💔Thirty eight 💔💔សប្បាយ💔

291 46 54
                                    

អ៊ូអរ!!
សកម្មភាពនៅអគារមួយកន្លែងដែលពេលនេះមានមនុស្សមកហូរហែអ៊ូអរណាស់ម្នាក់ៗស្លៀកពាក់ស្អាតបាតដើម្បីចូលរួមអបអរកម្មវិធីនាល្ងាចនេះ។

"សូមអញ្ជើញចូល!!"
ស្ត្រីចំណាស់ម្នាក់បាននិយាយដើម្បីស្វាគមន៍ភ្ញៀវ។

"អ្នកម៉ាក់សម្រាកសិនក៏បាន"
នារីក្មេងនិយាយហើយចូលជិតម្តាយក្មេក ដោយស្នាមញញឹម

"ច្បាស់ហើយថាធ្វើចឹង!"
ងាកមកកាន់ឡានមួយគ្រឿងដែលពេលនេះត្រូវបានផ្ទុកមនុស្សដល់ទៅប្រាំបីនាក់ណែនដូចបាវស្រូវ។

"ជ្រុសជាមកហើយបើមិនធ្វើវាងាយហួស!"
Jake តបទៅកាន់ Sunoo វិញដើម្បីកុំឲ្យគេភ័យចាំតែព្រួយទៅ។

"តែថាកាលចុះចង្អៀតណាស់ចង់ខ្យល់ហើយ!!"
Jungwon លើដៃហើយនិយាយឡើងព្រោះមនុស្សញុកលើសកំណត់ទម្រាំមកដល់នេះសឹងដាច់ដង្ហើមបណ្តើរៗ។

ក្រាក!!
ទ្វារឡានបានបើកឡើងដោយ heesueng ដែលថ្ងៃនេះសុំតែងខ្លួនបែបបុរសជាមួយនិងឈុតខ្មៅយ៉ាងស្រស់សង្ហាតារាសុំចាញ់។ វត្តមានគេធ្វើឲ្យមានភាពចលាចលពេញកម្មវិធីមានមនុស្សម្នាអើតមកមើលគ្រប់ៗគ្នា។

"ចុះមក!"
Heesueng អោនទៅនិយាយហើយប្រុសសង្ហាគ្រប់គ្នាក៏ចេញមកម្នាក់ម្តងៗ ដោយ Sunghoon ស្បែកជើងរលោងស្រិលជាន់ប៉ះដីដៃលើភ្លឺសក់កែវភ្នែកសម្លឹងចាក់ចំបេះដូងស្រីៗ។ Jay បបូរមាត់ក្រាសបង្ហាញស្នាមញញឹមសែនសមនិងទម្រងមុខមហាមន្តស្នេហ៍ធ្វើឲ្យមនុស្សមានភាពជ្រួលជ្រើម។ Ni-ki ក្រោកចេញពីឡានដៃរលាសអាវក្រៅបង្ហាញរាងសង្ហារហើយក៏ងាកក្រោយលើដៃចាំទទួលតួឯកនៅល្ងាចនេះ។

"មកដល់ហើយ!!"
Ni-ki និយាយទៅកាន់ Sunoo ដែលថ្ងៃនេះតែងខ្លួនខ្មើតសាឡប់គេមើលមុខ Ni-ki ហើយក្រវាសសក់ចាប់កាន់ដៃគេហើយក្រោកចេញមកជាមួយនិងទំនុកចិត្តធ្លាក់មកពីឋានប្រជុំនាគ មុខគួរឲ្យស្រឡាញ់ប្រែជាផូរផង់ឈុតរាត្រីសែនសមជើងស្រឡូនបានដើរមកឈរចំកណ្តាលបុរសទាំងបួនធ្វើឲ្យនារីៗសែនច្រណែននិងភាពជោគជ័យរបស់គេដែលមានប្រុសសង្ហាសងខាងគានិងជើងបែបនេះ

Crazy with You ~Where stories live. Discover now