🍑Fifty five🍑🍑 វគ្គ: ស្វីត🍑

409 53 69
                                    

"ប្រាប់ហើយថាអត់ទៅទេ!!!!"
Ni-ki ស្រែកឡើងទាំងក្រាញ់ននៀលមិនព្រមទៅជាមួយ Sunoo ។

ងក់!!
ភ្លាមៗsunoo បានឈប់ព្រោះឃើញអ្នកម្ខាងទៀតដូចជាប្រឆាំងដាច់ខាតពេក។

"អត់ចង់ទៅមែនហ៎? គ្រាន់តែទៅកំដរយើងមួយល្ងាចសោះមិនបានទេ.."
Sunoo ទម្លាក់ទឹកមុខហើយនិយាយអន់ចិត្ត Ni-ki កំពូលអ្នកសម្តែងឃើញហើយច្បាស់ដូចថ្ងៃថាបោក។

"ឈប់! កុំមក Drama យើងមិនជឿទេ! ថ្ងៃនេះមិនទំនេរពិតមែនរវល់គ្រប់ម៉ោង"

"ចឹង...? ក៏បានមិនអីទេយើងទៅម្នាក់ឯងចុះចឹង!!"
Ni-ki គ្រាន់តែគេលែងដៃខ្លួនហើយភ្លាមមិនចាំយូរទេបង្វែរខ្លួនប្រុងនិងរត់ត្រឡប់ក្រោយវិញតែម្តង ប៉ុន្តែវាមិនងាយដល់ម្លឹងទេ Sunoo បានហៅឃាត់។

"កុំទាន់!! ព្រឹកមិញយើងខ្ចីសៀវភៅឯងមិនចឹងឥឡូវយកវិញទៅនេះ...!!"
Sunoo ទាញកាតាបមកហើយរូតយកសៀវភៅមួយក្បាលខណ:កំពុងរកសុខៗ Ni-ki ស្រាប់តែគាំងហើយក៏និយាយឡើងបែបប្លែកៗថា

"ថ្ងៃនេះដូច stress ដែរយើងថាទៅរំហែខ្លះក៏ល្អ! តោះទៅដើរលេង"

"តែ..ឯងជាប់ម៉ោងរៀនហី?"

"គេចមួយថ្ងៃវាមិនស្លាប់ទេ..ជីវិតសំខាន់ជាងㅠㅠㅠㅠ"
Ni-ki តបទាំងដៃរបស់គេលូកទៅជួយបិទកាបូបឲ្យ Sunoo វិញទៀតឡើងត្រឹមត្រូវសាឡប់។

"ល្អ..."
Sunoo សើចហើយដើរទៅមុខបន្តទៀតទាំងដឹងច្បាស់ហើយថីបាន Ni-ki ព្រមថាក្នុងកាបូបគេគ្មានសៀវភៅអីក្រៅពីដុំឥតទេ

"គ្រាន់តែមករៀនសោះយកឥតមកតាមធ្វើអី.."
Ni-ki លាន់មាត់មិនយល់តែម្នាក់ឯង

"ឃើញអ្នកជិតខាងទុកចោលចេះតែរើសទៅ!"
Sunoo និយាយតបទៅ Ni-ki វិញទាំងញញឹមសមចិត្ត មនុស្សនេះទាល់តែចឹងបានព្រម។

កាត់ក្រោយដើរបានយូរបន្តិចពួគគេក៏មកដល់កន្លែងកំសាន្តមួយមានមនុស្សម្នាល្មមគួរសម។

Crazy with You ~Where stories live. Discover now