ភាគ៥២

112 3 0
                                    

  “ បញ្ជាក់ភាពស្មោះត្រង់ ”

   ព្រះសូរិយារៀបអស្តង្គតនៅត្រើយម្ខាងទៀតនៃសមុទ្រដ៏ធំល្វឹងល្វើយ រាងក្រាស់អង្គុយលើឆ្នេរខ្សាច់លើកោះសម្លឹងផ្ទៃមាឃដ៏ស្ងប់ស្ងាត់ ហាក់ដូចជាពិភពលោកកំពុងតែឈប់ដកដង្ហើម គ្រប់យ៉ាងនៅជុំវិញខ្លួនរបស់គេនៅពេលនេះមានតែភាពស្ងប់ស្ងាត់ និងឯកា គេមានអារម្មណ៍ដូចជាកំពុងតែបាត់បង់អ្វីគ្រប់យ៉ាងនៅក្នុងជីវិត មិនដឹងថាគួរតែរស់នៅដើម្បីអ្វីទៀតទេ។

   ដេរ៍ស៊ី ឈរឱបដៃហាលខ្យល់នៅមុខផ្ទះប្តីប្រពន្ធអ្នកនេសាទសម្លឹងមើលផែនខ្នងធំទូលាយដែលអង្គុយនៅឆ្នេរខ្សាច់ពេញមួយថ្ងៃមិនក្រោកទៅណា តាំងពីពេលដែលនាងនិយាយជាមួយគេហើយមក ។
   « គេអង្គុយនៅទីនោះពេញមួយថ្ងៃហើយ គេខឹងនឹងនាងមែនទេ? » ប្រពន្ធអ្នកនេសាទចូលមកសួរនាំ ដេរ៍ស៊ី ពេលឃើញនាងនិងគេហាក់កំពុងតែឈ្លោះគ្នាបែបនេះ។
   « គឺពួកយើងមានការខ្វែងគំនិតគ្នាតិចតួច » ដេរ៍ស៊ី ងាកទៅតបជាមួយប្រពន្ធអ្នកនេសាទវិញដោយមានស្នាមញញឹមស្រាលៗលើផ្ទៃមុខក្រៀមស្រពោន។
   « អាចឆ្លងកាត់ការស្លាប់រស់មកជាមួយគ្នាបានមិនងាយទេ កុំឈ្លោះគ្នាចង់ឈ្នះចង់ចាញ់ធ្វើអ្វី គួរតែរៀនយល់ពីគ្នាវិញទៅមកទើបល្អ មនុស្សដែលយើងស្គាល់មានច្រើនប៉ុន្តែមិនងាយទេដែលមានមនុស្សហ៊ានលះបង់ជីវិតដើម្បីការពារយើង និងនៅក្បែរយើងមើលថែយើងគ្រប់ពេលវេលានោះ ត្រូវតែចេះថែរក្សាមនុស្សបែបនេះទុក ទើបមិនចង់ស្តាយក្រោយនៅពេលបាត់បង់គេទេ » ប្រពន្ធអ្នកនេសាទនិយាយពន្យល់ ដេរ៍ស៊ី ហើយក៏ឡើងទៅលើផ្ទះបាត់ ។
    « តើខ្ញុំកំពុងចង់ឈ្នះគេមែនទេ? ម្តេចនឹងអាចទៅ ខ្ញុំធ្វើព្រោះតែមិនចង់ឲ្យខ្លួនឯងធ្លាក់ខ្លួនឈឺចាប់ម្តងទៀតតែប៉ុណ្ណោះ គ្រប់យ៉ាងដែលគេធ្វើនៅពេលនេះព្រោះតែគេមានអារម្មណ៍ខុស មិនមែនជាក្តីស្រលាញ់ទេ ព្រោះគេធ្លាប់និយាយដោយផ្ទាល់មាត់ថាគេមិនស្រលាញ់ខ្ញុំទេ » ដេរ៍ស៊ី ឈររអ៊ូរទាំម្នាក់ឯងហើយក៏មានអារម្មណ៍មួរម៉ៅតែឯង ទើបនាងរហ័សឡើងទៅលើផ្ទះអ្នកនេសាទវិញ ព្រោះមិនចង់ជួបមុខរបស់ ឡូវែល ហើយបើឲ្យនាងទៅលួងគេក៏នាងមិនធ្វើដែរ នាងមិនអាចឲ្យខ្លួនឯងចិត្តទន់ដាក់គេម្តងទៀតទេ នាងឈឺចាប់ស្ទើរស្លាប់ព្រោះតែគេម្តងហើយ នាងគួរតែចាំទុកហើយមិនអាចឲ្យមានជាលើកទីពីរទៀតទេ។

បញ្ឆោតស្នេហ៍ស្រីល្ងង់(ចប់) សេរីបញ្ឆោតស្នេហ៍វគ្គ១Where stories live. Discover now