🍎Fifty one 🍎🍎V-log BG🍎

274 42 57
                                    

Jake មកដល់មុខហាងដែលបានកក់ទុកជាមួយសង្សារប៉ុន្តែមកលើនេះមកទាំងមុខងាប់តែម្តងរហូតដល់ Sunghoon មិនដឹងថាត្រូវលួងចិត្តយ៉ាងម៉េច។

"Jake..."
Sunghoon ហៅនាមសង្សារតិចៗទាំងមុខស្លូតៗ Jake មើលមុខគេហើយក៏ដកដង្ហើមធំខឹងតែឯងចឹងពិបាកហា៎។

"ដឹងទេហេតុអីអូនខឹង?"
Sunghoon ឮសំណួរហើយឈរក្រវីក្បាលតតាត់មិនដឹងរឿង។

"តើទំនាក់ទំនងពួកយើងជាអីឲ្យប្រាកដ? ហេតុអ្វីក៏បងស្រឡាញ់អូនទាំងដែលដំបូងឡើយបងស្រឡាញ់មនុស្សស្រី? បងព្រានណាស់អូនដឹងដែលពួកយើងមកដល់ពេលនេះវាដូចគ្នារីកចម្រើនទៅណាសោះបងមិនគិតខ្លះទេថាពួកយើងកំពុងស្ថិតក្នុងស្នេហាសាំដដែលៗ?"

Jake ឈរនិយាយពីរឿងរ៉ាវដែលគេលាក់ក្នុងចិត្តកន្លងមកប្រាប់ Sunghoon ទាំងអស់ព្រោះចង់រកដំណោះស្រាយល្អមួយគេមិនអាចលាក់បញ្ហាតែឯងតទៀតបានទេ។

"អូនខឹងព្រោះរឿងអតីតកាលរបស់បងមែនទេ?"

"ត្រូវហើយ! បងតែងតែខូចខិលដាក់គ្រប់គ្នាដែលបងទាក់ទងកន្លងមកតែហេតុអីសម្រាប់អូនក៏បែរជាមិនខ្វល់បែបនេះឬមកពីអូនល្អមិនគ្រប់គ្រាន់? Sunghoon...អឹម!"
Jake ស្ងាត់មាត់ដូចគេចុកក្រោយត្រូវអ្នកជាសង្សារចាប់ទាញមកថើបបំបិទមាត់ជិតឈឹងបានត្រឹមបើកភ្នែកធំៗមើលទៅគេដោយភ្ញាក់ផ្អើល។

"មកនេះ..!"
Sunghoon ប្រលែងគេហើយចាប់អូសដៃចូលច្រកផ្លូវមួយដែលស្ងាត់គ្មានមនុស្សមិញនិងឈរកណ្តាលវាលពេក។

ផាំង!!
Sunghoon ច្រត់ដៃទាំងសងខាងលើ Jake ដោយមុខរបស់ពួកគេនៅកៀកគ្នាបំផុត Sunghoon ញញឹមដោយដៃស្ទប់មុខរបស់សង្សារថ្នមៗ Jake ចាប់ផ្តើមភ័យព្រោះមិនធ្លាប់ឃើញគេមានទឹកមុខបែបនេះ។

"បង..បងចង់ធ្វើអី! ប៉ុន្តែវាមិនសំខាន់ទេរឿងដែលអូននិយាយមុននេះបងគួរតែបកស្រាយ! គ្រប់ទង្វើដែលបងធ្វើអូនមិនគិតថាវាជាស្នេហានោះទេ..អឹម??"
Jake និយាយបន្តទាំងចិត្តខឹងផងភ័យផងតែគួរនិយាយឲ្យអស់ពីចិត្ត ។

"ឈប់ថើប! អេ!!អឹម.."
Sunghoon ស្តាប់គេហើយក៏សើចអោនមកថើបគេម្តងហើយម្តងទៀតធ្វើរហូតដល់គេនិយាយទៀតមិនកើត។

Crazy with You ~Where stories live. Discover now