើញដំបូងៗ។

"ឯងទម្លាប់ហើយ? បើគេចូលចិត្តលោតហក់បែបនេះមានធ្លាប់ជាន់កឯងដែរទេ??"
Jake ងាកហើយនិយាយសួរនាំ jay ពីមិត្តរួមតុរបស់គេដែលមុននេះគឺហក់រំលងក្បាលគឹទៅទៀតកើតមកមានដុកកីឡាពិតៗ។

"អឹម!ជាន់តែញ៉យ!! ឥឡូវនេះឆ្អឹងកញ្ចឹងកអីនិងលែងមានហើយ"
Jay តបទាំងសើចហើយក្រវាត់កាតាបដើរចេញទៅត្រុយ បែបឈឺចាប់អស់ចិត្តដល់ចឹងបើមានរឿងអីវាធន់ហើយ។

"Ni-ki!!"
Ni-ki ដើរចេញពីថ្នាក់មិនបានប៉ុន្មានផងម្ចាស់បងក៏បាមរត់មកជាមួយសក់ទីទុយរបស់នាងទាំងមុខញញឹមញញែមដាក់គេ។

"មានការអីទៀតហើយ!!"
Ni-ki បែរក្រោយចង់លួសប្រលឹងនិង Justin ដែលមកតាមគេពីក្រោយមើលក៏ដឹងថាចង់ប្រើទៀតហើយ។

"មួយនេះ..យកទៅឲ្យបន្តិចទៅ!!"
នាងលើចង់ហើយនិយាយទៅកាន់គេ

"ហើយមិនយកទៅឲ្យខ្លួនឯងទៅ!! ទ្រុងងប់ងុលម្លេះ!!"

"យើងប្រើឯងបន្តិចមិនបានទេហេ!"

"ចេះស្រឡាញ់ហើយមិនចេះយកទៅឲ្យគេ!! "

"កុំរអ៊ូច្រើនឲ្យយកទៅក៏ទៅៗតិចយើងទ្រាំលែងបាន..!!"
នាងនិយាយហើយទាញយកសៀវភៅមួយនោះចេញពីកាតាបមកគម្រាមគេម្តងទៀត Ni-ki ភាំងមិនគិតថានាងយកវាមកតាមខ្លួនរហូតចឹងទេ។

Crazy with You ~Where stories live. Discover now