🙏Five🙏🙏សង្គ្រោះជីវិត!!🙏

420 46 8
                                    

Jay pov

ខ្ញុំដើរចេញពីហាងហើយក៏បានចាកចេញទៅផ្ទះបន្តមូលហេតុដែលខ្ញុំមិនទៅស្របពេលជាមួយ Jungwon នោះគួរតែយល់ហើយថាហេតុអីម្នាក់និងបើហ៊ានតែនៅជិតសូម្បីស្រមោចខាំគេក៏កំហុគ្រប់យ៉ាងធ្លាក់មកលើខ្ញុំដែរ។ ចេះតែចឹងទើបមិនចង់នៅក្បែរតែបើមិនបាននៅក្បែរវាចេះតែមិនស្រណុកចិត្ត...??

"មិនទាន់ទៅផ្ទះទៀត?"
ខ្ញុំលាន់មាត់ទាំងភាពភ្ញាក់ផ្អើលពេលបានឃើញ Jungwon គេមិនបានទៅផ្ទះទេនៅជាប់ទឺកន្លែងប្រហិតមួយកន្លែងតាមផ្លូវធំ។

"ស្អីក៏ធ្វើកើតដែរ!!"
ខ្ញុំមើលទៅគេទាំងហួសចិត្តនេះមិនព្រមទៅផ្ទះដោះស្បែកជើងដោះអីទេសុខចិត្តនៅឈរសុីតែពាស!! ខ្ញុំចង់ដឹងដល់ហើយថាគេចេះខ្មាសអៀនឬអត់?

"ហេ!!មើលស្អីយើងមិនឲ្យសុីទេ!!!"
Jungwon បែរខ្នងមកវិញហើយក៏បានឃើញខ្ញុំនិយាយទាំងលើចង្កាកប្រហិតទាំងពីញុកចូលមាត់ខ្លាចថាដណ្តើម តិចថាស្លាក់ងាប់ទៅមុននិងនិយាយមិនគិតទេ!

"ស៊ីឲ្យតែអស់ទៅ!"
ខ្ញុំនិយាយហើយក៏ដើរចេញទៅបន្តទៀតដោយមានគេដើរតាមពីចង្ហៀង ពួកយើងដណ្តើរគ្នា? អេ!! មានអ្វីខុសហើយនេះគេដើរតាមខ្ញុំធ្វើស្អីទៅ។

"ឯងមកតាមយើងធ្វើស្អី?"
Jungwon មាត់ញុកឡើងប៉ោងហើយមើលមកខ្ញុំនេះនិយាយអ្វីខុសឬតែគេដើរតាមខ្ញុំមែន។

"ឯង Copy ការនិយាយរបស់យើង?"

"Copy ស្អីគេ?មើលទៅផ្លូវមានច្រើនណាស់ហេតុអីមកតាមយើងត្រុកបែបនេះឯងជាឆ្កែមែនទេ?"

"....."

"យ៉ាងម៉េចយើងនិយាយទៅឯងស្តាប់លែងចូលហើយ?"

"...."

"ថីមិនតប?"

"ឯង_ ជុកជ្រុលពីយប់មែនទេ? មើលទៅនិយាយដូចបែកដល់ហើយ! នេះជាផ្លូវទៅផ្ទះយើងចង់ឲ្យទៅតាមណា!"

Crazy with You ~Where stories live. Discover now