ភាគ៤៧

139 4 0
                                    

" អ្វីដែលគេជំពាក់នាងដល់ពេលដែលត្រូវសងឲ្យនាងវិញហើយ "

ប៉ុស្តិ៍ប៉ូលីស

ឡូវែល អង្គុយនៅកៅអីមុខតុប៉ូលីសដែលព្យាយាមសួរចម្លើយគេពីរឿងដែលកើតឡើង ទោះគេព្យាយាមបដិសេធយ៉ាងណាក៏ប៉ូលីសមិនព្រមជឿថាគេមិនមែនជាមនុស្សរោគចិត្ត ព្រោះប៉ូលីសបានមើលប្រវត្តិ ដេរ៍ស៊ី ហើយឃើញថានាងទើបតែមកពីបារាំងមែន ទើបប៉ូលីសជឿថានាងនិងគេមិនអាចស្គាល់គ្នាបានទេ គេច្បាស់ជារោគចិត្តដើរតាមនាងដូចដែលនាងថាមិនខាន។
« បើលោកមិនសារភាពទៀត អញ្ចឹងទៅគេងនៅក្នុងគុកមួយយប់សិនទៅ »
« ខ្ញុំប្រាប់ហើយថាខ្ញុំមិនមែនមនុស្សរោគចិត្តទេ ខ្ញុំធ្លាប់ស្គាល់នាងហើយខ្ញុំគ្រាន់តែចូលទៅជួយនាងពីឃាតករដែលចង់សម្លាប់នាងប៉ុណ្ណោះ » ឡូវែល ព្យាយាមនិយាយរឿងគ្រប់យ៉ាងឲ្យប៉ូលីសស្តាប់ តែប៉ូលីសដូចជាមិនជឿសម្តីរបស់គេសោះ ទើបគេបានត្រឹមដកដង្ហើមធំចេញមកទាំងតឹងចិត្តព្រោះមិនដឹងថាគួរពន្យល់ប៉ូលីសបែបណាទៀត មានតែរងចាំឲ្យ លៀម មកធានាគេចេញពីទីនេះ។
« ចៅហ្វាយ » លៀម ដើរញាប់ជើងចូលមករកចៅហ្វាយដែលអង្គុយនៅក្នុងប៉ុស្តិ៍ប៉ូលីស។
« ប្រញាប់ចាត់ការទៅ » ឡូវែល ប្រាប់ទៅ លៀម ដោយទឹកមុខធុញទ្រាន់ពេញទំហឹង ទើប លៀម រហ័សចូលទៅនិយាយជាមួយប៉ូលីសដោះស្រាយជួយ ចៅហ្វាយឲ្យបានចេញពីប៉ុស្តិ៍ប៉ូលីសបានឆាប់។

មួយសន្ទុះក្រោយមក

ឡូវែល ដើរចេញពីប៉ុស្តិ៍ប៉ូលីសសំដៅមកឡានដែលចតនៅលើចិញ្ចើមផ្លូវព្រមជាមួយ លៀម។
« ចៅហ្វាយពិតជាបានជួបអ្នកនាង ដេរ៍ស៊ី មែនឬ? » លៀម សួរដោយមិនចង់ជឿថាស្រីក្រមុំដែលបានលាក់ខ្លួនអស់ប្រាំឆ្នាំស្រាប់តែមកបង្ហាញមុខម្តងទៀត។
« ពិតមែនហើយ យើងបានជួបនាងពិតមែន យើងមិនបានច្រឡំមនុស្សទេ »
« តែហេតុអ្វីនាងឲ្យប៉ូលីសចាប់ចៅហ្វាយ? »
« នាងដូចជាចាំយើងមិនបានទេ » ឡូវែល ឆ្លើយតបជាមួយកូនចៅទាំងទឹកមុខនៅងឿងឆ្ងល់នឹងរឿងដែលនាងចាំគេមិនបានមិនទាន់បាត់ ។
« ទៅជាបែបនោះបានយ៉ាងម៉េច? មុនពេលដែលអ្នកនាង ដេរ៍ស៊ី ចាកចេញពីចៅហ្វាយនោះ កាលចងចាំរបស់នាងបានល្អប្រសើរហើយតើ »
« យើងក៏កំពុងតែងឿងឆ្ងល់ដូចគ្នា ថាតើរយះពេលប្រាំឆ្នាំមកនេះមានរឿងអ្វីកើតឡើងចំពោះនាង ទើបនាងខុសប្លែកពីមុនបែបនេះ? » ឡូវែល ឈរគិតពីនាងមួយសន្ទុះទើបសម្រេចឡើងឡានត្រឡប់ទៅផ្ទះវិញ។ គេចង់ដឹងណាស់ថាប្រាំឆ្នាំមកនេះនាងរស់នៅបែបណា បានជួបនឹងរឿងអ្វីខ្លះ នាងច្បាស់ជាលំបាកខ្លាំងហើយមែនទេដែលត្រូវទៅរស់នៅប្រទេសផ្សេងតែម្នាក់ឯងបែបនេះ ឲ្យតែនឹកឃើញដល់រឿងរ៉ាវដែលគេធ្លាប់ធ្វើដាក់នាងកាលពីប្រាំឆ្នាំមុន បេះដូងរបស់គេចេះតែឈឺចាប់ខ្លាំង ធ្វើឲ្យគេពិបាកទ្រាំជាពន់ពេក គេចង់ទៅសុំទោសនាងពេលនេះ ចង់តបស្នងគ្រប់យ៉ាងឲ្យនាងវិញ ប៉ុន្តែធ្វើយ៉ាងម៉េចទៅបើពេលនេះនាងលែងចាំគេទៀតហើយ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now