🍇Thirty Four🍇 Crash 🍇🍇

316 43 129
                                    

"Jake!! ទៅសាលាយកកាតាបយើងទៅផង!!"
នៅពេលព្រឹកមិនទាន់ beomgyu បានក្រោកហើយរត់ចេញពីផ្ទះតែក៏នឹកឃើញថាភ្លេចកាតាបទើបស្រែកផ្តាំលោកប្អូន

"ឯងរៀនជាមួយយើងពីកាល!! យកខ្លួនឯងទៅខ្ចិលណាស់"
សំឡេងស្រែកតបវិញទាំងមិនទាន់បើកភ្នែកមើលផែនដីផង។

"យើងទុកលើតុផ្ទះបាយកុំភ្លេច!!"

"យី!! ប្រាប់ថាខ្ចិលហើយ..មិនដឹងទេ!!!!"

"អរគុណទុកមុនដាច់ខាតកុំភ្លេច!!!"
Beomgyu នៅបន្តតាប៉ែជាមួយប្អូនមិនឈប់ដែលធ្វើឲ្យ Jake សឹងបើកបង្អួចហក់សម្លាប់ខ្លួនទៅហើយ។

"ប្រើយ៉ាងមុខក្រាស់គ្មានអាណាដូច!"
Jake បើកភ្នែកហើយរអ៊ូរពីបងរបស់គេរកតែដេកបន្តិចសោយសុខមិនបានរំខាន់កាត់ព្រឹក។

Beomgyu បានញ៉ោះប្អូនខ្លួនរួចពិភពលោកស្រស់បំព្រងដូចផ្ការីកនារដូវបាំង។ គេដើរបានបន្តិចមុខដែលញញឹមប្រែជាស្មើរធេងដូចខ្មោចងាប់ព្រោះនេត្រាទាំងគូរបានជួបប្រសព្វគ្នានិងរាងសង្ហារម្នាក់ដែលជាអ្នកជិតខាង

"ទម្លាប់ចូលចិត្តឈរស្រាតចឹងហ៎?"
Beomgyu ឈប់នៅមុខផ្ទះ Sunghoon ហើយសួរគេទាំងមុខហួសចិត្តព្រោះតែបានឃើញថាគេបានឈរស្លៀកកន្សែងយ៉ាងរំភើយនៅមុខផ្ទះនេះហៅថាឆ្កួតបែបឯកជន! មិនចេះចូលចំណោមនិងគេទេ គឺទំនេរមកចឹងតែឯងៗ

"អត់ទេ! កំពុងទទួលវីតាមីន D ពីកម្តៅព្រះអាទិត្យតើ!"
Sunghoon តបហើយក៏ញញឹមត្រដាងដៃស្រូបយកពន្លឺព្រះអាទិត្យដែលមិនទាន់រះ។

"ទើបម៉ោង5ព្រឹក! ឈប់មមើហើយទៅដេកវិញទៅអាណិតឆ្កែផងលូឡើងហត់ងាប់អស់ហើយ!!"
Beomgyu និយាយហើយលើដៃទៅចង្អុលឆ្កែមួយដែលដេកនៅក្បែរនោះហើយបក់កន្ទុយវីចៗ មុននិងគិតថាខ្មោចបានប្រឹងលូដល់លូយូរហើយខ្មោចម្នាក់នេះមិនចុះញ៉មឈប់ឯង។

Crazy with You ~Where stories live. Discover now