🫀Eleven🫀🫀l.o.v.e 🫀

394 50 26
                                    

Jay pov

តាំងពីព្រឹកមកដល់ល្ងាចស្មាននេះខ្ញុំនៅតែតាមពួកគេមិនឈប់ សូម្បីតែខ្លួនឯងក៏មិនយល់ថាតើតាមពួកគេធ្វើស្អីដែរ។ ប៉ុន្តែក្នុងការតាមដានមួយនោះខ្ញុំបានឃើញថា Jungwon គឺមិនមែនជាកូនក្មេងម្នាក់ទេ គេមានចារឹកប្លែកពីរាល់ដងដែលខ្ញុំបានសង្កេតមកយូរហើយទើបធ្វើឲ្យចិត្តខ្ញុំចេះតែចង់តាមមើលទៀត។

រហូតបានមកដល់សួនច្បារមួយដែលពួកគេបាននិយាយគ្នាពីរឿងស្នេហា! ខ្ញុំបានឮថា Yumo គឺសារភាពទៅកាន់ Jungwon រឿងនេះខ្ញុំមិនភ្ញាក់ផ្អើលទេព្រោះបានគិតទុកមុនហើយតែបន្ទប់ពីនោះ Jungwon និយាយអីទៅនាងខ្ញុំមិនបានដឹងទេព្រោះពួកគេនិយាយតិចៗពេក។

"ពួកគេបានទាក់ទងគ្នាហើយទេដឹង?"
ខ្ញុំឈរនៅខាងក្រោយខ្នងពួកគេហើយនិយាយឡើងវាអាចព្រោះតែខ្ញុំបានដឹងមកថា Jungwon មិនដែលមានសង្សារទេ។

ខ្ញុំជាអ្នកចង់បានមិត្តស្រីតែអ្នកដែលទទួលផលគឺ Jungwon?? ហេតុអ្វីក៏មានរឿងនេះកើតឡើងទៅវិញ

"ប៉ុន្តែ...វាមិនមែនបញ្ហាខ្ញុំទេ! ហេតុអ្វីក៏ត្រូវមកតាមលួចស្តាប់ពួកគេបែបនេះមិនគួរទៅជាចឹងសោះ!!អា Jay អើយយ"

"ទៅវិញប្រសើរជាងតាមគេឡើងមួយថ្ងៃហើយ!"
ខ្ញុំនិយាយហើយក៏បានចាកចេញពីពួកគេទៅ ទោះនៅក៏ដឹងចម្លើយហើយថាយ៉ាងម៉េច Jungwon ច្បាស់ជាព្រមជាមួយនាងហើយមនុស្សស្រីល្អបែបនេះបើបដិសេធ ល្ងង់ណាស់...ប៉ុន្តែម្នាក់និងគេល្ងង់មែនតើតិចថាបដិសេធនាងមែនទៅ??មិនអាចទេគេមានបងប្រុសដែលពូកែខាងស្រីហើយមិនថាគាត់មិនបង្រៀនគេទេ។

ប្រាវ!!!ប្រាវ!!!
ខ្ញុំភ្ញាក់ហើយងាកមើលទៅជញ្ជាំងមួយដែលមានតែសំឡេងបែករបស់រប តើវាមានរឿងស្អីទៅ? ខ្ញុំឆ្ងល់មែនទែនទើបដើរចូលទៅច្រកមួយដែលបាំងអគារចាស់។

Crazy with You ~Where stories live. Discover now