🛑Seven🛑🛑R.e.d🛑

406 48 2
                                    

Jay pov

បន្ទាប់ពីនិយាយជាមួយ Sunghoon ខ្ញុំគិតថាលើនេះអាចជាមនុស្សដែលខ្ញុំកំពុងរកហើយមើលទៅតែថាខ្ញុំគឺអន្ទះសាចង់ជួបនិងបងស្រីម្នាក់នោះណាស់។ ខ្ញុំមិនខ្វល់ទេរឿងអាយុអីនេះចង់នាងប្អូនឬបងក៏ខ្ញុំទទួលយកបានទាំងអស់និងសំខាន់ថាឲ្យតែត្រូវចិត្ត

"ពួកឯងនៅថ្ងៃស្អែកនិងត្រូវប្រកួតហើយមកអោយទាន់ពេលណា គឺនៅម៉ោង8 ព្រឹក!!"
ខ្ញុំឈរនៅជិត Jungwon ហើយស្តាប់ការនិយាយរបស់លោកគ្រូកីឡាគីម។

"ខ្ញុំដឹងហើយលោកគ្រូ!!"
ខ្ញុំឆ្លើយនិងគាត់ដោយការញញឹមសប្បាយចិត្ត

"ចុះបើខ្ញុំមិនចង់ស្លៀកឯកសណ្ឋានបានទេលោកគ្រូ?"
Jungwon សួរទៅលោកគ្រូ ខ្ញុំឮហើយក៏បានងាកមកមើលគេនេះចង់លេងអីទៀតហើយ

"ការរត់ប្រណាំងឯកសណ្ឋានសេរីតើ!! ពាក់ស្លាកសំគាល់ឲ្យត្រឹមត្រូវទៅបានហើយ!!"

"បាទ~ ខ្ញុំព្យាយាម..."

ក្រោយស្តាប់គាត់រួចរាល់ពួកយើងទាំងពីរក៏បានចាកចេញមកវិញជាមួយគ្នា..អឺ..ខ្ញុំយល់ថាគេដូចប្លែក? ខ្ញុំដើរទៅតាមផ្លូវធម្មតាទាំងមានភ្នែកមួយគូបានសម្លឹងមកកាន់ខ្ញុំយ៉ាងប្រកៀកមិនដាច់សូរ។

វឹប!!!
ខ្ញុំបែរក្រោយទៅមើលអ្នកដែលបានងាកមុខចេញនោះ Jungwon គេគឺសម្លឹងខ្ញុំមិនមែនទើបឥឡូវទេតាំងពីមុននិងទៅទៀត

"ឯងមើលយើងធ្វើស្អី?"
ខ្ញុំឈប់ដើរហើយឈរមើលទៅគេទាំងចម្ងល់ពេញខួរក្បាលនេះមានអីប្រាកដណាស់បានតាមមើលមិនឈប់បែបនេះ។

"ស្អី?នណារមើល?"
ខ្ញុំគាំងហើយសើចហួសចិត្តបន្តិចនេះមើលគេហើយនៅប្រកែកដូចមិនដឹងអីទៀត។ ខ្ញុំខ្ចឹគិពីគេច្រើនក៏បាចាកចេញទៅបន្តទៀដោមិងាកមើលមុខគេទេ តែថា...នេះគេសម្លឹងមើលខ្ញុំមិនព្រមឈប់សោះ!!

Crazy with You ~Onde histórias criam vida. Descubra agora