❓Sixty three ❓❓The ដើរលេងអត់❓

358 47 45
                                    

ក្រឺង!!ក្រឺង!!!
សំឡេងនៃម៉ោងរោទ៍ក្បាលគ្រែងគេងមួយបានបន្លឺឡើងនាពេលព្រឹក

ផាំងប្រាវ!!!
រោទ៍មិនទាន់បាត់ញ័រផងក៏ផ្លោងផុតរបងផ្ទះបាត់។ jungwon បើកភ្នែកមកទាំងមីងមាំងទាញភួយក្រវាត់ចោលរួចក៏ដើរមកផ្លុះកញ្ចក់កាត់ព្រឹក។

"ស្ទាវម៉ងហា៎!!"
សក់ក្រោកមោមិនខ្ចីសិតហើយឈ្លុកវង្វេងជាមួយសម្រស់ខ្លួនឯងនៅនិង។

"ហ៎េ!! ទៅសុីបាយ!"
Jungwon ទម្លាក់ស្នាមញញឹមជឿជាក់ចុះហើយងាកទៅមាត់ទ្វាសម្លក់សម្លឹងមុខគ្នាជាមួយអ្នកម្តាយ

"ហៅទៅសុីបាយមើលមុខ! ចង់ម៉េចជាមួយអញទាំងព្រឹកនិង!?"

"ចុះខ្ញុំមានទាន់ថាអីណាម៉ាក់ឯងចាំបាច់សម្រុត?"

"មកពីឯងនិយាយធម្មតាត្រចៀកលែងឮហើយ! យើងហៅទៅម៉ាន់ដងនៅឈរសម្រុកមុនកញ្ចក់និងម៉ែឯងនៅក្នុងកញ្ចក់ក៏អីហា៎!"

"បើនៅមែនកញ្ចក់និងខ្ញុំគប់ចោលម៉ង.."

"ងូតទឹកហើយចុះមោលឿនៗម៉ោងបាយម៉ោងទឹកហើយកុំឲ្យយើងហៅច្រើនដង!!"

"ទៅវិញទៅដឹងហើយមោរអ៊ូរង៉ូវៗស្មានខ្ញុំរីករាយជាមួយមែន!"

"អាកូននេះ!"
Jungwon ដើរទៅយកសម្លៀកបំពាក់ទាំងមិនមើលមុខម្តាយគេហើយក៏ហក់ព្រូសរត់ទៅណាមិនដឹង

"ន៎ែ!!ឯងទៅណាហា៎!!"

"ទៅងូតទឹកនិងហើយស្រែកឡូៗអត់ចេះខ្មាស់គេសោះម៉ែឯងនេះ!"

"ទឹកផ្ទះខ្លួនឯងមិនចេះងូតទេហេ៎មោវិញឲ្យឆាប់!"

"ខ្ញុំទៅងូតផ្ទះបងប្រុស!! "

"អត់ទេមោវិញសាច់ការអីទៅរំខាន់បងនិង!!"

"ផ្ទះយើងអស់ថ្នាំដុះធ្មេញខ្ញុំខានដុះចង់ម៉ាអាទិត្យហើយ!!"
Jungwon និយាយចប់ក៏កាន់ខោអាវរត់ទៅផ្ទះ heesueng បាត់ហើយក្រនោះក្រផ្ទះខាងនេះ

Crazy with You ~Where stories live. Discover now