🎀Thirteen🎀🎀 Classroom!!🎀

389 47 171
                                    

"ម៉ាក់!! ខ្ញុំទៅសាលាហើយមានដំណឹងអីខ្ញុំមកវិញនិយាយប្រាប់ផង!!"
Jungwon ចេញពីផ្ទះក្រោយរៀបចំខ្លួនទៅសាលារួចរាល់ហើយតាមទម្លាប់ក៏តែងនិយាយបែបនេះជាមួយម៉ាក់របស់គេព្រោះខ្លាចមាអៅថ្មីខ្លួនតាមមិនទាន់។

"ម្តាយកូនគ្នាមករាប់ឆ្នាំម៉ាក់មិនទុកចិត្តខ្ញុំទៀតថាឈប់ៗហើយ"
សំឡេងនិយាយរបស់អ្នកជិតខាង Jay បាននិយាយគ្នាជាមួយម៉ាក់គេដើម្បីសុំលុយទៅសាលាព្រោះយប់មិញបោកគាត់ទើបព្រឹកនេះអត់របប។

"ឈប់តែមាត់!! កុំតាប៉ែជាមួយយើងចេញទៅឲ្យបាត់ៗទៅ!"

"អួយយ! អាក្រក់តែជាមួយកូនឯងនិង!!"
Jay តបមាត់ទាំងមុខស្អុយហើយក៏បានចេញមកតែចៃដន្យមានចាបព្រាបកំពុងតែតាមដានម្តាយកូនគេឈ្លោះគ្នាទាំងមុខញញឹមស្រស់ទៀត។

"ចាក់រុកគ្រួសារគេហើយឯងសោយសុខណាស់មែនទេ!"

"ចេះតែថាហើយ!! មាននណាគេចង់ឃើញអ្នកជិតខាងខ្លួនឯងឈ្លោះគ្នាទៅ!!ហឹសៗ"
Jungwon និយាយហើយក៏បានដើរចេញទៅមុនគេបាត់ ដើរសើចផងអីផងមើលទៅមិនបែកកោតហើយ។

"មោ!!នៅឈរដល់ណាទៀតថ្ងៃនិងយើងក៏អត់បានដូចតែឯងនិង"
Sunghoon បានដើរកាន់មុខផ្ទះគេហើយនិយាយប្រាប់ថាគេក៏អត់លុយចាយដែរ។

"ហ្អើយ!! សាំមែន"
នាយសង្ហាដើរចូលទៅរកមិត្តហើយក៏ចេញទៅជាមួយគ្នា។

"បង..មានរឿងខ្លះខ្ញុំគិតមិនយល់ជួយគិតបន្តិច!!"
ងាកមកខាងនេះវិញក៏មិនខុសគ្នាផងដែរ heesueng ចេញពីផ្ទះមកមិនទាន់ទាំងបានឈានចេញផងក៏មានមនុស្សមកសុំយោបល់ទាំងព្រឹក។

"មានរឿងអី?តែមកសួររឿងរៀនយើងទាត់ហើយវើយ!!"
Heesueng ក្រវាត់កាតាបទៅលើខ្នងហើយតបទៅកាន់ Ni-ki វិញទាំងដើរបណ្តើរនិយាយបណ្តើរជាមួយគ្នាដែលលើនេះជាប្លែកព្រោះរាល់ដងមិនសូវបានចចារគ្នានោះទេ។

"ខ្ញុំជាសិស្សពូកែហើយមិនសួរទេ! តែគឺកាលពីល្ងាចមិញបងមានចាំរឿងដែលឡូឡានោះដែរទេខ្ទង់ម៉ោង7:43នាទីល្ងាចហា៎?"
Heesueng ឈប់ដើរហើយងាកមុខមើលគេទាំងគាំងនេះម្តងទៀតហើយម្នាក់ៗចូលចិត្តណាស់តែមកសួរថាចាំនេះចាំនោះអត់មើលតែគ្នានេះខួរក្បាលយន្ត។

Crazy with You ~Where stories live. Discover now