🪜Thirty Six 🪜🪜 ស្អីទេ!🪜

292 48 71
                                    

នៅព្រឹកបន្ទាប់ក្នុងផ្ទះមួយកំពុងចលាចលជាមួយនិងការចេញដំណើររបស់គ្រួសារ Ni-ki ឈរអោបទ្វារធ្វើមុខកំសត់ដាក់អ្នកម្តាយដែលកំពុងរៀបចំចាកចេញទៅ។

"ម៉ាក់.."

"យើងទៅមើលលោកយាយឯងទេកុំមកទួញសោក!!"

"ខ្ញុំទៅដែរ..ម៉ាក់ឲ្យខ្ញុំរស់បែបណាទៅ? នៅម្នាក់ឯងយ៉ាងម៉េចមនុស្សមិនចេះសូម្បីដាំបាយផង!!"

"ជីវិតឯងតើ! ធ្វើអីធ្វើទៅតែយើងបានប្រាប់អ្នកជិតខាងហើយថាជួយមើលឯងផង! ម្តាយសូនូក៏ដឹងដែរមិនបាច់ភ័យរឿងអត់អីសុីទេ"

"ហឺយ..ម៉ាក់យកខ្ញុំទៅមិនបានហើយម៉េចយកនាងទៅបាន??"
Ni-ki និយាយទាំងបូញមាត់ច្រណែននិងមនុស្សស្រីម្នាក់ដែលពេលនេះដល់ពេលត្រឡប់ទៅវិញហើយតែមុខមិនរីកសោះ។

"Justin ត្រូវទៅនៅជាមួយគ្រួសារនាងវិញទើបយកទៅក្រែងមិនចង់ឲ្យនៅជាមួយហី?"

"ត្រូវហើយ! យកទៅៗ"

"តែអ្នកមីង..ខ្ញុំសុំមិនទៅបានទេ.."
Justin និយាយទាំងមុខរកយំមិនមែនស្រឡាញ់ការរស់នៅទីនេះទេតែស្រឡាញ់អ្នករស់នៅក្បែរនេះទៅវិញទេ។

"អ្នកមីងទៅណានិង??"
ភ្លាមៗដែលកំពុងនឹកដល់ beomgyu ក៏បានដើរកាន់នោះហើយឆ្ងល់ក៏សួរនាំទៅ។

"មីងទៅស្រុកនិងណា! Beomgyu ah~ ជួយមើលគេផងមីងមិនបាននៅផ្ទះទេ"

"បាទ! មិនអីទេ.."

ព្រូស!!
Beomgyu ញញឹមហើយតបវិញតែនៅសុខៗ Justin ដែលនៅក្នុងឡានក៏បានរត់ចុះមករកគេទាំងចាប់ដៃគេជាប់ភ្នែកសម្លឹងបែបចង់សារភាពស្នេហ៍ទេដឹង។

"..??"
Beomgyu ភ្ញាក់ព្រើតប្រុងនុងដាក់ក្បាលមួយដៃទៅហើយភ័យពេកតែក៏ទប់ជាប់។ Justin សម្រួលអារម្មណ៍ហើយដើរចូលទៅជិតគេនៅមកជំទើតជើងប្រុងថើបតែម្តង។

"Beomgyu!! ខ្ញុំ..ការពិតខ្ញុំស្រឡា_??"

វឹប!!
Justin មិនបាននិយាយផុតមាត់ផងនៅចន្លោះនាងក៏មានដៃមួយបានលូកមកខ្ទប់ជាប់ហើយរុញក្បាលនាងចេញពី beomgyu ។

Crazy with You ~Where stories live. Discover now