ភាគ៤៣

150 5 0
                                    

“ បាត់បង់ការចងចាំ ”

  ឡូវែល អង្គុយនៅតុធ្វើការសម្លឹងរូបថតរបស់ ដេរ៍ស៊ី ដែលគេបានថតអំឡុងពេលនៅអ៊ីតាលី ជារូបថតដែលគេប្រាប់នាងថាគ្រាន់តែសាកកាំមេរ៉ាប៉ុណ្ណោះ ប៉ុន្តែការពិតគេតាំងចិត្តថតរូបនាងព្រមជាមួយទេសភាពថ្ងៃលិចច្បាស់ណាស់។ ពេលនេះគេចង់ដឹងណាស់ថានាងកំពុងតែនៅកន្លែងណា? នាងសុខសប្បាយដែរទេ? របួសជាផ្សះស្បើយហើយឬនៅ? គេកំពុងតែព្យាយាមស៊ើបរកដំណឹងរបស់នាងគ្រប់ទីកន្លែង តែនៅមិនទាន់ទទួលបានតម្រុយអ្វីសោះ អ្នកស្រី ស៊ូរីន ក៏មិនព្រមប្រាប់ពីកន្លែងដែលនាងបានទៅដែរ តើឲ្យគេទៅរកនាងនៅកន្លែងណាបើពិភពលោកមួយនេះធំធេងយ៉ាងនេះ? ។
  ក្រាក!
  លៀម បើកទ្វាដើរញាប់ជើងចូលមករកចៅហ្វាយនាយ។
  « លោក យ៉ុនស៊ុក បានសារភាពពីទោសកំហុសហើយ លើកលែងតែករណីដែលមានឃាតករទៅសម្លាប់អ្នកនាង ដេរ៍ស៊ី នៅមន្ទីរពេទ្យ គេថាមិនមែនជាទង្វើរបស់គេទេ » លៀម រាយការណ៍ដំណឹងពីប៉ុស្តិ៍ប៉ូលីសដល់ចៅហ្វាយនាយ។
  « បើគេមិនមែនជាអ្នកប្រើឲ្យឃាតករទៅសម្លាប់ ដេរ៍ស៊ី នៅមន្ទីរពេទ្យ អញ្ចឹងអ្នកណាឲ្យពិតប្រាកដទៅជាអ្នកចង់សម្លាប់ ដេរ៍ស៊ី? » ឡូវែល ចាប់ផ្តើមព្រួយបារម្ភពី ដេរ៍ស៊ី ម្តងទៀត ពេលដឹងថាលោក យ៉ុនស៊ុក មិនមែនជាអ្នកចង់សម្លាប់ ដេរ៍ស៊ី ទេ ប៉ុន្តែនៅមានអ្នកផ្សេងទៀត ឬក៏អ្នកដែលចង់សម្លាប់ ដេរ៍ស៊ីនិងអ្នកដែលប្រើឡានដឹកទំនិញមកបុកឡានរបស់គេហើយក៏ដុតឡានដឹកទំនិញបំផ្លាញ់ភស្តុតាងចោលកាលពីលើកមុនជាមនុស្សតែម្នាក់ តើមនុស្សម្នាក់នោះជាអ្នកណា? ។
   « ឬក៏ជាអ្នកនាង យូរ៉ាន់? » លៀម លើកឈ្មោះអ្នកដែលគេសង្ស័យឡើងមក ព្រោះក្រៅពី យូរ៉ាន់ ដេរ៍ស៊ី គ្មានជម្លោះជាមួយអ្នកណាទេ។
   « យើងមិនអាចចោទប្រកាន់នាងដោយគ្មានភស្តុតាងបានទេ...ឯងទៅស៊ើបមើលថា យូរ៉ាន់ ពេលនេះកំពុងតែធ្វើអ្វី? » ឡូវែល ដាក់បញ្ជាទាំងចិត្តព្រួយបារម្ភខ្លាំង។
   « បាទ » លៀម ទទួលបញ្ជាហើយក៏ប្រុងចេញទៅវិញ។
   « ឈប់សិន! ឯងមានបានដំណឹងពី ដេរ៍ស៊ី ខ្លះទេ? »
   « នៅទេចៅហ្វាយ តែខ្ញុំកំពុងតែស្វែងរកដំណឹងរបស់អ្នកនាងហើយ »
   « បានហើយ ឆាប់ចេញទៅ » ឡូវែល ដេញឲ្យកូនចៅចេញទៅវិញហើយក៏មកអង្គុយតប់ប្រមល់តែម្នាក់ឯងនៅកណ្តាលបន្ទប់ស្ងប់ស្ងាត់។ ប្រហែលគេត្រូវទៅអង្វរអ្នកស្រី ស៊ូរីន ដោយផ្ទាល់ហើយបើគេចង់ដឹងថា ដេរ៍ស៊ី ពេលនេះនៅឯណានោះ ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now