🍏Twenty six 🍏🍏 Apple 🍏

319 49 110
                                    

Jay pov

"ហា៎!!ហត់ណាស់ខ្ញុំមិនគួរញ៉ាំអាហារខាងក្រៅសោះ!!"
ក្រោយទៅបន្ទប់ទឹកហើយខ្ញុំក៏បានត្រឡប់ចូលមកក្នុងបន្ទប់ពិនិត្យដើម្បីបើកថ្នាំ

"នេះយកទៅបើកខាងមុខទៅ!!"
លោកគ្រូពេទ្យបានហុកលិខិតបើកថ្នាំមកឲ្យខ្ញុំ ទទួលហើយខ្ញុំក៏បានក្រោកប្រុងនិងចេញទៅតែក៏ភ្លេចថាមិនទាន់ដឹងខ្លួនឯងកើតរោគអីកុំឲ្យទៅផ្ទះម៉ាក់សួរមិនដឹង

"តើខ្ញុំកើតអីទៅ?"
ខ្ញុំងាកមកវិញហើយសួរគាត់ទៅកាន់គាត់។

"ប្រតិកម្មអាហារ! ឧស្សាហ៍ចូលគេងឲ្យបានគ្រប់គ្រាន់ផងឯងមើលទៅបាក់កម្លាំងណាស់!! ហើយនុំនោះយកទៅវិញទៅ!!"
ខ្ញុំឮហើយក៏ងាកមុខទៅមើលថង់នុំដែលបានយកមកឲ្យគាត់ជាការដូពីម្តាយខ្ញុំ។

"ម៉ាក់ខ្ញុំផ្ញើរមកឲ្យលោកពូ ទុកញាំទៅតែកុំទុកយូរពេកម៉ាក់ប្រាប់ថាវាហួសថ្ងៃកំណត់ត្រឹម3ខែ!!"
ខ្ញុំបាននិយាយតាមបណ្តាំម៉ាក់របស់ខ្ញុំព្រោះតែលោកគ្រូពេទ្យម្នាក់នេះជាលោកពូបង្កើតរបស់ខ្ញុំនិងហើយ។

"ប្រាប់ហើយថាយើងមិនចេះញាំផ្អែមនៅយកមកឲ្យទៀត! នុំនោះយើងបានឲ្យវាទៅ គិលានុបដ្ឋាក របស់យើងហើយ!!"

"ចង់ញ៉ែស្រីសោះសុទ្ធមិនចេះញាំផ្អែម! អួយ! ឈប់និយាយទៅខ្ញុំជ្រេញហា៎!! "

"នោះទ្វារចេញទៅឲ្យឆាប់!!"

"បាទ!! លោកពូ 47!! ល្មមការប្រពន្ធហើយខ្មាសញាតិណាស់លោកអើយ!!មានពូម៉ាកៗនេះអា៎!!ចំមែន!!"
ខ្ញុំធ្វើជាដើរចេញហើយនិយាយតាមសម្តីដែលអ្នកម៉ាកខ្ញុំតែងតែនិយាយតឿនគាត់ព្រោះនៅកម្លោះចាស់យូរពេកហើយ។

"អាចង្រៃនេះវាកាត់រកម៉ែវាសុទ្ធ!"
លោកគ្រូពេទ្យរអ៊ូរទាំងក្តៅចិត្តហើយក៏បន្តការងារគាត់បន្តទៀត។ ហើយដែលលោកព្រះពីរអង្គមុននិងានឮគឺគាត់និយាយសំដៅដល់នុំដែលជេយយកមកឲ្យគាត់ទេដោយចៃដន្យពេលនោះកំពុងមើលរបាយអ្នកជំងឺផ្សេងមួយទៀតផង។

Crazy with You ~Where stories live. Discover now