ភាគ៥៤

121 4 0
                                    

“ គេធ្វើគ្រប់យ៉ាងព្រោះតែកូនប៉ុណ្ណោះ ”

  ពេលរាត្រីធ្លាក់ខ្យល់ត្រជាក់ដ៏ឆ្អឹង ឡូវែល នៅឈរឱបដៃមាត់ទ្វាព្យាយាមហៅអ្នកដែលនៅខាងក្នុងឲ្យបើកទ្វាឲ្យ ព្រោះគេមិនអាចទ្រាំគេងនៅខាងក្រៅមួយយប់ទៀតបានទេ គេមិនទាន់ជាផ្សះស្បើយពីគ្រុនក្តៅស្រួលបួលផង បើឲ្យគេងនៅខាងក្រៅទៀតគ្រុនក្តៅនឹងរើឡើងម្តងទៀតមិនបាន។
  តុក! តុក!
  « ដេរ៍ស៊ី បើកទ្វាឲ្យបងចូលទៅខាងក្នុងផងបានទេ » គេគោះទ្វាហៅនាងដោយសំឡេងស្រទន់ផ្អែមខុសទម្លាប់ ព្រោះតែចង់ឲ្យនាងចិត្តទន់ហើយបើកទ្វាឲ្យគេ។
  ក្រាក!
  ទ្វាបើកឡើងពិតមែន តែបែរជាឃើញនាងឱបភួយនិងខ្នើយចេញមកទាំងមុខក្រញូវពិបាកមើលទៅវិញ។
  « ព្រោះតែផ្ទះនេះមិនមែនជាកម្មសិទ្ធិរបស់ខ្ញុំ ហើយខ្ញុំនិងលោកក៏មិនអាចគេងនៅក្នុងផ្ទះតែមួយបានដែរ អញ្ចឹងហើយខ្ញុំនឹងឲ្យជម្រើសលោកដើម្បីឲ្យស្មើភាពគ្នា » ដេរ៍ស៊ី ឱបភួយនិងខ្នើយដើរចេញមកយ៉ខាងក្រៅដើម្បីនិយាយចរចាជាមួយ ឡូវែល ដោយយុត្តិធម៌កុំឲ្យអ្នកដទៃថានាងជាមនុស្សចិត្តអាក្រក់ ។
  « ជម្រើសអ្វី? » ឡូវែល លើកចិញ្ចើមសួរនាងដោយងឿងឆ្ងល់ តើនាងចង់ធ្វើបាបអ្វីគេទៀតហើយ?។
  « ជម្រើសមានពីរ ទីមួយលោកត្រូវគេងនៅខាងក្រៅ ហើយខ្ញុំគេងនៅខាងក្នុង ចំណែកទីពីរលោកអាចគេងនៅខាងក្នុងបាន តែ...»
  « តែ...» ឡូវែល ចំហរមាត់ចាំស្តាប់លក្ខខណ្ឌបន្តរបស់នាង។
  « តែខ្ញុំនឹងគេងនៅខាងក្រៅនេះ »
  ប្រូស!
  ដេរ៍ស៊ី បោះភួយនិងខ្នើយទៅលើរនាបយ៉ខាងក្រៅមួយទំហឹងពេលនិយាយមកដល់ត្រឹមនេះ នាងចង់ដឹងណាស់ថាគេនឹងជ្រើសរើសយកមួយណា ប៉ុន្តែនាងក៏មិនពិបាកស្មានចម្លើយរបស់គេដែរ ព្រោះមនុស្សអាត្មានិយមដូចជាគេច្បាស់ជាជ្រើសរើសជម្រើសទីពីរមិនខាន គេច្បាស់ជាធ្វើដូចអ្វីដែលគេធ្លាប់ធ្វើដាក់នាងពីមុនមក ដូចជាពេលដែលនាងចូលទៅស្នាក់នៅបន្ទប់ជាមួយគេ គេក៏ឲ្យនាងគេងនៅកម្រាលឥដ្ឋត្រជាក់ខាងក្រោមហើយគេគេងនៅលើគ្រែយ៉ាងកក់ក្តៅ។
  « ហេតុអ្វីក៏ចាប់បាច់ធ្វើបែបនោះ? យើងទាំងពីរអាចចូលទៅគេងនៅក្នុងផ្ទះទាំងពីរនាក់បានតើ »
  « មានន័យថាលោកជ្រើសយកជម្រើសទីពីរហើយមែនទេ? អញ្ចឹងឆាប់ចូលទៅកន្លែងរបស់លោកទៅ ខ្ញុំត្រូវការគេង » ដេរ៍ស៊ី មិនខ្វល់ពីសំណួររបស់គេព្រោះនាងមិនបានចង់ផ្លាស់ប្តូរគំនិតមួយនេះឡើយ ទោះនាងត្រូវគេងហាលខ្យល់នៅខាងក្រៅក៏ដោយ។ ដេរ៍ស៊ី ទម្លាក់ខ្លួនគេងលើយ៉ខាងក្រៅហើយទាញភួយមកដណ្តប់បិទភ្នែកសម្ងំគេងធ្វើមិនដឹងពីអ្នកដែលច្រត់ដៃឈរដកដង្ហើមធំមើលភាពរឹងរូសរបស់នាង។
   « បងមិនគេងនៅខាងក្នុងទេ បើអូនគេងនៅទីនេះបងក៏គេងនៅទីនេះដែរ » ឡូវែល និយាយហើយក៏អង្គុយចុះទម្លាក់ខ្លួនគេងក្បែរនាង។
   « តើលោករើសយកជម្រើសមួយណាឲ្យពិតប្រាកដពេលនេះ? » ដេរ៍ស៊ី ស្ទុះក្រោកអង្គុយសម្លក់មុខស្រស់សង្ហាដែលគេងនៅជិតនាងធ្វើមិនដឹង។
   « បងជ្រើសរើសគេងនៅទីនេះ អូនចូលទៅគេងនៅខាងក្នុងទៅ » ឡូវែល បើកភ្នែកឡើងញញឹមដាក់នាងហើយក៏ទាញភួយពីក្នុងដៃនាងមកដណ្តប់សម្ងំគេង ដោយមិនព្យាយាមប្រឆាំងនឹងនាងទៀតឡើយ។ បើរវាងគេនិងនាងត្រូវតែមានម្នាក់ជាអ្នកគេងហាលខ្យល់នៅខាងក្រៅមែន សូមឲ្យម្នាក់នោះគឺជាគេទៅចុះ គេអាចទ្រាំនឹងភាពរងានេះបាន គេមិនអីទេឲ្យតែនាងបានសុខសប្បាយ។
   « លោកជាអ្នករើសខ្លួនឯងទេ កុំមកសោកស្តាយនៅពេលក្រោយឲ្យសោះ ព្រោះខ្ញុំនឹងមិនបើកទ្វាឲ្យលោកទេ » ដេរ៍ស៊ី ស្ទុះក្រោកឈរឡើងហើយក៏ដើរចូលទៅក្នុងផ្ទះបិទទ្វាយ៉ាងលឿន។
   ដេរ៍ស៊ី ឈរផ្អែកខ្នងនឹងទ្វាផ្ទះដែលបិទជិតទាំងមានអារម្មណ៍មិនល្អ បើគេគេងនៅខាងក្រៅហើយគ្រុនក្តៅម្តងទៀតតើនាងធ្វើយ៉ាងម៉េច? តើនាងធ្វើបែបនេះហួសហេតុពេកទេដឹង? ប៉ុន្តែបើប្រៀបនឹងរឿងដែលគេធ្លាប់ធ្វើដាក់នាងពីមុនវានៅស្ទើរខ្លាំងណាស់ ត្រឹមតែគេងហាលខ្យល់មួយយប់មិនស្លាប់ទេដឹង? ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now