ភាគ២៤

138 4 0
                                    

“ លួចញញឹម ”

  ក្រោយជូន យូរ៉ាន់ ត្រឡប់ទៅផ្ទះហើយ ឡូវែល ក៏បានត្រឡប់មកផ្ទះវិញភ្លាមៗជាមួយភាពនឿយហត់ គេចូលផ្ទះដោយមាន មីនី រត់ចេញមកជួយកាន់ឯកសារឲ្យគេ។ ឡូវែល រៀបនឹងឡើងទៅបន្ទប់របស់គេហើយ តែក៏នឹកឃើញស្រីមុំដែលនៅបន្ទប់ខាងក្រោយ ។
  « ដេរ៍ស៊ី ញុំអាហារពេលល្ងាចហើយឬនៅ? » ឡូវែល ងាកមកសួរ មីនី ដោយទឹកមុខខ្វល់ខ្វាយ។
  « ចាស អ្នកនាងញុំរួចហើយ »
  « បានហើយនាងទៅសម្រាកចុះ » ឡូវែល ស្រួលចិត្តបន្តិចពេលលឺថានាងញុំអាហារពេលល្ងាចរួច ទើបគេយកឯកសារពីក្នុងដៃ មីនី ហើយឡើងទៅបន្ទប់របស់គេយ៉ាងលឿន។

  ក្រឡេកមកមើលស្រីក្រមុំដែលឈរផ្អែកខ្នងនឹងទ្វាបន្ទប់លួចស្តាប់ការសន្ទនារបស់ ឡូវែលនិងមីនី វិញ ។ នាងនៅចាំផ្លូវគេយូហើយ នាងខ្លាចគេនឹងមិនត្រឡប់មកផ្ទះវិញហើយនៅជាមួយនារីម្នាក់នោះពេញមួយយប់ តែនាងក៏បានធូរទ្រូងពេញបានលឺសំឡេងរបស់គេនៅក្នុងផ្ទះ គេមកវិញហើយនាងត្រេកអរស្ទើរតែរត់ទៅឱបគេ គេទើបតែមកពីណាត់ជួបជាមួយស្រីផ្សេងតែនាងបែរជាត្រេកអរដែលឃើញគេត្រឡប់មកផ្ទះវិញបែបនេះ តាមពិតនាងខ្លាចបាត់បង់គេ ជាងខ្លាចការឈឺចាប់ទៅទៀត នាងអាចឈរមើលគេបណ្តើរស្រីផ្សេងបានតែបែរជាមិនអាចនៅក្នុងផ្ទះមួយដែលគ្មានគេបានទៅវិញ។
  « ត្រឹមតែបានជួបមុខគេរាល់ថ្ងៃគឺគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់ខ្ញុំ » ដេរ៍ស៊ី ញញឹមចេញមកស្រាលៗហាក់ពេញចិត្តនឹងទំនាក់ទំនងមួយនេះបន្តិច តែក៏មានអារម្មណ៍អន់ចិត្តបន្តិចដូចគ្នា ប៉ុន្តែក៏មិនហ៊ានទាមទារអ្វីលើសពីនេះព្រោះដឹងច្បាស់ថាមិនអាចទៅរួច។

   ព្រឹកថ្ងៃថ្មី
   ថ្ងៃនេះជាថ្ងៃចុងសប្តាហ៍ ឡូវែល មិនទៅក្រុមហ៊ុនទេ តែគេនៅមើលឯកសារការងារក្នុងបន្ទប់ធ្វើការដដែល។
   តុក! តុក!
   « ចូលមក » ឡូវែល ដកភ្នែកពីឯកសារស្រែកអនុញ្ញាតដល់អ្នកដែលគោះទ្វានៅខាងក្រៅ។
   « ចៅហ្វាយ បានដំណឹងឡានដឹកទំនិញដែលបើកបុកឡានចៅហ្វាយកាលពីសប្តាហ៍មុនហើយ » លៀម ដើរញាប់ជើងនាំដំណឹងបន្ទន់មករាយការណ៍ប្រាប់ចៅហ្វាយនាយ។
   ឡូវែល ទម្លាក់ឯកសារនៅនឹងដៃចុះ ហើយផ្ដោតអារម្មណ៍លើដំណឹងដែល លៀម រាយការណ៍មកវិញ។ លៀម ដករូបថតដែលបានមកហុចឲ្យ ឡូវែល ពិនិត្យ។
ឡូវែល សម្លឹងមើលរូបថតឡានដែលត្រូវដុតឆេះអស់ស្ទើរទាំងស្រុងហើយក៏ក្តាប់ដៃណែនដោយអារម្មណ៍ខឹងខ្លាំង។
   « ពួកវាមានបំណងបំផ្លាញ់ឡានមិនឲ្យពួកយើងស្វែងរកម្ចាស់ឡានឃើញហើយក៏មិនអាចឲ្យយើងតាមទៅដល់អ្នកបញ្ជាពីក្រោយខ្នងដែរ »
   « តើអ្នកណាដែលចង់សម្លាប់ចៅហ្វាយដល់ថ្នាក់នេះនោះ? » លៀម សម្លឹងមុខចៅហ្វាយនាយព្យាយាមគិតរកអ្នកដែលគួរឲ្យសង្ស័យតែរកនឹកមិនឃើញព្រោះចៅហ្វាយគេមានសត្រូវច្រើនរាប់មិនអស់។
   « ទុករឿងនេះចោលសិនទៅយ៉ាងណាពេលនេះក៏យើងគ្មានតម្រុយតាមទៅដល់ខ្លួនអ្នកបញ្ជាដែរ មែនហើយអ្នកស៊ើបនៅអ៊ីតាលីមានផ្ញើរដំណឹងមកទៀតទេ? »
   « នៅមិនទាន់មានដំណឹងថ្មីផ្ញើរមកទេ តើយើងត្រូវចាត់មនុស្សទៅបន្ថែមទៀតទេ? »
   « ចាត់អ្នកស៊ើបយើងទៅបួនប្រាំនាក់ទៀត ត្រូវធ្វើការដោយស្ងាត់ៗបំផុតកុំឲ្យសត្រូវដឹងខ្លួន »
   « បាទ ចៅហ្វាយ » លៀម ទទួលបញ្ជាហើយក៏ដើរចេញទៅវិញ។
  ឡូវែល បិទឯកសារទុកដោយអារម្មណ៍តប់ប្រមល់អស់អារម្មណ៍ធ្វើការក្រោយបានដឹងដំណឹងដែលឡានដឹកទំនិញត្រូវដុតបំផ្លាញ់ចោលមិនឲ្យគេរកអ្នកដែលចង់សម្លាប់គេឃើញហើយ។ រាងក្រាស់ក្រោកឈរពេញកម្ពស់ចាប់ទាញបើកវាំងននពណ៌សខាងក្រោយខ្នងចេញ ដើម្បីឲ្យពន្លឺថ្ងៃជះចូលមកក្នុងបន្ទប់កាត់បន្ថយភាពតានតឹងរបស់គេបន្តិច។
ក្រាក!
ទេសភាពពណ៌បៃតងនៅសួនខាងក្រោយលិចឡើងនៅចំពោះមុខគេ ដើមឈើលូតខ្ពស់រល្មមផ្តល់ម្លប់ត្រជាក់ដល់បរិវេណខាងក្រោយផ្ទះហើយក៏ជួយបាំងពន្លឺថ្ងៃក្តៅខ្លាំងមិនឲ្យជះចូលក្នុងបន្ទប់ធ្វើការរបស់គេខ្លាំងពេកដែរ។ ឡូវែល ឃើញបរិយាកាសល្អទើបទាញបើកបង្អួចឲ្យខ្យល់បរិសុទ្ធពីក្នុងសួនបក់ចូលក្នុងបន្ទប់ខ្លះ គេទើបតែទាញបង្អួចបើកបានបន្តិចក៏ត្រូវឈប់ស្ងៀមមួយកន្លែងពេលចោលភ្នែកឃើញស្រីក្រមុំស្រស់ស្អាតកំពុងតែអង្គុយជីកដីដាំផ្កានៅក្នុងសួនតែម្នាក់ឯង។ គេតាមសម្លឹងមើលគ្រប់សកម្មភាពរបស់នាងឡើងភ្លឹកមួយកន្លែងហើយស្នាមញញឹមស្រស់ស្រាយលើផ្ទៃមុខក៏លេចចេញមកទាំងមិនដឹងខ្លួន ។
  ដេរ៍ស៊ី ដាំផ្កាដេរ៍ស៊ីនៅក្នុងសួនប៉ុន្មានគុម្ពហើយក៏រត់ទៅដងទឹកពីកន្លែងផ្សេងមកស្រោចផ្កាដែលទើបនឹងដាំ ធ្វើឲ្យ ឡូវែល ដែលឈរមើលនាងពីចម្ងាយលាន់មាត់ឡើង÷
  « ល្ងង់ណាស់! » ឡូវែល ថាហើយក៏រហ័សដើរចេញទៅខាងក្រៅបន្ទប់ធ្វើការរបស់គេយ៉ាងលឿន។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now