✨Forty one✨ The Idol ✨

273 49 77
                                    

🎵 If you see us in the club, we'll be acting real nice
If you see us on the floor, you'll be watching all night
We ain't here to hurt nobody
(So give it to me, give it to me, give it to me)
Wanna see you work your body
(So give it to me, give it to me, give it to me)🎵

សំឡេងតន្ត្រីលាន់ឮពេញ club កម្សាន្តមួយក្រោយមានវត្តមានក្មេងប្រុសពីរនាក់បានដើរចូលមក។

"Waoh ~~oh my god!"
Sunoo លាន់មាត់រំភើបនិងភ្នែកដែលបានចូលមកក្នុង club ដែលគេតែងតែប៉ងប្រាថ្នាកន្លងមកពេលនេះចូលបានសម្រេចដោយសារលោកបង beomgyu ។

"ពេលនេះលេងតាមចិត្តចុះម៉ាសប្បាយ!!"
Beomgyu ទម្លាក់វ៉ែនតាហើយនិយាយ អារម្មណ៍បានមកជាន់ពៀមស្រាចឹងស្រស់ស្រាយណាស់ហើយ។

"ត្រូវអរគុណអាមួយនេះទើបធ្វើឲ្យជីវិតសិស្សវិទ្យាល័យរបស់ខ្ញុំរីកចម្រើនដូច្នេះ!!"
Sunoo ញញឹមដោយលើយក អត្តសញ្ញាណបណ្ណ ក្លែងក្លាយដែល beomgyu ជួយបន្លំអាយុឲ្យគ្រប់វ័យអាចចូលក្លឹបនេះបានមើលទៅមានអារម្មណ៍រំភើបណាស់។

"រឿងនិងវាត្រូវតែលះបង់ភាពត្រឹមត្រូវខ្លះ!!"
Beomgyu សើចស្រស់ដាក់គេហើយក៏ងាកមើលមកកាន់ ឋានសួគ៌នៃមនុស្សចូលចិត្តសប្បាយរីករាយនាពេលរាត្រី

ពីរនាក់ឈរក្បែរគ្នាដោយមិនចាប់អារម្មណ៍ឡើងថាវត្តមានរបស់ពួកគេបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងក្លឹបយប់នេះមានភ្នែកជាច្រើនបានបែរមរកពួកគេ

"ពួកគេអ្នកថ្មីហើយមុខមាត់ល្អៗណាស់"

"ត្រូវហើយមិនដែលឃើញទេ"
មនុស្សម្នានាំគ្នានិយាយឡើង ដោយការចាប់អារម្មណ៍មិនត្រឹមតែមុខមាត់ទេនៅការតុបតែងខ្លួអ្នកទាំងពីរផងដែលចេញមកឈ្នះ all ។

"មើលទៅយប់សប្បាយហើយ!!"
Sunoo និយាយហើយក៏ដើរចូលទៅខាងក្នុងរកកន្លែងសម្រាកជាមួយនិង beomgyu ដែលធម្មតាមុខមើលគ្នាមិនចំផងតែរឿងសប្បាយបែបនេះមហាត្រូវគ្នា

Crazy with You ~Where stories live. Discover now