ភាគ០៤

141 4 0
                                    


“ មនុស្សល្អ ”

   ប្រូស!

   ជើងស្រឡូនទាក់នឹងដុំថ្មនៅលើផ្លូវបណ្តាលឲ្យម្ចាស់រាងកាយស្តើងដួលលុតជង្គង់ទៅលើថ្មរលាត់ជង្គង់ចេញឈាមមកព្រឹមៗ។

   « ហ៊ឺ!...ទីបំផុតតាមទាន់នាងហើយ ឆាប់ឲ្យកាបូបមក » ប្រអប់ដៃមាំឈោងទាញកាបូបដែលនៅជាប់ខ្លួនរបស់ ដេរ៍ស៊ី ។

   « កុំ...កុំយកកាបូបរបស់ខ្ញុំអី ហ៊ឹក! » ដេរ៍ស៊ី មិនព្រមលែងដៃពីកាបូប...នាងនៅប្រឹងទាញប្រតាយប្រតប់ដណ្តើមកាបូបពីដៃក្រុមក្មេងទំនើងមកវិញ។

   « ឆាប់លែងដៃ! នាងចង់ស្លាប់មែនទេ? » 

   គេស្រែកសម្លុតឲ្យនាងហើយក៏លើកបាតដៃធំទូលាយឡើងប្រុងទះកំភ្លៀងរបស់នាង ទើបនាងត្រូវលើដៃមកបាំងមុខទាំងភ័យខ្លាចញ័រខ្លួនទទ្រើក។

   ពឹប!

   ប្រអប់ដៃមាំលើខ្នងដៃរវាមដោយសរសៃមិនដឹងចេញមកពីខាងណាលូកមកចាប់កដៃរបស់ក្មេងទំនើងដែលប្រុងទះ ដេរ៍ស៊ី ណែន។

   « ឯងជាអ្នកណា? »

   « ឆាប់ឲ្យកាបូបនាងវិញ! » ឡូវែល មិនឆ្លើយតបនឹងសំណួរអត់បានការរបស់ក្មេងទំនើង គេគ្រាន់តែសម្លុតទារកាបូបឲ្យនាងវិញដោយមុខមាំ។

   « ឡូវែល! » ដេរ៍ស៊ី ហៅឈ្មោះគេទាំងក្នុងចិត្តត្រេកអរពេលបានឃើញគេមកជួយនាងម្តងទៀតបែបនេះ។

   « យើងមិនឲ្យទេ! ពួកឯងឆាប់ចាត់ការប្រដៅអាសង្ហាម្នាក់នេះឲ្យដឹងដៃម្តងទៅ » បុរសម្នាក់ដែលឈរខាងមុខគេស្រែកបញ្ជាទៅកូនចៅពីរនាក់ទៀតឲ្យចូលទៅចាត់ការ ឡូវែល។

   « ត្រឹមក្មេងទំនើងអន់ៗដូចជាពួកឯងមិនចាំបាច់ដល់ដៃរបស់យើងទេ » ឡូវែល ញោចចុងមាត់ញញឹមបន្តិចហើយក៏លើកម្រាមពីរឡើងបក់ហៅ លៀម ដែលឈរនៅខាងក្រោយឲ្យចូលមកប្រដៅក្មេងទំនើងតាមចិញ្ចើមផ្លូវអន់ៗទាំងនេះចេញម្តង។ 

   លៀម ដោះអាវធំខាងក្រៅដាក់លើឡានហើយមូលដៃអាវដើរចូលមកជំនួសកន្លែងចៅហ្វាយនាយ។ ត្រឹមក្មេងទំនើងអន់ៗបីនាក់នេះគេចំណាយកម្លាំងតែបន្តិចក៏អាចធ្វើឲ្យពួកគេដេកពេទ្យរាប់ខែបានទៅហើយ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now