ភាគ៣២

123 4 0
                                    

" សម្លាប់មនុស្សបំបិទមាត់ "

ង៉ក់!
កង់ឡានទំនើបឈប់នៅលើដីពីមុខរោងចក្រដល់ធំរបស់ក្រុមហ៊ុនលោក ម៉ារ៍កូ។
« សូមអញ្ជើញ » លោក ម៉ារ៍កូ លើកដៃអញ្ជើញ ឡូវែលនិងដេរ៍ស៊ី ចូលទៅមើលរោងចក្ររបស់លោក។
« ឡូវែល! » សំឡេងស្រួយបន្លឺឡើងពីចម្ងាយហើយវត្តមានរបស់ស្រីក្រមុំដែលមិននឹកស្មានដល់ក៏បង្ហាញឡើង។
« យូរ៉ាន់! » ឡូវែល ភ្ញាក់ផ្អើលជាខ្លាំងពេលឃើញ យូរ៉ាន់ រត់ចេញពីរោងចក្ររបស់លោក ម៉ារ៍កូ មករកគេ។
ឌឹប!
យូរ៉ាន់ រត់មកបុករាងស្តើងដែលឈរនៅក្បែរដៃរបស់ ឡូវែល ឲ្យថយទៅក្រោយហើយនាងក៏មកឈរជំនួយកន្លែងរបស់ ដេរ៍ស៊ី ឱបដៃមាំយ៉ាងស្អិតរមួតដូចជាគូស្នេហ៍ដែលទើបរៀបការរួច ធ្វើឲ្យ ដេរ៍ស៊ី ត្រូវឈរដូចជាចំណែកលើសនៅខាងក្រោយខ្នងពួកគេ។
នាងជាភរិយារបស់គេ តែបែរជាគ្មានសិទ្ធិហាមស្រីផ្សេងមិនឲ្យចូលមកជិតស្និទ្ធនឹងគេទៅវិញ បានត្រឹមតែឈរមើលស្រីផ្សេងកៀកកើយគេទាំងលួចច្រណែន ព្រោះនាងមិនដែលបានស្និតស្នាលកៀកកើយគេបែបនេះទេ ។
« ឡូវែល បងដឹងទេថាខ្ញុំប្រញាប់មកជួបបងនៅទៅនេះប៉ុណ្ណា គ្រាន់តែចុះពីយន្តហោះភ្លាមខ្ញុំក៏មកទីនេះតែម្តង » យូរ៉ាន់ ឱបដៃមាំមិនលែងហើយខំរៀបរាប់ពីភាពលំបាករបស់ខ្លួនឲ្យ ឡូវែល ស្តាប់។
ឡូវែល ចោលភ្នែកឃើញវ៉ាលីរបស់ស្រីក្រមុំទុកនៅមុខរោងចក្រហើយក៏ដឹងថានាងប្រញាប់មកចាំគេនៅទីនេះប៉ុណ្ណា ប៉ុន្តែអ្នកណាប្រាប់នាងថាគេមក អ៊ីតាលីនិងមកមើលរោងចក្រនៅថ្ងៃនេះ។
« ហេតុអ្វីនាងមកតាមខ្ញុំដល់ទីនេះបាន? » ឡូវែល ព្យាយាមទាញដៃរបស់ យូរ៉ាន់ ចេញទាំងភ្នែកសម្លឹងមុខស្រីក្រមុំដែលឈរមិនមាត់នៅក្បែរនោះ តើនាងចិត្តធ្ងន់ដល់ថ្នាក់អាចទ្រាំឈរមើលស្រីដទៃមកកៀកកើយនឹងគេបានដោយសេរីចឹងមែនទេ?។
« គឺលោកប៉ាប្រាប់ខ្ញុំថាបងមកពិនិត្យរោងចក្រនៅព្រឹកនេះ ទើបខ្ញុំប្រញាប់មករកបង » យូរ៉ាន់ ស្រវ៉ាឱបដៃគេណែនម្តងទៀត ទោះគេប្រឹងប្រឡេះចេញម្តងហើយក៏ដោយ។
« ខ្ញុំថាយើងគួរតែចូលទៅមើលរោងចក្រឥឡូវនេះតែម្តងទៅ » លោក ម៉ារ៍កូ មិនចង់ឲ្យខាតពេលយូរទើបអញ្ជើញដៃគូជំនួញចូលទៅក្នុងរោងចក្រម្តងទៀត។
ឡូវែល រហ័សដើរចូលទៅក្នុងរោងចក្រដើម្បីគេចពី យូរ៉ាន់ តែនាងនៅតាមគេមិនឈប់ ចំណែក ដេរ៍ស៊ី បានត្រឹមដើរពីខាងក្រោយមើល យូរ៉ាន់ កៀកកើយនឹង ឡូវែល មិនឈប់។
« សុំទោសផង តើបន្ទប់ទឹកនៅកន្លែងណាដែរ? » ដេរ៍ស៊ី ងាកទៅសួរអង្គរក្សរបស់លោក ម៉ារ៍កូ ។ នាងចង់ទៅបន្ទប់ទឹកបន្ធូរអារម្មណ៍បន្តិច ព្រោះនាងនៅមើលស្រីផ្សេងមកស្និទ្ធស្នាលជាមួយគេយូរពេកធ្វើឲ្យនាងតឹងទ្រូងស្ទើរធ្លាយទៅហើយ នៅយូច្បាស់ជាក្អួតឈាមមិនខាន។
« អ្នកនាងអាចដើរទៅតាមផ្លូវមួយនោះបាន »
« ចាស អរគុណ » ដេរ៍ស៊ី អរគុណអ្នកដែលបានប្រាប់ផ្លូវហើយក៏រហ័សដើរចេញទៅតាមផ្លូវដែលគេបានប្រាប់មុននេះយ៉ាងលឿន។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now