🎲Twenty🎲🎲 The ក្រុមល្បែង!!🎲

339 47 27
                                    

ក្រាក!!
ទ្វារបន្ទប់ទឹកបានបើកឡើង Jake ជ្រួញចិញ្ចឹមក្រោយបានឃើញមនុស្សម្នាក់នៅតែមិនទាន់ចេញពីបន្ទប់របស់គេទៀត។

"ន៎ែ!!កំពុងធ្វើស្អីនិង!!"
នាយតូចបោះកន្សែងជូតសក់ទៅម្ខាងហើយស្ទុះចូលទៅជិត beomgyu ។

"ហួយ! នៅជិតគ្នាសោះចាំបាច់ស្រែក!!"

"យើងឲ្យចេញហើយតើនៅមកធ្វើអីទៀត"
Jake មកដល់តែមិនបានឃើញ beomgyu ធ្វើអ្វីទេគ្រប់យ៉ាងនៅដូចដើមទើបគ្រាន់តែងាកទៅសួរធម្មតា។

" Jake!"

"Wae~?ហៅយើងធ្វើ..អី??"
នាយតូចឮសំឡេងគេហៅឈ្មោះខ្លួនហើយសឹងគាំងព្រោះតែនេះជាលើទីមួយហើយដែល beomgyu និយាយសំឡេងបែបនេះជាមួយគេ។

"ក្នុងនាមយើងជាបងឯង! យើងសូមដាស់តឿនឯងថាការមានស្នេហាវាមិនល្អទេប៉ុន្តែវ័យរបស់ឯងវាសាកសមក្នុងការស្វែងយល់បានហើយ!! ទាន់មានឪកាសឯងគួរតែបើកចិត្តខ្លះ..កុំធ្វើដូចលោកប៉ាអីនៅលាវរាប់ឆ្នាំហើយបានអីនុងឯកការមិនស្ទើរទេ! ជឿយើង!"
Beomgyu និយាយជាមួយគេទាំងលើដៃទៅចាប់ស្មាគេបញ្ចូលមនោសញ្ចេតនាបងប្អូន។

"ហើយមកប្រាប់ធ្វើអីចង់មានឬអត់វាសំខាន់ដែរ"

"បន្តិចទៅឯងដឹងហើយ!!"
អ្នកជាបងញញឹមហើយងក់ក្បាលដាក់គេបន្ទាប់មកក៏បានចាកចេញទៅវិញជាមួយមុខស្រស់សង្ហារបស់គេ។

"ស្អី..គេកើតអីថ្ងៃនេះ? ព្រឺរោមណាស់"

ក្រឺង!
ក្រោយ beomgyu ចេញផុតទូរស័ព្ទរបស់ Jake បានបន្លឺសំឡេងឡើងកាត់អារម្មណ៍ភ្ញាក់ផ្អើលរបស់នាយតូច។

"ហ្ហឹម?? ស្អីនិង?"
ដៃស្រឡូនបានលូកចាប់ទាញទូរស័ព្ទមកកាន់មើលដោយចុចអានតួអក្សមួយតួរដែលមានក្នុងនោះ។

"Huh?yaaaaa Chio beomgyu!!!!!!!"

Jake គាំងផងខឹងផងក៏បានងាកហើយស្រែករកបងប្រុសរបស់គេយ៉ាងខ្លាំងសឹងរបូតដំបូលផ្ទះអស់ហើយ

Crazy with You ~Where stories live. Discover now