💥Twelve💥💥 N.e.w.b.o.y💥

392 48 28
                                    

"ចេញឡានទៅ!!"
Jay ដែលបានរត់ចូលក្នុងគេដោយមិនបានអញ្ជើញមុននេះក៏បាននិយាយបញ្ជាទៅកាន់ម្ចាស់គេទៀត។

"អាពីរក្បាលឯងមករកងាប់ស្អីដែរ!?"
Sunghoon មើលមុខពួកមិត្តហើយសួរព្រោះថ្ងៃនេះមិនបានហៅមកទេតែនាំគ្នាសម្រុកចូលតែម្តង។

"នេះសោឡានបើកទៅៗ"
Ni-ki គប់សោទៅក្បាលគេចំកណ្តាលថ្ងាស់ហើយក៏និយាយឡើង។

"មិនគប់ឲ្យខ្វាក់ភ្នែកយើងតែម្តងទៅអាចង្រៃ!!"

"មោះយើងសាកម្តងទៀត!!"

"មិនបាច់!"

ក្រាក!!
មនុស្សចុងក្រោយបានចូលមកដល់គ្រប់គ្នាបើកភ្នែកហើយមើលទៅគេជាចំណុចតែមួយ។

"សិស្សច្បង..នេះសាហាវពេកដឹង!?"
Jay លាន់មាត់នៅបាំងក្រោយឡានក្រោយពេលឃើញវត្តមានមនុស្សសំខាន់ហើយ។

"បងធ្វើខ្លួនបែបនេះបាត់ភាពចែងចាំងខ្ញុំហើយ!!"
Sunghoon និយាយទាំងសម្លឹងមើលអ្នកម្ខាងទៀតដែលតែងខ្លួនឡូយកប់ឈ្នះម៉ងមួយឡាន។

"ចេញឡានទៅ!! គាត់ប្រឡូកវិស័យនេះមុនយើងបើមិនឈ្នះក៏មិនកើតដែរ!!"
Ni-ki បន្ត។

"ហេតុអ្វីក៏ថាតែយើងមិនមើលខ្លួនឯងទេ Fashion មួយតួរហើយ"
Heesueng ស្តីឲ្យពួកគេវិញ។

ក្រោយមកឡានបានចាកចេញទៅដោយមានកម្លោះសង្ហាបួនម្នាក់បានទៅ។

"ដល់ម៉ោងការងារពួកគាត់ទៀតហើយនិង"
Sunoo ដែលបានដើរត្រឡប់មកផ្ទះវិញនោះក៏បានជ្រោះផ្លូវគ្នានិងឡានដែលកំពុងបើកចេញ។

"អេ??នោះដូចបងប្រុសយើង!? ចុះថាឈប់ដើរលេងហើយហី"
Jungwon បន្តនិយាយក្រោយមិត្តពេលខ្លួនបានប៉ះភ្នែកគ្នានិងបងប្រុសដែលទើបនិយាយគ្នាថាឈប់ហើយនោះ។

"គិតហីថាធ្វើបានមនុស្សកំពូលព្រានហើយ!!"
Sunoo តប។

"ពិបាកប្រដៅណាស់ហើយមនុស្សចារឹកចឹងៗ!!"
Jungwon និយាយហើយភ្លាមពីរនាក់មិត្តគេក៏បានមើលមុខគ្នាទាំងញញឹមច្បូញមាត់ដាក់គ្នា។ មិនប្រាប់ក៏ដឹងថាកំពុងមានគំនិតអី។

ងាកមកកាន់ឡានស្ព័រនេះវិញបើកសុខៗមិនទាំងដល់កន្លែងជប់លៀងផងក្នុងឡានគ្រប់គ្នាស្រាប់តែលាន់ឮសំឡេងរោទ៍ការ call ចូលដូចៗគ្នា។

Crazy with You ~Kde žijí příběhy. Začni objevovat