🍒Twenty-three🍒🍒Cherry 🍒

389 44 22
                                    

Jake pov
ខ្ញុំបានចាកចេញពីបន្ទប់ការិយាល័យបន្ទាប់ពីទទួលបានការស្តីបន្ទោសយ៉ាងដំណំហើយរៀងស្ពឹកដែរតែស្ពឹកជើងព្រោះឈរស្តាប់ដំណើរជីវិតគាត់ច្រើនម៉ោងពេក។

ផាំង!!ផាំង!!
សំឡេងរញ៉េរញ៉ៃចេញពីកន្លែងមួយបានធ្វើឲ្យខ្ញុំឆ្ងល់ហើយងាកទៅមើល។ មានមនុស្សជាច្រើនបានឈរឡើងហុំព័ទ្ធកន្លែងចតរថយន្តថែមទាំងម្នាក់ៗទាញ ទូរស័ព្ទមកថតផងដែរមើលទៅបែបមានរឿងហើយ។

"នណារ!!តើនណាដែលហ៊ានធ្វើបែបនេះដាក់កូនប្រុសរបស់យើង!!!ជាឯងមែនទេ!!"

"ខ្ញុំមិនដឹងទេ!"

"គាត់ឆ្កួតហើយ!!"

"មែនហ្នឹងតើមានរឿងអីទៅមើលឡានគាត់ចុះ"

"គួរឲ្យចង់សើចសមមុខគាត់ហើយ"

សំឡេងសិស្សៗនាំគ្នាសើចផងនិយាយផងទៅកាន់លោកគ្រូផាកខ្ញុំថាមិនចង់ដឹងទេតែពេលនេះជើងវាបានដើរមកដល់កន្លែងនិងដូចគេឯងបាត់ទៅហើយកុំឲ្យខាតមើលឲ្យទាន់រឿងថ្មីនិងគេម្តងចុះ។

"មានរឿងអីនិង?"
ខ្ញុំចូលទៅក្នុងចំណោមគេហើយសួរនាំគេពីដើមរឿង។

"សួរធ្វើស្អីមិនងាកមើលទៅដឹងហើយ!"
ខ្ញុំភ្ញាក់ព្រោះតែក្នុងចំណោមមនុស្សទាំងអស់ក៏មាន Sunoo មកផងដែរមើលទៅលឿនគ្រាន់បើ។

"ឯងមើលឃើញ?"
ខ្ញុំបានតបទៅគេវិញព្រោះមនុស្សច្រើនមើលមិនឃើញនោះទេណាមួមើលទគេទាបជាងខ្ញុំទៅទៀត

"ទេ! សួរគេមុននេះ!"

"...."

មិនបាច់រវល់និងគេទៀតទេ! ខ្ញុំងាកចេញមកវិញដោយមិនចង់គាំងបន្តបន្ទប់ពីនោះភ្នែកស្រាប់តែបានប្រនិងរូបភាពគួរឲ្យអស់សំណើច

លោកគ្រូផាកខ្ញុំស្រឡាញ់លោកគ្រូជាងគេ!!!

ខ្ញុំសើចឡើងក្រោយបានឃើញឃ្លានេះហើយតួអក្សរត្រូវបានសរសេរឡើងដោយការឆូតនិងមុខកាំបិទពាសពេញក្បាលឡាន។ រថយន្តពណ៌សប្រែជាសុីជម្ពូរស្រស់កងឡាននៅមានរូបបេះដូងគួរឲ្យស្រឡាញ់ទៀត។

Crazy with You ~Opowieści tętniące życiem. Odkryj je teraz