ភាគ១៧

139 4 0
                                    


“ ឆ្លៀតឱកាសសងសឹក ”

   ផាំង! ផាំង!
   សំឡេងផ្ទុះដ៏ខ្លាំងបានបន្លឺឡើងហើយអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅបញ្ចេញផ្សែងងងឹតពេញមាឃ ស្របពេលជាមួយគ្នាឡានពន្លត់អគ្គីភ័យនិងឡានសង្គ្រោះក៏បានបើកមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ។
   ពន្លឺភ្លើងខៀវក្រហមរបស់ឡានសង្គ្រោះចាំងប៉ះកម្លោះក្រមុំមួយគូដែលកំពុងតែគ្រាគ្នាដើរឆ្លងកាត់ផ្លូវយ៉ាងត្រដាបត្រដួល ខណៈនៅខាងក្រោយខ្នងពួកគេគឺជាអណ្ដាតភ្លើងដែលឆាកឆេះយ៉ាងខ្លាំងព្រោះតែការផ្ទុះរបស់ឡាន សំណាងល្អដែល ដេរ៍ស៊ី ហ៊ានប្រថុយជីវិតរត់ចូលទៅជួយ ឡូវែល នៅនាទីចុងក្រោយ ទើបអាចអូសគេចេញមកខាងក្រៅបានមុនឡានផ្ទុះប៉ុន្មាននាទី។
   « ជួយផង! » ដេរ៍ស៊ី ស្រែកសុំជំនួយពីក្រុមសង្គ្រោះដែលរត់ចូលមករកនាងនិងគេ។
   ឡូវែល អាចឈរបានដោយសារតែពឹងផ្អែកលើកម្លាំងរបស់ ដេរ៍ស៊ី ដែលប្រឹងឱបគ្រាគេឡើងចង់ដួលសន្លប់ខ្លួនឯងទៅហើយ តែគេបែរជាមិននិយាយអរគុណនាងមួយម៉ាត់ គិតតែពីប្រើក្រសែភ្នែកចម្លែកសម្លឹងមុខរបស់នាងមិនដាក់ភ្នែក ទោះជាក្រុមសង្គ្រោះគ្រាគេដាក់គ្រែសង្គ្រោះហើយក៏គេនៅតែសម្លឹងនាងមិនដកភ្នែកដដែល។
   ដេរ៍ស៊ី ត្រូវក្រុមសង្គ្រោះជួយគ្រាឲ្យឡើងឡានសង្គ្រោះទៅមន្ទីរពេទ្យជាមួយ ឡូវែល ដែរ។
   « ខ្ញុំនឹងជួយឃាត់ឈាមឲ្យអ្នកនាងសិន » ភ្នាក់ងារសង្គ្រោះបន្ទន់ម្នាក់នៅក្នុងឡាន ឃើញដៃនាងហូរឈាមច្រើនពេកទើបចង់ជួយឃាត់ឈាមឲ្យនាងមុន។
   « ជួយឃាត់ឈាមឲ្យគេមុនទៅ ខ្ញុំមិនអីទេ » នាងប្រាប់ភ្នាក់ងារសង្គ្រោះដោយយកកន្សែងមកទប់ឈាមដោយខ្លួនឯងហើយប្រាប់ឲ្យផ្នែកជួយឃាត់ឈាមឲ្យ ឡូវែល មុន ព្រោះគេរបួសធ្ងន់ជាងនាង។
   « បាទ » ភ្នាក់ងារសង្គ្រោះតបហើយក៏ងាកទៅជួយឃាត់ឈាមឲ្យ ឡូវែល តាមសម្តីរបស់ ដេរ៍ស៊ី តាមពិតរបួស ឡូវែល ច្រើនកន្លែងមែន តែរបួសគេមិនសូវជាធ្ងន់ធ្ងរប៉ុន្មានទេ មានតែជើងរបស់គេប៉ុណ្ណោះដែលរងរបួសធ្ងន់ធ្ងរ តែមិនបានហូរឈាមច្រើនទេ ទើបភ្នាក់សង្គ្រោះចង់ឃាត់ឈាមឲ្យនាងមុន ប៉ុន្តែបើនាងប្រាប់ថាទ្រាំបានហើយ ចឹងគេឃាត់ឲ្យ ឡុវែល មុនទៅចុះ។
   ឡូវែល លួចសម្លឹងដៃរបស់នាងដែលកំពុងហូរឈាមស្ទើរតែជោកកន្សែងដែលនាងយកទៅទប់ឈាម ហើយក៏ងាកមុខចេញ លួចថាឲ្យនាងស្ងាត់ៗម្នាក់ឯង÷
  « ល្ងង់! »

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now