💘បេះដូងប្តូរម្ចាស់💘 ភាគទី29

5.8K 437 14
                                        

      សូណា មើលមកល្មោភរឿងលុយកាក់បន្តិចតែបើសិននាងល្ងង់ស្មានថានាងអាចទ្រាំនជាមួយ ជុងហ្គុក បានយូរឬ? នាងអោយគេតាមដាននាយ ទោះមិនអាចលឺថាពួកគេនិយាយអីក៏អាចឃើញសមកម្មភាពរបស់ពួកគេដែរ ។
" វាកាន់តែគួរអោយសង្ស័យហើយ ចាស្ទីន ទៅផ្ទះ អគ្គនាយក ចន ថែមទាំងទៅជាមួយ ដុកទ័រ គីម ទៀតផង "
" រឿងដែល ចន ជុងស៊ូ ចូលសម្រាកក្នុងមន្ទីរពេទ្យ អ្នកណាៗក៏ដឹង មិនចម្លែកនោះទេដែលគាត់ទៅសួរសុខទុក្ខនាងនោះ "
" ចុះរឿងផ្ទេរភាគហ៊ុន? "
" ស្អែកដាក់វាមកអោយខ្ញុំ "
" មិនបានទេ "
" របស់ខ្ញុំ ខ្ញុំចង់អោយអ្នកណាក៏បាន ពេលនេះ ចាស្ទីន សឹងតែឡើងគ្រប់ដណ្តប់មួយក្រុមហ៊ុនហើយ អោយឆ្លាតឡើង រកកន្លែងឆាប់ខ្ពស់កុំនៅតែក្រោមបាតជើងគេ "
" ប៉ុន្តែខ្ញុំមិនទុកចិត្តគេទេ "
" លោកមិនទុកចិត្តតែខ្ញុំទុកចិត្ត "
" ប្រយត្ន័ស្តាយក្រោយ " នាយបញ្ចប់ប្រយោគនិងដើរចេញទៅវិញ ។
" ខ្ញុំមិនស្តាយក្រោយស្រាប់ហើយ ឱកាសបានប្តីអ្នកមានហើយថែមទាំងសង្ហារទៀតអ្នកណាទៅស្តាយនោះ? " សូណា បានចាកចេញពីក្រុមហ៊ុន រួចទៅរក ដុកទ័រ គីម ដើម្បីនិយាយគ្នា ។

      SKIP

      ក្រោយ ជុងហ្គុក ទៅបាត់មួយសន្ទុះធំ សូណា បានមកទីនេះដើម្បីរក ថេហ្យុង និយាយគ្នា ។
" ខ្ញុំមករក ដុកទ័រគីម "
" គាត់នៅខាងក្នុងកំពុងមានភ្ញៀវសូមរងចាំបន្តិច "
" ហឹម! " នាងងក់ក្បាលអង្គុយរងចាំ ថេហ្យុង រួចរាល់និងណាត់ទៅខាងក្រៅដើម្បីនិយាយគ្នា សុំជាកន្លែងស្ងាត់និងមានភាពផ្ទាល់ខ្លួន ថេហ្យុង មិនបានប្រកែកក៏ព្រមទៅជាមួយ ។
" អ្នកនាងចាង មានអីមែនទេ? "
" ក៏គ្រាន់តែចង់សួររឿងខ្លះតែប៉ុណ្ណោះ "
" សួររឿងខ្លះ? ពីខ្ញុំ? "
" ពី ចាស្ទីន! ព្រោះយើងទាក់ទងគ្នាហើយតែខ្ញុំមិនដឹងពីចំណូលចិត្តរបស់គាត់នោះទេ ដុកទ័គីម ជាប្អូនគាត់ប្រហែលជាអាចដឹង? "
" ទាក់ទងគ្នា? ពី...ពីពេលណា? " ស្ទើមិនជឿត្រចៀកខ្លួនឯង នេះដល់ថ្នាក់ទាក់ទងគ្នាផង?
" មិនដឹងហៅថាអីទេតែរបៀបឃើញភ្លាមស្រលាញ់ភ្លាមបែបនិងឯង "
" អរ... " ទោះ ជុងហ្គុក ប្រាប់ហើយក៏រាងឈឺតិចៗ ដែរ ។
" តើអាចដឹងទេ? "
" ជុង...អឺ...ចាស្ទីន គាត់មិនរើសទេអីក៏ចូលចិត្តដែរ "
" ចុះចរិកមនុស្សស្រីដែលគាត់ចូលចិត្ត? "
" ស្មោះត្រង់ គ្មានល្បិចកលមាយានិងស្តាប់សម្តីគាត់គ្រប់គ្រាន់ហើយ "
" ពិតជាអរគុណណាស់ សង្ឃឹមថាយើងនិងប្តូរ ដុកទ័រ គីម ក៏និងប្តូរពី... "
" ចង់និយាយតែប៉ុណ្ណឹងមែនទេ? ចឹងខ្ញុំទៅវិញហើយ មានការងារច្រើនណាស់ " ថេហ្យុង ងើបចេញតែក៏ផ្អាកដំណើរពេលលឺនាងនិយាយ ។
" កុំស្និតស្នាលនិងគាត់ពេក "
" នាងមានសិទ្ធអី? " ថេហ្យុង បែរមកតបវិញ ។
" សិទ្ធជាមនុស្សដែល ចាស្ទីន ស្រលាញ់ "
" កុំបង្គាប់លើខ្ញុំនាងអត់មានសិទ្ធទេ ចាស្ទីន ស្រលាញ់ខ្ញុំណាស់ អីដែលខ្ញុំអត់ពេញចិត្តគាត់មិនធ្វើទេ អ្នកនាងចាង គួរតែធ្វើអោយខ្ញុំចូលចិត្តជាជាងធ្វើអោយខ្ញុំស្អប់ហើយនិយាយរឿងរបស់អ្នកនាងប្រាប់គាត់ "
" នេះដុកទ័រ... "
" ខ្ញុំជាមនុស្សឯករាជ ចង់ធ្វើអីក៏បានគ្មានអ្នកណាមានសិទ្ធបង្គាប់បញ្ជារលើខ្ញុំបានទេ "
" កុំនឹកស្មានថាខ្ញុំមិនដឹងថា ដុកទ័រគីម គិតអីលើ ចាស្ទីន នោះ "
" ចុះបើគិត? រឿងនេះអ្នកនាងចាង មានសមត្ថភាព អូសទាញគាត់បានដោយខ្លួនឯងទៅ ខ្ញុំនៅជាមួយគាត់អ្នកនាងប្រយត្ន័តិច តែប្រហេសជ្រុះបាត់មិនខាន ហើយខ្ញុំត្រៀមទ្រងជានិច្ច "
" ចាស្ទីន មិនស្រលាញ់មនុស្សប្រុសដូចគ្នាទេ "
" មនុស្សប្រុសស្រលាញ់រកតែស្អាត បើនិយាយពីរឿងស្អាត ខ្ញុំស្អាតជាងនាង លាហើយ " ថេហ្យុង ញញឹមមុននិងដើរចេញ ។ តាមពិតគេមិនចង់និយាយបែបនេះនោះទេ តែចរិកគេស្លូតបូតតែជាមួយ   ជុងហ្គុក ម្នាក់គត់ ។ គេលួចសុំទោសបើសិនជាបំផ្លាញការងាររបស់ ជុងហ្គុក នោះ ។
" ហុឹស!! ឆ្អឹងទទឹងករ ចង់ជួបដូច ជុងស៊ូ មែនទេ? ខ្ញុំរៀបចំអោយ " សូណា ចេញទៅទាំងខឹង តែខឹងហើយអីក៏នាងហ៊ានដែរ ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now