🥢Ten🥢🥢 D.a.t.i.n.g.!🥢

408 47 10
                                    

Jungwon pov

ប្រូស!!
ខ្ញុំគាំងពេលត្រូវបាន Jay មកចាប់ថើបខ្ញុំមិនដឹងត្រូវពន្យល់យ៉ាងម៉េចទេនៅពេលនេះគេដូចឆ្កួតចឹង។ ខ្ញុំគាំងឡើងជ្រុះអាវពីដៃប្រហែលវាល្អដែលសំឡេងនោះធ្វើឲ្យ Jay ភ្ញាក់ខ្លួនវិញ។

វឹប!!
ខ្ញុំនិងគេថយចេញពីគេទាំងម្នាក់ៗប្រែជាស្ងាត់ហើយក៏គាំងមិនអន់ដែរ។

ក្អឹក!!
ខ្ញុំដកដង្ហើមមួយៗហើយលេបទឹកមាត់មួយក្អឹកចូលបំពងកទាំងមុខមិនហ៊ានមើលទៅគេផង Jay ឈរនៅពីមុខខ្ញុំទាំងគេក៏គាំងដូចគ្នា។

"អឺ..."

"អឺ..!"

ប្រូច!!!!
ខ្ញុំនិងគេមើលមុខគ្នាហើយក៏បានដាក់មេផាយរៀងខ្លួនតែម្តង ខ្ញុំរត់ចេញទៅខាងក្រៅហើយ Jay ក៏បានចេញទៅតាមទ្វារម្ខាងទៀតដូចគ្នា។

អាយ!!!!!!!!!!!!
មកដល់ក្រៅភ្លាមខ្ញុំក៏ស្រែកយកតែម្តងមុននេះស្ទីតែគាំងងាប់ហើយ គេថើបខ្ញុំ??គេមុននេះពិតជាបានថើបខ្ញុំមែន!! គិតយ៉ាងម៉េចទៅស្នាមថើបលើកដំបូងខ្ញុំ...ខ្ញុំគួរធ្វើម៉េចទៅ??

"ខ្ញុំមិនគួរនៅទីនេះយូរទេ..គួរទៅណា? Jungwon តាំងសតិៗៗឯងកុំឆ្កួតឲ្យសោះ! "
ខ្ញុំលើកដៃមកវាយមុខខ្លួនឯងតិចៗដើម្បីឲ្យស្វាងវិញគិតថារឿងមុននេះវាសាហាវពេកហើយតើគេអាចធ្វើវាបានដោយរបៀបណាទៅ??

_____
Jay pov

ផូសៗៗ
ខ្ញុំបោកក្បាលខ្លួនឯងទៅនិងជញ្ជាំងសាលាដោយអារម្មណ៍ហោះហើរមិននៅក្នុងខ្លួន។

"តើឯងកំពុងធ្វើស្អីមិញនេះហេតុអីក៏ទៅថើបគេ???"

ខ្ញុំគិតថាខ្ញុំឆ្កួតហើយតើតពីនេះត្រូវប្រឈមមុខនិងគេបែបណាទៅលោកព្រះអើយយយហេតុអីមុនធ្វើមិនគិតបែបនេះ។

"ប៉ុន្តែ...មានអារម្មណ៍ប្លែកណាស់! ខ្ញុំបានថើបមនុស្សប្រុសជាលើដំបូង! ហេតុអ្វីក៏ចឹង? វាល្អដែរតើ~"

"ហ្អើយយអា Jay ឯងឡប់ហើយពេលបែបនេះហើយនៅមកគិតរឿងចឹងបានយ៉ាងម៉េចទៅ!! អួយ~~~ព្រះជាម្ចាស់សូមជួយខ្ញុំផង"

ខ្ញុំបន្ទាប់ពីសម្រួលអារម្មណ៍រួចរាល់ហើយក៏បានដើរចេញទៅផ្ទះវិញទាំងអស់ហើយប្រលឹងប្រលះក្នុងកាយយាវាមិនមែនដែរថាខ្ញុំបានថើបលើកដំបូងទេតែខ្ញុំគាំងដែលខ្ញុំបានទៅថើបអ្នកដែលស្អប់ខ្ញុំមិនមែនអ្នកដែលស្រឡាញ់ខ្ញុំឡើយនេះជាបញ្ហា។

Crazy with You ~Where stories live. Discover now