🍋 Twenty five 🍋🍋 Lemon 🍋

307 46 52
                                    

Jake pov
ខ្ញុំឆ្កួតហើយ!! ហេតុអ្វីត្រូវរត់ចេញពីផ្ទះព្រោះតែការស្នើសុំរបស់មនុស្សប្រុសម្នាក់ទៅវិញមើលទៅកតញ្ញូជាមួយប្រុសណាស់អាម៉ាសមុខដល់ហើយ

"អរគុណ!!"
ខ្ញុំប្រលែងការគិតចេញហើយងាកមកទទួលអាហារមួយប្រអប់ពីដៃអ្នកលុក។ ក្រោយទទួលបានអាហារហើយខ្ញុំក៏បន្តដើម្បីឲ្យទៅមន្ទឺពេទ្យព្រោះតែ Sunghoon បានសារមករអ៊ូដាក់ខ្ញុំថានៅមន្ទីពេទ្យម្ហូបញាំមិនកើត

"ហ្អើយ! អញហើយងាប់មកធ្វើស្អីមិនត្រូវជាអីនិងគ្នាផង!!"
ខ្ញុំចាប់ផ្តើមរារែកនៅមុន្ទីពេទ្យនោះ មិនដឹងថាត្រូវចូលទៅអត់ទេលោកអើយ។

"មកហើយចូលទៅ!"

"ហ្អើយ!!ព្រះជួយ!!!"
ខ្ញុំស្រែកភ្ញាក់ព្រោះតែភ្លាមៗស្រាប់តែមានសំឡេងមួយបាននិយាយមកកាន់ខ្ញុំ។

"ចេះភ្ញាក់ផ្អើលអីណា!!"
គេងាកភ្នែកមកមើលខ្ញុំនិយាយនិយាយឡើងទាំងញញឹម មុខវែងទាំងដៃកាន់ស្ករគ្រាប់មើលយូរប៉ុន្មានក៏នៅតែដូចឡប់។

"ឯងមកធ្វើអីត្រង់នេះ?"
ខ្ញុំលាក់ទុកអាហារមុននេះទៅក្រោយខ្នងហើយសួរទៅកាន់គេវិញ Jungwon ច្រូញមាត់គិតបន្ទប់មកក៏ឆ្លើយសង្ឃឹមថានិងមិនធ្វើឲ្យខ្ញុំគាំងទៀតចុះ។

"ឃើញឯងដើរតែឯងក៏ចេះតែតាមទៅទំនេរអត់អីធ្វើដែរ!"

ណក៎!! ឃើញទេមិនគាំងងមួយមាត់ទៅ ខ្ញុំដកដង្ហើមធំហើយក៏បែរអារម្មណ៍ទៅកាន់រឿងកង្វល់មុិងវិញ ភ្នែកបានងាកមើលទៅក្រោយខ្នងថាត្រូវចូលឬអត់។ Jungwon លែងនិយាយក៏បានងាកទៅមើលតាមខ្ញុំដែរ។

"មកហើយមិនចូលស្តាយណាស់ ងាយបានមកពេទ្យហី!!"
Jungwon បាននិយាយឡើងដើម្បីជំរុញទឹកចិត្តខ្ញុំ គេថាហើយក៏បានដើរចូលទៅមើលទៅមានភាពស្និទ្ធស្នាលនិងពេទ្យណាស់បែបឧស្សាហ៍ចូលហើយចារឹតចឹងអី។

Crazy with You ~Where stories live. Discover now