🎉Thirty seven 🎉🎉 Anniversary 🎉

271 47 25
                                    

"មិនថាអ្វីក៏ដោយឯងអត់អាចមានគូរមុនយើងបានទេ!"
Beomgyu និយាយជាលើចុងក្រោយដោយពេលនេះភ្លេចហើយថាខ្លួនទើបដកធ្មេញឈឺមិនខ្ចីឈឺផង។

"ហើយសួរសិនឯងដឹងដោយរបៀបណាថាយើងមានសង្សារ?"
Jake ច្រត់ចង្កេះហើយសួរបកវិញដែលខាំគ្នាមួយថ្ងៃមកនេះរកមុខសង្សារមិនទាន់ឃើញនោះទេ។

"គឺគេ! ឯងថើបគ្នាជាមួយគេហី?"
Beomgyu ឆ្លើយទាំងដៃចង្អុលទៅក្រោយខ្នងចំមនុស្សប្រុសម្នាក់។

"ជាគេទេ!"
Heesueng ចាប់ដៃ beomgyu ហើយបង្វែរទៅកាន់ Sunghoon វិញមុននិងចង្អុលបែរខ្នងខុសគោលដៅ។

"អា៎! សុំទោស! ជាគេយ៉ាងម៉េចអស់អីប្រកែកហើយមែន"
Beomgyu ទម្លាក់ដៃចុះហើយសួរទៅកាន់ប្អូនដែលពេលនេះកំពុងឈរមើលមុខ Sunghoon ម៉កៗ ។

"ការពិតពួកយើងក៏មិនទាន់ទាក់ទងគ្នាអីដែរ!!"
Jake ងាកចេញហើយនិយាយប្រាប់បងគេវិញតែកុំមើលមុខអីមិនហ៊ានសម្លឹងគេចំទេ។

"តែត្រចៀកឯងក្រហមហើយកំពុងអៀន?"
Beomgyu មើលមុខប្អូនគេហើយងាកទៅមើល Sunghoon ម្តងដូចមិនទាន់ឃើញនិយាយគ្នាទេហើយមកអៀនតែឯងចឹងទៅ ។

"ឯងនិយាយឡប់ស្អី!!"
Jake ស្រែកហើយដលេចូលផ្ទះបាត់តែម្តង។

"ជាកំហុសខ្ញុំមែនទេ? អត់ដឹងអីទេ!!"
Sunghoon ប្រញាប់ប្រកែកភ្លាមពេលមានភ្នែកពីរគូបាញ់ទៅរកគេទាមទារចម្លើយ។

"ក្មេងម្នាក់ក៏ញ៉ែធ្វើសង្សារមិនបានដែរឯងអន់ម្លេះឡើងកាកឈប់ធ្វើព្រានទៅរើសអេតចាយវិញទៅ!!"
Beomgyu ស្តីឲ្យគេទាំងហួសចិត្តឃើញញ៉ែយូរហើយប្អូនគេនៅ single ដដែល។ តែដែរមកឈរថាឲ្យគេនិងវាមានអ្នកខ្លះមានខ្លួន heesueng លែងមាត់ព្រោះគេថានិងត្រូវចំកណ្តាលដើមទ្រូងលោកព្រានទាំងពីរតែម្តង។

"ហេតុអ្វីក៏ឯងធ្វើឲ្យយើងដាក់មុខម្លេះ?"
ក្រោយ beomgyu ទៅបាត់ heesueng ក៏ងាកមកនិយាយបន្ថែម។

"បងក៏ដឹងពួកយើងធ្លាប់ញ៉ែតែមនុស្សស្រីទេ!!"
Sunghoon ដើរបណ្ដើរនិយាយបណ្តើរទឹកមុខដូចសង្ឃឹមក្នុងឆាកជីវិតចឹង។

"ត្រូវហើយ! តែបើគិតញ៉ែដូចគ្នាទៅ"

"បើកើតស្មានបងនៅបែបនិងហី? "
Heesueng ឈប់មាត់ព្រោះគិតថាគេនិយាយត្រូវ ម្នាក់ៗឡើងសេធស្លាប់ហើយមានងារសុទ្ធតែប្រុសព្រានឆើតឆាយដល់ឥឡូវម៉េចក៏បាក់ស្បាតគ្រប់គ្នាចឹង។

Crazy with You ~Where stories live. Discover now