💣Forty two 💣💣សម្ព័ន្ធមិត្តប្រេះឆា💣

308 51 90
                                    

ក្រោមមេឃដែលភ្លឺចែសព្រឹកច្បាស់បង្ហាញពីមនុស្សប្រុសពីរនាក់កំពុងគេងអោបយ៉ាងស្និទ្ធស្នាល។

"យើងគួរដាស់ពួកគេឬអត់?"
ម្ចាស់ផ្ទះក្រោកហើយដើរមកមើលភ្ញៀវដែលបានអូសក្បាលមកកាលពីយប់មិញ beomgyu ដែលបានឮសំណួរប្អូនហើយក៏ឆ្លើយវិញ

"ដាស់ធ្វើអីឃើញពួកគេកំពុងមានក្តីសុខទេហេ!"
Beomgyu មើលមុខគេហើយក៏បានដើរចេញពីមុខបន្ទប់នោះវិញខ្ចិលនៅមើលទៀតចាំឲ្យភ្ញាក់ងើបខ្លួនឯងទៅ។

"ក៏បាន.."
Jake ញញឹមហើយទាញទ្វារបន្ទប់នោះបិទវិញហើយដើរចេញតាមបងខ្លួនបាត់។

ក្រឺង! ក្រឺង!!
ក្រោយមនុស្សចេញបាត់ក្នុងបន្ទាប់ស្រាប់តែមានសំឡេងទូរស័ព្ទបានរោទ៍ឡើងញ័រតុ ។

"អឹម~~"
Yeonjun បំរាសខ្លួនហើយលើដៃចាប់កាន់ ទូរស័ព្ទមកបិទសំឡេង។ គេបើកភ្នែកតិចៗហើយមើលជុំវិញខ្លួនទាំងវិលខ្ញាល់តែបានបន្តិច heesueng ក៏បានបើកភ្នែកដូចគ្នា។

"អើយយ!!ចង្រៃយ៎!!!!!"
Yeonjun Heesueng ស្រែកដាក់គ្នាទាំងម្នាក់ៗដកថយសិន10ម៉ែត្រ Yeonjun គាំងហើយទាញភួយមកគ្រោបខ្លួនទាំងភ័យសភ្នែក heesueng ខ្ទប់មាត់ប្រញាប់អោនមើលខ្លួនឯងល៎ថាធ្វើអីផ្តេសផ្តាស.. ចង់យំ..

"ហេតុអ្វីក៏ឯងមកគេងជាមួយយើង???"
Yeonjun តាំងស្មារតីបានមកវិញហើយស្រែកសួរគេ សំណាងងើបមកគ្រប់ដប់។

"បើដឹងស្មានយើងនៅត្រង់និងហី!!"
Heesueng ឈរហើយឆ្លើយវិញ ម្នាក់ៗដូចជាមិនស្គាល់គ្នាសោះពួកគេនៅស្ងៀមហើយនឹកគិតរឿងកាលយប់មិញ។

"ហក៎!!!"
Yeonjun ចំហរមាត់ថ្លុងពេលនឹកដល់កាលពីយប់ដែលពួកគេប្រុងនិងថើបគ្នានោះ។

"មិនអាចទេ!!!"
Heesueng ស្រែកភ្លាមនឹងហើយស្លន់រៀងខ្លួនតែម្តង។

AAAAAAAAA
សំឡេងស្រែកផ្អើលអស់ខ្មោចដូនតាដោយសារកម្លោះសង្ហារទាំងពីរពេលនេះសល់តែពេលទាញខ្សែចងកទេ។

"អត់មាយាទមែនឡូឡាទាំងព្រឹក!!"
Beomgyu អង្គុយញ៉ាំអាហារពេលព្រឹកជាមួយ Jake បាននិយាយឡើងពីសំឡេងរបស់ពីរនាក់នោះក្រោកភ្លាមរំខាន់ភ្លាត។

Crazy with You ~Hikayelerin yaşadığı yer. Şimdi keşfedin