🎗️Three 🎗️🎗️ប្រកួតប្រជែង!🎗️

500 64 0
                                    

ការប្រកួតប្រជែងនិងឌឺដងជារឿងសំខាន់របស់គូសត្រូវ...
Jay pov

នៅព្រឹកបន្ទប់ខ្ញុំក៏បានក្រោកមករៀបចំខ្លួនទៅសាលាវាជាធម្មតាគឺខ្ញុំតែងបើកបង្អួចមើលទេសភាពមុខចុះទៅញាំអាហារព្រឹដើម្បីស្រស់ស្រាយអារម្មណ៍ ប៉ុន្តែរាល់តែលើកខ្ញុំមិនមែមឃើញស្អីពីកំពូលកូនអ្នកជិតខាងម្នាក់នោះទេ។ ដេកដូចងាប់! បន្ទប់ឡើងរញ៉េរញ៉ៃ! ដេកមិនចេះបិទបង្អួចបិទវាំងនួនស្អីទេ! ឃើញទាំងអស់! សក់ឡើងសំពោង! ស្រួលមិនស្រួលក្បាលនិងមិនដែលកក់សក់ផងតែអ្វីដែលខ្ញុំមើលហើយកាន់តែទើសនោះគឺទ្រនាប់ជើងគេនិងឯង! ដេកអោបទៀតលោកព្រះ! ហើយស្រឡាញ់អីក៏ស្រឡាញ់ម្ល៉េះលោក!

"ពេលណាទើបខ្ញុំបានទៅសេអ៊ូលវិញទៅលោក នៅទីពិបាកទ្រាំមើលគេទៀតណាស់!"
ខ្ញុំពិតជាអស់ការអត់ធ្មត់មែនទែនហើយ និយាយត្រង់ទៅខ្ញុំគឺជាអ្នកទីក្រុងដែលផ្លាស់មកនៅទីនេះទើបតែប្រាំឆ្នាំទេមូលហេតុគឺលោកប៉ាបានផ្លាស់ប្តូរជំនួញមកតាមជនបទវិញហើយខ្ញុំក៏ត្រូវមកតាមដែរទើបមកជួបមហាកាងប្រចាំភូមិ Yang Jungwon!

"ម៉ាក..ខ្ញុំទៅសាលាហើយ!!"
ខ្ញុំនិយាយទៅកាន់គាត់ហើយក៏បានសូកស្បែកជើងប្រុងនិងដើរទៅតែអ្នកម៉ាក់ហៅឃាត់។

"ឈប់សិន! នេះយកទៅ!"
ខ្ញុំមើលទៅកាន់គាត់ដែលហុកលុយមកឲ្យខ្ញុំ ខ្ញុំញញឹមហើយក៏និយាយបដិសេធ។

"ខ្ញុំមិនយកទេ!!"
ខ្ញុំមើលទៅមុខគាត់ញញឹមអ្នកម៉ាក់ឆ្ងល់ថាហេតុអីខ្ញុំល្អម្លេះថ្ងៃនេះប៉ុន្តែមានហេតុផលផ្សេងទៀតដែលខ្ញុំមិនត្រូវការលុយម៉ាក់ទេ។

"ទៅសាលាហើយឬកូន"
ខ្ញុំចេញមកដល់ក្រៅផ្ទះក៏បានជួបលោកប៉ាដែលទើបមកពីហាត់ប្រាណគាត់ឈប់ហើយដើរមករកខ្ញុំ។

"បាទលោកប៉ា.."
ខ្ញុំតបទៅគាត់វិញទាំងទម្លាក់ទឹកមុខចុះលោកប៉ាឃើញក៏សួរ។

Crazy with You ~Where stories live. Discover now