ភាគ៦២

133 4 0
                                    

  “ រងចាំ ”

  ក្រុមហ៊ុន រ៉ូប៊ីនសុន
  ការប្រជុំជ្រើសអ្នកដឹកនាំថ្មីកំពុងតែប្រព្រឹត្តទៅយ៉ាងរលូត ព្រោះតែ ឡូវែល មិនបានបង្ហាញខ្លួន ដូច្នេះពាក្យចចាមអារ៉ាមដែលថា ឡូវែល នៅមានជីវិតមិនពិតទេ ហើយក្រុមហ៊ុនមិនអាចនៅរងចាំអ្នកដែលបាត់ខ្លួនទៅជាច្រើនថ្ងៃមិនដឹងថានៅរស់ឬក៏ស្លាប់ហើយក៏មិនដឹងបានទេ ទើបត្រូវរើសអ្នកដឹកនាំថ្មីដើម្បីដំណើរការក្រុមហ៊ុនឡើងវិញ។ អ្នកភាគហ៊ុនកំពុងនាំគ្នាសម្រេចចិត្តបោះឆ្នោតឲ្យប្រធានគ្រប់គ្រងម្នាក់ដែលមានភាគហ៊ុនច្រើនបន្ទាប់ពី ឡូវែល ឡើងធ្វើអគ្គនាយកជំនួសអគ្គនាយកចាស់។
   « បើគ្រប់គ្នាបោះឆ្នោតរួចហើយ អញ្ចឹងខ្ញុំដើរប្រមូលសន្លឹកឆ្នោតនៅពេលនេះ » ជំនួយការម្នាក់និយាយឡើងហើយក៏ដើរទៅប្រមូលប្រដាសសន្លឹកឆ្នោតដែលក្រុមអ្នកភាគហ៊ុនបានផ្កាប់ទុកនៅលើតុពីមុខពួកគេរៀងខ្លួន។
  ក្រាក!
  សំឡេងបើកទ្វាដោយគ្មានការអនុញ្ញាតធ្វើឲ្យគ្រប់គ្នានៅក្នុងអង្គប្រជុំងាកទៅមើលម្ចាស់រូបរាងស្រស់សង្ហាដែលដើរចូលមកដោយឫកពារមានអំណាចគ្រប់គ្នា។
  « ខ្ញុំ រ៉ូណាន់ រ៉ូប៊ីនសុន ចាប់ពីពេលនេះតទៅខ្ញុំនឹងមកគ្រប់គ្រងក្រុមហ៊ុននេះជំនួសបងប្រុសរបស់ខ្ញុំ ក្នុងនាមជាអ្នកស្នងមរតកតែមួយគត់របស់ រ៉ូប៊ីសុន នៅខណៈពេលនេះ » រ៉ូណាន់ ប្រកាសឡើងស្តែងៗដោយឫកពារមានអំណាចបំផុត ធ្វើឲ្យគ្រប់គ្នាក្នុងអង្គប្រជុំក្រោកឈរឡើងហើយឱនគោរពគេគ្រប់គ្នា សូម្បីតែប្រធានគ្រប់គ្រងដែលប្រុងនឹងមកជំនួសតំណែងរបស់បងប្រុសគេមុននេះក៏ឱនគោរពទទួលស្វាគមន៍គេដែរ ព្រោះប្រាំឆ្នាំក្រោយមកនេះ ឡូវែល មានសុទ្ធតែក្រុមការងារដែលស្មោះត្រង់នឹងជឿជាក់លើកគេ ទើបពេល រ៉ូណាន់ ចូលមកជំនួសតំណែងគេ ក៏ទទួលបានការស្វាគមន៍ពីអ្នកនៅក្នុងក្រុមហ៊ុនបែបនេះ ព្រោះពួកគេជឿជាក់ថា រ៉ូណាន់ នឹងគ្រប់គ្រងក្រុមហ៊ុនបានល្អដូចជា ឡូវែល ដែរ។
   ” បងប្រុស បន្ទុកធ្ងន់ទាំងប៉ុន្មានដែលបងខំរែកតែម្នាក់ឯងកន្លងមក ចាប់ពីពេលនេះតទៅទុកឲ្យខ្ញុំជួយរែកជំនួសបងម្តងទៅចុះ ” រ៉ូណាន់ សម្លឹងកៅអីអគ្គនាយកចំពោះមុខដោយនឹកគិតដល់បន្ទុកដែលបងប្រុសរបស់គេខំរែកតែម្នាក់ឯងរាប់ឆ្នាំកន្លងមក តែពេលនេះគេក៏ត្រូវមកទទួលបន្ទុកមួយនេះជំនួសបងប្រុសរបស់គេម្តង។ រ៉ូណាន់ ចូលអង្គុយកៅអីអគ្គនាយកហើយក៏ចាប់ផ្តើមចាត់ចែងការងារតាមឯកសារដែល លៀម បានផ្ញើរមកឲ្យគេនៅអំឡុងពេលដែលគេនៅសួនសាធារណៈ។ តាមពិតបងប្រុសគេមិនបានសុំពឹងឲ្យគេមកប្រជុំជំនួសនោះទេ ប៉ុន្តែគេសម្រេចចិត្តមកទីនេះដោយខ្លួនឯង ព្រោះគេក៏ជាកូនប្រុសម្នាក់របស់លោកប៉ាអ្នកម៉ាក់ដែរ គេគួរតែធ្វើតាមបំណងលោកប៉ាអ្នកម៉ាក់ខ្លះ មិនមែនឲ្យបងប្រុសខំប្រឹងធ្វើតែម្នាក់ឯងទេ ដល់ពេលហើយដែលឲ្យ ឡូវែល បានធ្វើតាមបេះដូងរបស់គេម្តង ចំណែកគេក៏ដល់ពេលដែលត្រូវបំពេញតួនាទីជាកូនប្រុសម្នាក់របស់គ្រួសារ រ៉ូប៊ីនសុន ផងដែរ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now