ភាគ១៣

122 6 0
                                    

“ រស់នៅដូចអ្នកទោសក្នុងផ្ទះ ”

មីនី ត្រឡប់មកពីផ្សាវិញស្របពេល រ៉ូណាន់និងអ្នកស្រី ស៊ូរីន ចូលទៅក្នុងឡានបើកចេញទៅវិញរល្មម ទើបនាងរហ័សលើកទូរស័ព្ទមកថតរូបទុកជាភស្តុតាងរាយការណ៍ប្រាប់ចៅហ្វាយនាយ។
  « តែប៉ុណ្ណេះនាងចប់មិនខានទេ ដេរ៍ស៊ី » មីនី ញោចមាត់ញញឹមយ៉ាងសមចិត្តបំផុតពេលអាចចាប់បានភស្តុតាងទុកឲ្យចៅហ្វាយចាញ់ការ ដេរ៍ស៊ី ហើយ។

  បន្ទប់របស់ ដេរ៍ស៊ី

  ដេរ៍ស៊ី យកទូរស័ព្ទទៅលាក់នៅក្រោមពូកជិត មិនឲ្យអ្នកណាដឹងឡើយថានាងមានទូរស័ព្ទ ហើយនាងក៏ដើរទៅយកសៀវភៅកំណត់ហេតុរបស់នាងមកបើកពិនិត្យមើលម្តងទៀត ព្រោះនាងមិនអស់ចិត្តនឹងទំព័រដែលបានបាត់ទៅនោះទេ នាងព្យាយាមរកមើលទំព័រសៀវភៅដែលបានបាត់នៅក្នុងធុងសំរាមក្រែងលោ ឡូវែល បោះចោលនៅក្នុងនោះ ប៉ុន្តែនាងនៅតែរកមិនឃើញទំព័ដែលបាត់ដដែល តើគេបានធ្វើអ្វីខ្លះជាមួយទំព័រសៀវភៅប៉ុន្មានសន្លឹកនោះ?។
តុក! តុក!
ដេរ៍ស៊ី រហ័សក្រោកមកបើកទ្វាឲ្យអ្នកដែលគោះពីខាងក្រៅ។
« ឆាប់ទៅជួយធ្វើម្ហូបគ្នា ថ្ងៃនេះអ្នកប្រុសមកញុំអាហារពេលល្ងាចនៅផ្ទះ » មីនី មកហៅ ដេរ៍ស៊ី ឲ្យទៅជួយធ្វើម្ហូបពេលល្ងាច។
« ចាស » ដេរ៍ស៊ី ឆ្លើយយល់ព្រមហើយក៏រហ័សដើរទៅផ្ទះបាយជួយធ្វើម្ហូប មីនី។

ដេរ៍ស៊ី រៀបចំធ្វើម្ហូបដោយមានកូនសៀវភៅមួយកត់ចំណាំគ្រឿងទេសដែលនាងបានដាក់និងមិនទាន់បានដាក់ ព្រោះនាងខ្លាចភ្លេចនឹងធ្វើឲ្យសម្លរប្រែជាមានរសជាតិមិនល្អ។
មីនី នៅក្នុងផ្ទះបាយជាមួយ ដេរ៍ស៊ី តាមមើលគ្រប់សកម្មភាពរបស់ ដេរ៍ស៊ី ហើយធ្វើការផ្ញើរសាររាយការណ៍ទៅកាន់ យូរ៉ាន់ តាមរយៈទូរស័ព្ទ។
ទីង!
“ ធ្វើយ៉ាងណាកុំឲ្យ ឡុវែល ពេញចិត្តនឹងម្ហូបរបស់នាងឲ្យសោះ ”
មីនី អានសារដែលផ្ញើរចូលមកហើយក៏ញញឹមចុងមាត់ពេញដោយល្បិចកលដើរចូលទៅរកស្រីក្រមុំដែលកំពុងដាក់គ្រឿងចូលសម្លរក្នុងឆ្នាំង។
« តើឆ្អិនហើយឬនៅ? អ្នកប្រុសជិតមកដល់ហើយណា »
« គឺរួចរាល់ហើយ » ដេរ៍ស៊ី ងាកមកញញឹមតបជាមួយ មីនី ហើយក៏រៀបចំដួលសម្លរដាក់ចាន។
« បានហើយនាងទៅសម្រាកចុះ នៅសល់ទុកឲ្យខ្ញុំធ្វើបន្ត » មីនី ដេញ ដេរ៍ស៊ី ចេញពីផ្ទះបាយព្រោះមិនចង់ឲ្យ ដេរ៍ស៊ី នៅរៀបចំម្ហូបបន្តទៀត។
« ប៉ុន្តែ...»
« ក្រែងនាងត្រូវញុំអាហារជាមួយអ្នកប្រុសទៀតមែនទេ? ចឹងឆាប់ទៅរៀបចំខ្លួនទៅប្រយ័ត្នយឺតយ៉ាវធ្វើឲ្យអ្នកប្រុសខឹងទៀត »
« ចាស » ដេរ៍ស៊ី យល់ព្រមតាមសម្តីរបស់ មីនី ហើយក៏ដើរចេញទៅបន្ទប់ដើម្បីងូតទឹកសម្អាតខ្លួនចេញ។
  មីនី ឈរមើល ដេរ៍ស៊ី ចេញទៅបាត់ទើបបើកសម្លក្នុងឆ្នាំងរបស់ ដេរ៍ស៊ី ភ្លក់មើល។
  « ឆ្ងាញ់ដែរតើ! ឆ្ងាញ់បែបនេះមិនបានទេ ត្រូវតែថែមអំបិលឲ្យប្រៃបន្តិច ទើបត្រូវចិត្តអ្នកនាង យូរ៉ាន់ មួយស្លាបព្រាប្រាំមុឺន ចុះបើដាក់ប្រាំស្លាបព្រាបានលុយប៉ុន្មានទៅណ៎? ហាសហា តែប៉ុណ្ណេះយើងខ្លាចជាអ្នកមានហើយ ថែមអំបិលយកលុយ ឡាឡាឡា » មីនី ដួលអំបិលដាក់ឆ្នាំងសម្លដោយអារម្មណ៍សប្បាយរីករាយព្រោះនាងនឹងទទួលបានលុយឈ្នួលពី យូរ៉ាន់ សម្រាប់ការដែលធ្វើឲ្យសម្លរបស់ ដេរ៍ស៊ី ប្រៃញុំលែងកើតនេះ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now