🍎🍎Sixty six 🍎🍎វគ្គខ្ចីលុយ🍎🍎

408 52 42
                                    

"អាបង..សុំ10លាមោ..!"
Jungwon អង្គុយសសៀរៗនិង Heesueng បន្លំខ្ចីលុយកាត់ព្រឹក។ Heesueng ងាកមើលមុខគេហើយក៏សួរបកវិញ

"យកធ្វើអី?"

"ដើរ..លេង..កុំមាត់ហា៎ខ្ញុំលួចម៉ែទៅហ៎េ.."
Jungwon ចូលទៅជិតហើយខ្សិបការសំខាន់ប្រាប់ Heesueng និយាយហើយភ្នែកងាកឆ្វេងស្តាំៗខ្លាចម៉ែគេឮ

"ទៅណា? "
Heesueng សួរថាគេទៅដើរលេងនៅឯណា

"ដូ..ដូឌៃ.."
Jungwon តបវិញទាំងមាត់ស្រួចៗ ហើយអ្នកជាបងនោះឡើងគាំងយក10ដុល្លាទៅលេងដូឌៃ?? ហួយអស្ចារ្យម្ល៉េះ។

"ស្អីគេ? ហើយឯងទៅជាមួយអ្នកណា?"

"សង្សារខ្ញុំ!"

"ចឹងមិនឪ្យទេ!"
Heesueng ក្រោកពីកៅអីហើយដើរចេញទៅក្រៅថ្នាក់ jungwon ក៏រត់ទៅតាម មិនបានលុយមិនឈប់

"មិនឪ្យម៉េច? បងចង់ម៉េចជាមួយខ្ញុំ ?"

"ចង់ទាត់ឯងហ្នឹង!"

"សុំម្តងសោះ...បងតែម្តងហ្នឹងទេ ណា៎ប្រាដ័រ!!"

"ប្រាប់ហើយថាមិនឪ្យ!!"

"ហួយយ10លាសោះ..ចាំគេសងវិញ!! បង...! តែ10ដុល្លាទេ.."

"អត់ចង់!"

"អា៎..10ដុល្លាសោះចិត្តអាក្រក់ម្លេះ! បើបងអត់ឪ្យខ្ញុំ! ថ្ងៃហ្នឹងខ្ញុំមិនសុីបាយ! មិនដកដង្ហើម! ចាំមើលបងទ្រាំបានអត់!!"
Heesueng ធ្វើមុខស្លឺហើយក៏លះបង់ម្លេះដើម្បីប្រុសធ្វើបានគ្រប់យ៉ាង

"ឈប់រំខាន់បងទៅ សុំអង្វរឯងចុះ"

"ឪ្យខ្ចីលុយសិនមោ"

"គ្មានទេ "

"ម៉េចក៏ថាគ្មាន ខ្ញុំឃើញក្នុងកាបូបបងសុទ្ធលុយ"

"មិនឪ្យហ្នឹងហើយ"

"ហួយយយធុញហា៎!!"
Jungwon ដាក់ខ្លួនអង្គុយនិងឥដ្ឋការ៉ូរបស់សាលាហើយតោជើងខោវ Heesueng រំហួយស្រែកផងប្រកាច់ប្រកិពេញដីនៅហ្នឹង ឡើងផ្អើលមនុស្សម្នាងាកមើលព្រោងព្រាត។

Crazy with You ~Where stories live. Discover now