🔥Thirty two 🔥🔥High way🔥

322 47 50
                                    

(វគ្គនេះសេធណាស់ត្រៀមខ្លួន)

ព្រូស!!!
ស្នូរទម្លាក់បានបន្លឺឡើងនៅក្នុងឡានមួយមនុស្សស្រវឹង ត្រូវបាននាំយកមកឡានដោយ Sunghoon Jake ចាប់អូសបញ្ច្រាសជើងគ្នាមកតែម្តងតែសម្លៀកបំពាក់ក៏មិនខ្ចីពាក់ឲ្យវិញដែរ។

"ហ្អើយ! ហត់ណាស់!!"
Sunghoon សម្រូតខ្លួននិងឡានទាំងអស់ខ្យល់ក្រោយមនុស្សបានចូលឡានអស់ហើយ។ Jake មិនបាននិយាយអីទេគេមើលទៅមនុស្សស្រវឹងហើយក៏ប្រុងនិងចូលឡានដែរតែភ្លាមៗ

វឹប!!!
មានក្បាលមនុស្សម្នាក់បានលានចេញពីគូទឡានខាងក្រោយបើមិនដឹងគិតថាខ្មោចផង។

"យើង...ហេតុអ្វីក៏ឯង..យកយើងមកទុកកន្លែងនេះ??"
Ni-ki ទម្លាក់ក្បាលហើយសួរទៅកាន់មិត្តទាំងភ្នែកបើកមិនរួច។

"ក្នុងឡានណែនហើយខ្លួនឯងវែងខុសគេនៅនិងទៅ!!"
Sunghoon ក្រោកហើយរុញក្បាលគេចូលទៅក្នុងគូទឡានវិញឃោឃៅរដាក់គ្នាណាស់។

"ឯងឡប់មែនទេ!! Sunoo មិនដាក់ទៅគេសមនិងកន្លែងនេះជាងយើង!!"
Ni-ki ឡូឡានៅក្រោមគូទឡានតែម្នាក់ឯង។

"អើយយអាស្លាបណាហៅយើងងងងង"
Sunoo ស្រែកឡើងទាំងមមីមើរតែឯង Sunghoon ឈរដកដង្ហើមទាំងចង់ខ្យល់ហើយ។

"ឯងនៅក្រោយនិងមើលគេទៅទុកយើងអ្នកបើកវិញ!!"
Jake និយាយឡើងព្រោះអ្នកស្រវឹកច្រើនបើគេនៅមើលបែបទៅជាឆ្កួតតាមចឹងទុកកិច្ចការនេះដល់គេចុះ។

"ឯងប្រាកដហើយថាបើកបាន?"
Sunghoon សួរឡើង Jake ញញឹមហើយងក់ក្បាលក្រោយនិយាយគ្នារួចរាល់ពួកគេក៏បាននាំគ្នាចូលឡាន។

ភឹប!!
ទ្វារឡានបានបិទ Jake ចូលឡានហើយដាក់ខ្សែការពារប៉ុន្តែអ្នកអង្គុយក្បែរគេមុននេះក៏ស្រាប់តែក្រោកហើយចេញពីឡានតែម្តងមួយមាត់ក៏មិននិយាយស្រវឹកពេកទេដឹង។

"Beomgyu ឯងទៅណា?"
Jake ទម្លាក់កញ្ចក់ហើយសួរទៅកាន់បងប្រុសទាំងឆ្ងល់។

"ទៅៗចង្អៀតណាស់!"
Beomgyu ងាកមកតបវិញហើយក៏ចាកចេញទៅបាត់ Sunghoon ក៏បានចូលអង្គុយជំនួសគេ។

Crazy with You ~Where stories live. Discover now