🥦Twenty nine 🥦🥦7 beautiful 🥦

315 48 70
                                    


ក្រោយចេញពីផ្ទះដោយនាំយកអ្នកជំងឺបានហើយគ្រប់គ្នាក៏បានបន្តមកដល់កន្លែងហោះហើរដោយមាន heesueng អ្នកចាត់ការព្រោះតែគេគឺជាបងប្រុសធំ ណាមួយជាម្ចាស់លុយផង។

"ឧស្សាហ៍ស្ទាបដង្ហើមមើលៗតិចងាប់មុនបានទៅដល់!!"
Beomgyu ងាកក្រោយហើយនិយាយឡើងតឿនទៅកាន់ក្មេងៗដែលអង្គុយនៅបាំងក្រោយ។

"ខ្ញុំស្ទាបមុននិងហើយដូចនៅមានខ្យល់តឹកៗដែរទេ!!"
Jungwon ងាកទៅឆ្លើយវិញធ្វើឲ្យគ្រប់គ្នាគាំងស្ងៀមតែម្តងមិនដឹងធ្វើម៉េចមានតែមើលមុខគ្នាទៅវិញទៅមកម៉កៗនិងហើយ។

"មិនអីទេគេនៅមានខ្យល់ដែរគ្រាន់ជាងអត់!!"

"អុប!!ហេ!!ជេយ៍មិចមិនដកខ្យល់ចឹងវើយ??ងាប់បាត់ដឹង??"
beomgyu និយាយមិនបានប៉ុន្មានផងរន្ធត់ម្តងទៀតព្រោះតែ Ni-ki ដែលអង្គុយក្បែរនិងជេយ៍បានលូកដៃទៅស្ទាបម្តងទៀតហើយក៏មានស្នូរដង្ហើមសោះបែបងាប់មែនដឹង។ គ្រប់គ្នាកាន់តែគាំងមិនដឹងត្រូវនាំគេទៅដើរលេងឬទៅពេទ្យទេឥឡូវនេះ។

"ឆ្កួតមែនអានេះ!! ឯងទៅស្ទាបអីថ្ងាសគេនិងច្រមុះនោះមិនគិតស្ទាបទៅ"
Sunghoon វាយក្បាលគេហើយទាញដៃគេទៅដាក់ច្រមុះវិញនេះនៅក្នុងឡានម្នាក់ៗមិនគិតមើលភ្លើងទេសុខចិត្តងងឹតឈឹងហើយតាំងនាំគ្នាភ័យផ្អើលមួយឡាន

"វាងងឹតនណាដឹង!!"

ក្រាក!!
និយាយគ្នាមិនបានប៉ុន្មានផង heesueng ក៏បានមកវិញហើយនាំពួកគេចេញទៅព្រោះចាត់ការរួចរាល់ហើយអាចទៅភ្លាមៗបាន។ គ្រប់គ្នាក៏នាំចូលទៅក្នុងយន្តហោះដោយធ្វើដំណើរទៅកាន់យប់តែម្តងឯជេយ៍គឺដេកស្អាតតាំងពីផ្ទះ។

"យើងទៅជប៉ុនលើទីមួយហើយនៀកឯងជួយបង្រៀនពាក្យឲ្យតិចមើលទៅដល់ចង់ឈ្លោះគ្នាអីស្រួលយល់!!"
Jungwon សិស្សមិនដែលកាន់សៀវភៅគ្រាន់តែលើដល់យន្តហោះភ្លាមទាញប៊ិចសៀវភៅឲ្យមិត្តបង្រៀនកាន់យប់តែម្តង។

"យើងចង់ដេកចាំស្អែកទៅ!"
Sunoo ងាកចេញពីគេហើយប្រកែកនណាឈ្នះបង្រៀនគេកណ្តាលយប់ចឹងទេ។

"មោ!! តែមួយមាត់ពីរមាត់ក៏បានយើងអស់ចិត្តហើយ!!"
Jungwon មិនឈប់នៅតែកេះលិចកេះកើតឲ្យបង្រៀនទៀត សូនូបើកភ្នែកឡើងហើយងាកមកមើលគេទាំងមុខស្មើរជះហើយនិយាយពាក្យពីរមាត់ដល់គេមែនគឺ

Crazy with You ~Where stories live. Discover now