🤏Forty five🤏🤏 តាប៉ែ🤏

298 50 143
                                    

"ចូលមក!!"
ក្រោយនិយាយត្រូវគ្នាបានបន្តិច seungkwan ក៏បាននាំពួកគេចូលមកខាងក្នុងផ្ទះ។

"Wow ផ្ទះខាងក្រៅមើលមកឡើងកញ្ចាស់ពេលចូលដល់ខាងក្នុងបានដឹងថាវាកញ្ចាស់ជាងមើលទៀត"
Jungwon មាត់មហានាំភ្លើងនិយាយដល់ថ្នាក់ម្ចាស់គេមើលមុខភ្លាមតែម្តង អត់អីនៅហើយហ៊ានដៀលទៀត។

"វាមិនមែនផ្ទះទេជារីស៊ត!"

"រីស៊តឪវារកទ្វាង្គន់ចុះអាចម៍មួយគ្មាន!!"
Beomgyu រអ៊ូរទាំងហត់។

"រីស៊តដែលធ្វើមិនទាន់ហើយ!!!!"
Seungkwan ងាកមកសម្លឹងគេហើយឆ្លើយបញ្ចប់ប្រយោគ។

"ចេះរកទីតាំងរកសុីឃើញឡើងដូចកន្លែងអមនុស្ស!"
Jake ញញឹមហើយសរសើរគេដែលចេះបើករីស៊តរកសុីកន្លែងហុងស៊ុយចំតំបន់ដាច់ស្រយាលបែបនេះបានសរសើរម៉ងេញពីចិត្ត។

"ត្រូវហើយព្រោះខ្ញុំដឹងថាថ្ងៃណាមួយកន្លែងខ្ញុំនិរកលុយបានច្រើនជាមិនខានដោយាសាតែមានភ្ញៀវល្ងង់ៗវង្វេងផ្លូវដូចពួកឯងនិងចូលមកនោះអី! មិនចឹង!?"
Seungkwan ញញឹមហើយនិយាយតបវិញ ឮហើយចុក!!ចុកដូចគេចាក់ចំកណ្តាលដើមទ្រូង ចុកចាប់ដល់ជាតិក្រោយ

"កុំនិយាយច្រើនមើលមូសខាំណាស់!!"
Sunoo និយាយបណ្តើរអេះដៃជើងបណ្តើររវល់ប្រកែកនិងទៅមូសសុីក្បាលហើយ។

"ហើយរីស៊តនិងមួយយប់ប៉ុន្មាន?!"
Heesueng សួរក្រោយបានចូលមកដល់ខាងក្នុងហើយ។

"អត់គិតជាយប់ទេ!"

"ហើយចឹងគិតឆ្នាំហី heesueng ជួលគេមួយឆ្នាំហើយដេកមួយយប់ទៅ!"
Beomgyu និយាយកាន់ដែលធ្វើឲ្យម្ចាស់ផ្ទះញញឹមស្ងួតងាកភ្នែកសម្លក់គេតែម្តង។

"អត់ទេ! គឺគិតម៉ោង! មួយម៉ោង! 1មុឺន!"

"ថោកដែរតើតែ1មុឺនវ៉ុលនិងបង!!"
Sunghoon ឮហើយក៏ញញឹមងក់ក្បាលដាក់ heesueng ព្រោះតម្លៃអាចទទួលយកបាន។

Crazy with You ~Where stories live. Discover now