🙂Fifty six 🙂🙂មនុស្សឃោរឃៅ🙂

330 46 28
                                    

ហាច់ឈីស!!!!!
សំឡេងក្រដាសលាន់ឮរង្គឺផ្ទះព្រោះតែ Ni-ki កំពុងវេទនាជាមួយជំងឺផ្តាសាយ។

"យ៉ាងម៉េចហើយគ្រាន់បើឬនៅ?"
Sunoo អ្នកដែលបង្កហេតុចូលមកសួរនាំគេទាំងក្នុងដៃមានចានបបរក្តៅៗ ក្នុងនាមជាអ្នកបង្កដូច្នេះគេត្រូវតែមកមើលថែ

"ឯងគិតថាឈឺហើយងាយជាហី! "

"ដឹងតែសួរចោល! ឥឡូវកុំរអ៊ូញាំទៅនិងអាលលេថ្នាំ"

"មិនឃ្លានទេ..ហើយក៏លេបដែរដេកមួយភ្លេតបាត់ហើយឯងទៅផ្ទះវិញទៅ"

"ដេញយើង?"

"ថាអត់ទៀត?"

"ការពិតយើងក៏មិនចង់ដែរតែឯងឈឺព្រោះយើងបើទុកឲ្យងាប់វាអាក្រក់មើលពេក!"

"គ្មាននណាថាទេ..ទៅៗយើងចង់សម្រាកហើយ"
Ni-ki និយាយចប់ក៏ទាញភូយមកគ្រោបខ្លួនជិតឈឹងសំងំគេងបន្តដែលធ្វើឲ្យ Sunoo ចាប់ផ្ដើមប្រែទឹកមុខមើលទៅគេហាកអន់ចិត្ត

"មិនចូលចិត្តយើងដល់ថ្នាក់និង..?"
សំឡេងស្រាលៗ ទាំងលួចអួលដើមកលាយជាមួយភាពខូចចិត្តដែលនេះជាលើទីមួយហើយចំពោះចិត្តខ្លាំងដូចSunoo គេឈរអោនមុខចុះទាំងភ្នែករលីងរលោង។

"នៅរង៉ូវៗស្អីទៀតទៅៗតោងយើងស្អឹបែបនេះមិនហត់ខ្លះទេហេ!!?"
Ni-ki បើកភូយហើយនិយាយឡើងទាំងបង្ហាញអារម្មណ៍ធុញតែ
គេប្រែជាស្ងាត់ពេលបានឃើញសកភាពអ្នកទល់មុខហើយ បែបជាកំពុងស្លុតដោយសារ Sunoo មិនមែនចឹងទេតាំងពីដើមមក

"ម៉េច.ហ្នឹង?ម៉េចក៏ឯង..នេះឯងយំឬ? Sunoo..កើតអីមែនទេ?"
Ni-ki ក្រោកឈរហើយចាប់ស្មារបស់គេអោនមុខមើលតែក៏ឃើញថា Sunoo កំពុងយំមែន។

"នេះ..."

"..សុំទោស..ធុញយើងណាស់មែនទេ.."
Sunoo អោនមុខចុះកាន់តែខ្លាំងហើយសួរគេជាមួយនិងអារម្មណ៍អន់ចិត្តបេះដូងធ្លុះធ្លាយ។ Ni-ki ដែលភ្លាមៗពេកគេពិតជាមិនដឹងត្រូវធ្វើម៉េចទេ។

Crazy with You ~Where stories live. Discover now