🕴️Four🕴️🕴️Fashion!!🕴️

433 50 0
                                    


"ធ្វើមិចទៅៗៗ ជួយខ្ញុំផង..."
Sunoo អង្គុយនៅលើកៅអីក្រោមដើមឈើមួយក្នុងសាលាទាំងស្រែកឆោឡោនិងខ្លួនឯង។

"បើចឹងដដែលមិញខំធ្វើខ្លាំងណាស់!!"
Jungwon អង្គុយដកស្បែកជើងដដែលហើយងាកទៅនិយាយឌឺមិត្ត។

"វាក៏ព្រោះឯងនិង! នៅមិននៅទៅជាប់ស្បែកជើងស្អីទេ!!"

"កំហុសយើងទៀតហើយ! កុំទម្លាក់ដាក់យើង!"

"ហឹស! យើងគិតថាចាប់ពីថ្ងៃនេះទៅបើគ្រូមិនទាត់ក្បាលចេញក៏មិនបានមករៀនដែរ!!"

"មិនដេញចេញទើបប្លែក! ស្រែកដាក់គាត់ខ្លាំងៗចឹងហើយគិតថារួចខ្លួនមែន..យើងមិនដឹងទេតែឯងធ្លាក់ដំណែងជាអនុប្រធានយើងក៏ចប់ដែរ!"

"នៅពេលនេះហើយឯងគិតពីរឿងនិងបានទៀត.?នេះកុំប្រាប់ណាថារាប់អានយើងព្រោះយើងជាអនុប្រធាន?"
Jungwon ស្ងាត់មាត់ហើយមើលទៅគេទាំងញញឹមព្រីចភ្នែកញាប់ៗ។

"វាជាហេតុផលទីមួយទេមិនមែនចឹងទាំងស្រុងឡើយ...ហេៗ"

"...."
Sunoo មើលមុខគេទាំងគិតពីពាក្យដៀលយ៉ាងម៉េចឲ្យសមនិងចារឹកមិត្តគេតែរគ្មានសោះ

+++

Jay pov

ក្រោយពីម៉ោងកីឡាបានបញ្ចប់ខ្ញុំនិងមិត្តភក្តិក៏បានត្រឡប់មកថ្នាក់វិញទាំងលួចឆ្ងល់ថាបាត់ សមាមិត្ត ពីរនាក់នោះទៅណាតាំងពីមានរឿងនៅកន្លែងរត់នោះមកបាត់ពួកគេឈឹងតែម្តង។

"បាត់ទៅបែបនេះសង្ស័យសំងំស្រែកយំកន្លែងណាមួយហើយ"
Ri-ki គេចូលតុហើយនិយាយទាំងមើលទៅតុរបស់អនុប្រធានថ្នាក់ ខ្ញុំលួចសើចព្រោះរាល់ពេលគិតដល់ពីរនាក់និងនិយាយពីថាមិនខ្វះរឿងថ្មីទេ។

"អាចថាមិនអង្គុយយំតែនាំគ្នាទៅប្រឹងដកស្បែកជើងផងមិនដឹង"
ខ្ញុំនិយាយទាំងសើច Ni-ki ប្រហែលនឹកដល់រឿននោះដែរទើបសើចតាមនិយាយមួយថ្នាក់នេះមានពីរគ្រឿងនុងដែរគ្រាន់លេងកំប្លែងឲ្យសើចបើអត់ពួកគេមិនដឹងថ្នាក់នេះស្ងាត់យ៉ាងម៉េចទេ។

Crazy with You ~Where stories live. Discover now