🌚Forty eight 🌚🌚 dirty mind 🌚

328 42 99
                                    

ងាកមកមើលក្រុមខាងនេះវិញបន្ទប់ពីរកឡានឃើញហើយក៏ឈរមើលម៉កៗតែម្តង។ រកមកធ្វើឡានហើយទុកចោលមួយយប់នោះឡានរកកង់មួយគ្មានលួច! លួចមិនសល់សូម្បីកញ្ចក់។

"ភូមិឡាប់ស្អីនេះឃើញស្ងាត់ៗចឹងទេតែលួចសាហាវ"
Jake និយាយឡើងទាំងហួសចិត្តគិតថាមាន កិត្តិយស ហើយដែលបានមកធ្វើឡានដល់ឥឡូវឃើញឡានហើយអស់សង្ឃឹមក្នុងឆាកជីវិត

"បើវាលួចគ្មានសល់ចឹងយើងបានអីទៅវិញ?"
Jay ងាកទៅសួរ heesueng ដែលពេលនេះកប់យោបល់ដូចគ្នាមិនគិតថាវាដល់ម្ល៉ឹង ។

"យើងភ្លេចប្រាប់ថាភូមិនេះសម្បូរឯកទេសលួច"
Dk ឈរកាន់សោដែលបំណងមកជួយធ្វើឡានឲ្យតែភ្លេចទៅថានៅទីនេះគេអត់មនុស្សនៅមិនមែនមកពីដាច់ស្រយាលទេតែវាមានចោរច្រើនពេក

"យើងគួរតែនៅនិងទៀត?"
Jake មើលមុខ heesueng ហើយសួរនាំ គេមិនចង់នៅទីនេះយូរទៀតទេ។

"បើទាល់ដល់ម្ល៉ឹងហើយមានតែរកជំនួយ"
Heesueng តបវិញ។

"ការពិតនៅនេះមានកន្លែងកម្សាន្តដែរតើបើណាស់អត់អីទៅវិញហើយចាំយើងធ្វើហ្គាយដល់ពួកឯងសម្រាប់ដំណើរកំសាន្តរដូវក្តៅនេះចុះយកថ្លៃ សមរម្យទេគ្នាឯង"
Hoshi បានឪកាសចេញប្រលូក Business ហើយក៏ប្រញាប់ប្រញាល់ចេញមុខភ្លាម ។

បីនាក់មើលមុខគ្នាបន្តិចទាំងឆ្ងល់ថានៅកន្លែងដាច់ស្រយាលចឹងមានតំបន់កំសាន្តដោយរបៀបណាក្នុងចិត្តដឹងហើយថាគេបោកតែក៏អឺអើតាមទៀត។

"ក៏បាន! តែជួយរកឡានថ្មីឲ្យមួយផងពួកយើងត្រូវត្រឡប់ទៅវិញនៅថ្ងៃស្អែក!!"

"អូខេ!!"
DK hoshi ងក់ក្បាលយល់ព្រមយ៉ាងលឿននិងការងារក្រៅម៉ោងមួយនេះ។

"អា៎!! អត់ទេៗ កុំលេងចឹងប្តូរហ្គេមទៅ! ខ្ញុំប្រាប់ហើយថាវានិងសយកុំយកៗនៅខំ!!"

Crazy with You ~Where stories live. Discover now