😎Sixty five😎😎 កុមារាបែកស្លុយ😎

225 43 16
                                    

Sunghoon រត់ចេញពីផ្ទះប្រញាប់ទៅសាលាថ្ងៃនេះក្រោកយឺតគេទៅចោលស្ងាត់មួយភូមិហើយនៅតែឯង។ គេរត់បណ្តើរសុីនុំប័ងបណ្តើរមកដល់ផ្លូវកែងក៏ចួបមហាមិត្ត។

"ស្អីអានួក..វេទនាជាងអញទៀត!"
Sunghoon ឈប់មួយកន្លែងព្រោះឃើញ Ni-ki រត់បណ្តើរបកដៃហៅគេពីចម្ងាយបណ្តើរហើយមិនចោលទេអាសៀវភៅគេហ្នឹងស្រឡាញ់ណែបណិតអោបស្អឹតជាប់ដើមទ្រូបណាស់យកតាមគ្រប់កន្លែងនិយាយពីថា...ខំនោះខំ។

"ប្រញាប់ទៅណាហើយម៉ោងស្មើរហ្នឹងអត់សុីបាយហេ៎"

"សុីឪវា.."

"អេ៎! អាប្អូនថ្លៃ"
ឈរគាំងសុខៗ beomgyu ក៏រត់មកពីក្រោគេ ម្នាក់នេះកាន់តែគាំងរត់ផងកាន់ចានមីសុីផង ថាគេទៅអស្ចារ្យងើបយឺតយកបានតែនុំប័ងតែអ្នកជិតខាងគេនេះ wow មហាលោតផ្លោះប្រហែលរត់បណ្តើរដាំទឹកស្រុះមីបណ្តើរផងមិនដឹង

"ខ្ញុំហូបដែរមើល៍!!"
Ni-ki រត់មកជិត beomgyu ហើយសុំគេចែករបបឯសៀវភៅសំណព្វចិត្តញុកចូលក្តឹខោវសិន។

"រវល់សុីហ្នឹងទៅ សាលាបិទទ្វារហើយ"
Sunghoon ចូលមកនិយាយ Ni-ki មើលមុខគេហើយលើនាឡិការមកមើល។

"យឺតក្បាលឯងស្អី ម៉ោងទើប 9សោះ"

"អាចង្រៃនិយាយឡូយបានទៀត.."
Sunghoon ហូតដើមនុំប័ងរឹងដូចគ្រាប់បែករបស់ខ្លួនទៅវាយក្បាលគេមួយដៃលាន់ផូស ជ្រុះមីពីដៃ សំណាងហើយមិនបាក់នុំប័ង

"អាងាប់នេះ..វៃក្បាលអត់ដឹងឆ្កួតមនុស្សអីអត់!"

"ទេ..ក្រែងសាលាយើងបើកទ្វារម៉ោង11ហ្អី?"
Beomgyu លូកមាត់ក្នុងរង្វង់មិត្តភាព។

"ម៉ោង១១គេបើកឪ្យសិស្សចេញទេ.."

"ចេញនិងចូលដូចតែគ្នាហ្នឹង "
គេនិយាយហើយក៏ដើរទៅបន្ត Ni-ki ក៏ទៅដូចគ្នា sunghoon ងាកមើលឆ្វេងស្តាំឃើញថាអត់មនុស្សក៏អោនរើសចានមីពីដីហើយយកទៅឪ្យ Ni-ki សុីបន្ត លួងចិត្តវិញ ។

Crazy with You ~Onde histórias criam vida. Descubra agora