ភាគ៦០

126 4 0
                                    

“ សម្រេចចិត្តតាមបេះដូងរបស់ខ្លួនឯង ”

   ឡូវែលនិងលៀម ប្រញាប់ប្រញាល់ចេញពីផ្ទះលំហែទាំងព្រឹកប្រលឹម ទើប ដេរ៍ស៊ី ដែលនៅរៀបចំតុអាហារពេលព្រឹកក្រឡេកឃើញគេប្រញាប់យ៉ាងនេះ ក៏តាមទៅសួរនាំគេ។
    « ឡូវែល លោកប្រញាប់ទៅណាទាំងព្រឹក? » ដេរ៍ស៊ី ចេញមកទាន់ពេល ឡូវែល មិនទាន់ឡើងឡាន ទើបគេដើរចូលមករកនាងវិញ។
    « នៅក្រុមហ៊ុនមានបញ្ហា ខ្ញុំត្រូវទៅមើលបន្តិច ប៉ុន្តែនាងកុំបារម្ភអី ព្រោះខ្ញុំមិនបង្ហាញមុខជាសាធារណៈទេ ខ្ញុំទៅចាត់ការគ្រប់យ៉ាងដោយសម្ងាត់បំផុត »
   « ធ្វើដំណើរឲ្យសុវត្ថិភាពណា »
   « ខ្ញុំទៅហើយ នាងនៅផ្ទះកុំចេញទៅណាផ្តេសផ្តាសឲ្យសោះដឹងទេ? »
   « ខ្ញុំដឹងហើយ លោកកុំបារម្ភអី ឆាប់ទៅធ្វើការងាររបស់់លោកវិញទៅ » ដេរ៍ស៊ី ដេញគេឲ្យប្រញាប់ទៅ ព្រោះបើនាងមិនដេញទេ គេនឹងផ្ដាំផ្ញើនាងដល់ល្ងាចឥឡូវហើយ។
   « ចឹងខ្ញុំទៅហើយ » ឡូវែល លើកដៃលានាងហើយក៏ចូលទៅក្នុងឡានទាំងមិនអស់ចិត្តពីនាង ប៉ុន្តែក៏ត្រូវបង្ខំចិត្តចាកចេញទៅ។

    ដេរ៍ស៊ី ឈរមើលឡានរបស់ ឡូវែល បើកចេញទៅផុតកន្ទុយភ្នែក ទើបនាងដើរចូលមកក្នុងផ្ទះវិញ ។ ដេរ៍ស៊ី ក្រឡេកឃើញអាហារលើតុដែលរៀបចំរួចរាល់ តែបែរជាគ្មានអ្នកណានៅញុំជាមួយនាងសោះ ទើបនាងនឹកឃើញខលហៅ រ៉ូណាន់ ដែលនាំ ដេលលី ចេញទៅហាត់ប្រាណនៅសួនសាធារណៈតាំងពីព្រឹកឲ្យត្រឡប់មកញុំអាហារពេលព្រឹកជុំគ្នា។ ម្រាមស្រឡូនចុចទៅលេខរបស់ រ៉ូណាន់ ហើយក៏លើកទូរស័ព្ទមកដាក់ជាប់ត្រចៀករងចាំការឆ្លើយតបពីអ្នកម្ខាងទៀតវិញ ខណៈពេលដែលនាងនៅឈរចាំការទទួលទូរស័ព្ទរបស់ រ៉ូណាន់ នាងក៏ស្រាប់តែមានអារម្មណ៍ដូចជាមានមនុស្សដើរចូលមកពីខាងក្រោយខ្នងនាង ទើប ដេរ៍ស៊ី ដាក់ទូរស័ព្ទចុះហើយងាកមើលខាងក្រោយយ៉ាងរហ័ស។
  ឌឹប! ប្រូស!
  រាងស្តើងដួលសន្លប់បាត់មាត់ទៅលើកម្រាលឥដ្ឋដោយទូរស័ព្ទរបស់នាងខ្ទាតទៅក្រោមតុបាត់។

  សួនសាធារណៈ
  « ដេរ៍ស៊ី! ដេរ៍ស៊ី បានលឺដែរទេ? » រ៉ូណាន់ ទទួលទូរស័ព្ទហើយព្យាយាមស្រែកហៅអ្នកដែលខលមកជាច្រើនដងប៉ុន្តែមិនទទួលបានការឆ្លើយតបពីនាងសោះ ទើបធ្វើឲ្យគេចាប់ផ្តើមមានអារម្មណ៍មិនស្រួល។ រ៉ូណាន់ ក្រោកឈរផុតកៅអីនៅក្នុងសួនសាធារណៈហើយដកទូរស័ព្ទពីត្រចៀកមកពិនិត្យមើលសេវា ក្រែងលោទូរស័ព្ទរបស់គេគ្មានសេវាទើបនិយាយជាមួយនាងមិនកើត។
  « ទូរស័ព្ទមានសេវាធម្មតា ហេតុអ្វីបានជានាងខលចូលមកហៅមិននិយាយ? តើមានរឿងអ្វីទេដឹង? » រ៉ូណាន់ ឈររអ៊ូរទាំម្នាក់ឯងទាំងទឹកមុខព្រួយបារម្ភខ្លាំង។
  « លោកពូតើមានរឿងអ្វីមែនទេ? » ដេលលី ដែលនៅអង្គុយញុំការ៉េមទាំងព្រឹកសួរទៅ រ៉ូណាន់ ។
  « គឺម៉ាក់របស់ ដេលលី ខលមកហើយមិននិយាយអ្វីសោះ »
  « ម៉ាក់ៗរវល់លេងជាមួយលោកពូ ឡូវែល ទេដឹង? » ដេលលី និយាយស្មានតាមការមើលឃើញប៉ុន្មានថ្ងៃមកនេះ។
  « ឡូវែល ពិតមែនហើយ » រ៉ូណាន់ នឹកឃើញថា ដេរ៍ស៊ី នៅផ្ទះជាមួយ ឡូវែល ទើបគេផ្ដាច់ទូរស័ព្ទពី ដេរ៍ស៊ី ហើយខលទៅសួរបងប្រុសគេវិញ ដើម្បីឲ្យអស់បារម្ភពីនាង។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now