ភាគ២៧

130 3 0
                                    

“ មិនបានប្រច័ណ្ឌ ”

  ត្របកភ្នែកស្តើងបើកឡើងដោយស្វ័យប្រវត្តិតាមទម្លាប់ក្រោកពីព្រលឹមរបស់នាង។ ដេរ៍ស៊ី ក្រោកឡើងមិនឃើញ ឡូវែល ទើបនាងចោលភ្នែករកមើលគេសព្វបរិវេណបន្ទប់ តែនៅមិនបានឃើញគេទៀត នាងមិនអស់ចិត្ត ទើបចុះពីលើគ្រែគេង ដើរទៅបើកបន្ទប់ទឹករកគេថែមទៀត ប៉ុន្តែនាងនៅតែមិនបានឃើញគេដដែល។
  « តើគេទៅធ្វើការហើយមែនទេ? ហេតុអ្វីថ្ងៃនេះគេទៅធ្វើការលឿនម្លេះ? » ដេរ៍ស៊ី ឈរងឿងឆ្ងល់បន្តិច ហើយក៏មិនបានគិតច្រើនទៀតដែរ ព្រោះដឹងថាគេជាមនុស្សដែលងប់ងល់នឹងការងារបែបនេះស្រាប់ទៅហើយ ទើបនាងរហ័សចូលទៅងូតទឹកដើម្បីចុះទៅចម្អិនអាហារនិងធ្វើកិច្ចការផ្ទះរបស់នាងវិញ។
   ក្រោយពីងូតទឹកផ្លាស់សម្លៀកបំពាក់រួច ដេរ៍ស៊ី រហ័សចុះមកខាងក្រោមដើម្បីចម្អិនអាហារពេលព្រឹកតាមទម្លាប់។ រាងស្តើងដើរប្រញាប់ប្រញាល់សំដៅទៅផ្ទះបាយ តែនាងក៏ត្រូវមកឈប់ជើងមួយកន្លែងពេលមកដល់ផ្ទះបាយបានឃើញចុងភៅថ្មីពីរនាក់កំពុងប្រើចង្ក្រានមួយម្នាក់ធ្វើអាហារពេលព្រឹកយ៉ាងញាប់ជើងញាប់ដៃ។
   ឡូវែល ដាក់គ្រឿងទេសចូលឆ្នាំងសម្លរបស់គេញាប់ដៃព្រោះខ្លាចចាញ់ប្អូនប្រុសដែលកំពុងតែដាក់គ្រឿងទេសញាប់ដៃមិនចាញ់គេដែរនោះ។
   ដេរ៍ស៊ី ឃើញពួកគេយកចិត្តទុកដាក់នឹងការចម្អិនសម្លយ៉ាងនេះទើបចូលទៅសួរនាំក្រែងអ្នកទាំងពីរមានអ្វីឲ្យនាងជួយ។
   « តើមានអ្វីឲ្យខ្ញុំជួយទេ? »
   « ដេរ៍ស៊ី នាងភ្ញាក់ហើយមែនទេ? ចាំបន្តិចសម្លរបស់ខ្ញុំឆ្អិនឥឡូវហើយ » រ៉ូណាន់ ងាកមករក ដេរ៍ស៊ី ដោយទឹកមុខញញឹមស្រស់ស្រាយ។
   « របស់ខ្ញុំក៏ជិតឆ្អិនដែរ នាងអង្គុយចាំសិនទៅ » ឡូវែល ងាកមកប្រាប់នាងទាំងសំឡេងសោះកក្រោះតាមទម្លាប់របស់គេ។
   « គឺខ្ញុំមកជួយអ្នកទាំងពីរធ្វើម្ហូប មិនមែនមកសួរថាម្ហូបឆ្អិនឬនៅទេ? » នាងបញ្ជាក់ពីបំណងរបស់ខ្លួនឯងម្តងទៀតកុំឲ្យពួកគេទាំងពីរយល់ខុសចំពោះនាងទៀត។
   « ខ្ញុំធ្វើរួចអស់ហើយ មិនមានអ្វីឲ្យ ដេរ៍ស៊ី ជួយទេ »
  « ខ្ញុំក៏ដូចគ្នា » ឡូវែល ឆ្លើយតាមពីក្រោយប្អូនប្រុសមិនឲ្យចាញ់គេមួយម៉ាត់ ។
  « ម្ហូបរបស់ខ្ញុំឆ្អិនហើយ ដេរ៍ស៊ី ទៅអង្គុយនៅតុអាហារចាំខ្ញុំដួសយកទៅឲ្យ » រ៉ូណាន់ មើលសម្លក្នុងឆ្នាំងហើយក៏ងាកទៅប្រាប់ ដេរ៍ស៊ី។
  « ចឹងខ្ញុំទៅចាំនៅខាងក្រៅ » ដេរ៍ស៊ី មើលទៅពួកគេដូចជាកុំតែប្រជែងគ្នា ទើបមិនចង់រំខានក៏ដើរចេញទៅចាំនៅតុអាហារមុន។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now