*បុ័ង
" ថេហ៍!!!!! " ជុងហ្គុក ស្រែកមួយទំហឹង រាងកាយនាយតូចអោបអ្នកម្តាយរបស់ខ្លួនដួលដេកស្តូកទៅលើក្រោម ។
" ម៉ាក់ " ជុងស៊ូ ភ័យស្ទើរគាំង
*បុ័ងៗៗ
គ្រាប់កាំភ្លើងប៉ូលីសជាច្រើនគ្រាប់របស់ប៉ូលីស បាញ់តម្រងមក ដុងស៊ុននិងកូនចៅស្លាប់ភ្លាមៗ ។ ជុងហ្គុក រហ័សស្ទុះមកមើលនាយតូចដែលមានឈាមហូរចេញមកយ៉ាងច្រើននោះ ។
" ថេហ៍... ថេហ៍! អូនមិនអាចកើតអីទេ ថេហ៍... អូន... ហុឹក អូនមិនអីទេណា ថេហ៍ បងជូនអូនទៅពេទ្យ " ជុងហ្គុក ត្រកងនាយតូចឡើងដៃញញីញញ័រ ។
" អូនមិន...អូនមិនអីទេ ជុងហ្គុក អូនមិនអីទេ "
" អូនមិនអីទេ... បងស្រលាញ់អូនណា ថេហ៍ អូនហាមកើតអី "
" ហៅឡានពេទ្យឆាប់ឡើង " អ្នកស្រីចន ស្រែក ឡើងទាំងភ័យមិនទាន់បាត់នៅឡើយ ។ គាត់មានអារម្មណ៍ដឹងខុសភ្លាមៗចំពោះ ថេហ្យុង គេពិតជាល្អ ពិតមែន ទោះគាត់ថាស្តី ទោះគាត់អាត្មានិយមចង់ យករួចខ្លួនចោលគេតែ ថេហ្យុង នៅតែការពារគាត់ ទាំងប្រថុយជីវិតបែបនេះ ។
" ជុងស៊ូ... "
" ប៉ា ហិហិ... " ជុងស៊ូ រត់ទៅអោបប៉ារបស់នាងដែលរត់ចូលមកជាមួយ ហូស៊ុក នោះ ។
" ថេហ្យុង... " ហូស៊ុក ស្រែកភ័យភ្លាមពេលឃើញ ប្អូនរបស់ខ្លួនមានឈាមដាបពេញសម្លៀកបំពាក់ បែបនេះ ។
" ឡានពេទ្យមកដល់ហើយ ឆាប់ឡើង " រដ្ឋអាជ្ងារ ដែលជាមិត្តរបស់ ជុងហ្គុក បានស្រែកប្រាប់យ៉ាង ណាគេត្រៀមឡានពេទ្យមកស្រាប់អោយតែមាន អ្នករបួសនិងបានហៅមកកន្លែងតែម្តង ។
ឡានពេទ្យបោះពួយយ៉ាងលឿនសម្តៅទោមន្ទីរ ពេទ្យណាដែលនៅជិតបំផុតដើម្បីព្យាបាលអ្នករបួស បានទាន់ពេល ។ ដៃស្តាំរបស់នាយតូចដែលត្រូវគ្រាប់មុននេះឈាមឡើងជោគ ជុងហ្គុក ឡើងមកជាមួយកាន់ដៃម្ខាងទៀតនាយយំសស្រាក់ មុខរបស់ ថេហ្យុង ឡើងស្លេកស្លាំងដោយសារហូរ ឈាមច្រើនពេក ។ មកដល់មន្ទីរពេទ្យប្រញាប់រុញ ថេហ្យុង ទៅសង្គ្រោះបន្ទាន់ ជុងហ្គុក នាយអង្គុយរង ចាំទាំងភ័យខ្លាចនៅមុខបន្ទប់ ហើយអ្នកផ្សេងនិងមក តាមក្រោយ ។
" ជុងហ្គុក ថេហ្យុង យ៉ាងម៉េចហើយ? " ហូស៊ុក រត់ មកលឿនជាងគេ ។ នាយមិនទាន់ហ៊ានប្រាប់អ្នកណា ឡើយ គ្រួសារបងរបស់ ថេហ្យុង នៅអុីតាលីទាំង អស់នៅមើលថែម៉ាក់របស់គេ ពេលនេះ ថេហ្យុង មានគ្រោះថ្នាក់ទៀត បើនៅតែបែបនេះនាយនាំ ថេហ្យុង ទៅនៅអុីតាលីហើយ ។
" ខ្ញុំមិនដឹងទេ " ជុងហ្គុក ខ្ទប់មុខយំ ។ ជាលើកទី២ ហើយដែល ថេហ្យុង ចូលពេទ្យដោយសារតែនាយ បែបនេះ ។
" បងប្រុស តើ ថេហ្យុង យ៉ាងម៉េចហើយ? គេមិនអី មែនទេ? " នាងតូច ជុងស៊ូ យំសស្រាក់សួរទៅកាន់ តែនាយមិនយបនោះឡើយ គឺអង្គុយខ្ទប់មុខតបមិន ចេញតែម្តង ។
" ថេហ្យុង ជាមនុស្សល្អព្រះនិងតាមថែរក្សា គេច្បាស់ជាមិនអីទេណាកូន " លោកចន អោបនិង លួងលោមដល់កូនទាំង២នាក់របស់គាត់ ។ ចំណែក អ្នកស្រីចន វិញឈរស្ងៀមត្រឹងមិនហ៊ានហើបមាត់ និយាយអ្វីឡើយ ។
មួយសន្ទុះក្រោយពេទ្យក៏បានចេញមកពីបន្ទប់ សង្គ្រោះមកវិញ ។
" អ្នកណាជាសាច់ញាតិអ្នករបួស? "
" គឺខ្ញុំ! ខ្ញុំជាបងប្រុសគេ តើគេយ៉ាងម៉េចហើយ? " ហូស៊ុក ស្ទុះមកសួរ
" គ្រាប់កាំភ្លើងបៀមជាប់ក្នុងសាច់ដៃខាងស្តាំ ពួក យើងបានវះកាត់យកគ្រាប់ចេញរួចរាល់ហើយ ទោះ អស់ឈាមច្រើនបន្តិចតែមិនបង្ករគ្រោះថ្នាក់ដល់ជីវិត នោះឡើយ សម្រាកព្យាបាលអោយបានដឹតដល់គឺ បានហើយ "
" អរគុណណាស់គ្រូពេទ្យ អរគុណ " ហូស៊ុក ចាប់ដៃ អរគុណទៅកាន់ពេទ្យជាខ្លាំង ។
" ជាតួនាទីរបស់ពួកយើង ខ្ញុំសូមទៅបំពេញការងារ បន្តសិនហើយ ចំណែកអ្នករបួសពេទ្យកំពុងរៀបចំ ដាក់អោយគេទៅបន្ទប់សម្រាកព្យាបាល "
" អរគុណម្តងទៀត "
" បាទ សុំលាសិនហើយ "
" បាទ! " គ្រប់គ្នាគោរពអរគុណដល់ពេទ្យមុននិង គាត់ចាកចេញ ។
" បងប្រុស ថេហ្យុង ពួកយើងលែងអីហើយ "
" ហឹម... " ជុងហ្គុក ងក់ក្បាលតប ។
" ជុងហ្គុក ម៉ាក់...ម៉ាក់សុំទោស " អ្នកស្រីចន ឈរគិត អស់ពេលជាយូរទម្រាំដាក់ចិត្តនិយាយវាចេញមកនៅ ពេលនេះ ។
" សុំទោសខ្ញុំធ្វើអីម៉ាក់? អ្នកដែលម៉ាក់គួរសុំទោស និងអរគុណនោះគឺ ថេហ៍ ទេ "
" ម៉ាក់ខុសពិតមែន ម៉ាក់សុំទោសឯងហើយក៏ចង់សុំ ទោសដល់ ថេហ្យុង ដែរ "
" ដឹងខុសជាការល្អហើយកុំអោយចេះតែខុស ដដែលៗមិនចេះកែ " លោកចន ជួយបន្តបន្ថែម ។
" បានហើយ ជុងហ្គុក ឯងទៅផ្ទះសម្រាកទៅ "
" ទេហ្យុង ខ្ញុំនៅមើល ថេហ៍ គេក្លាយបែបនេះព្រោះ តែខ្ញុំ ខ្ញុំនៅទីនេះ... "
" តែមើលសភាពឯងពេលនេះសិនទៅ ទៅផ្ទះប្តូរ ខោអាវសិនក៏បានណា "
" ប្រាប់ថាខ្ញុំមិនទៅណាទាំងអស់ " ជុងហ្គុក តម្លើង សម្លេង នាយងើបឈរប្រាប់និងដើរចេញទៅបន្ទប់ សម្រាករបស់ ថេហ្យុង តែម្នាក់ឯង ។
" ជុងស៊ូ ជួយរៀបចំអោយបងប្រុសនាងផង "
" អូ៎...ដឹងហើយ! "
" ប៉ាត្រូវទៅប៉ុស្ត៏ប៉ូលីសសិនហើយ "
" ចាស៎ប៉ា...តែប៉ា...អឺ...មិនអីទេប៉ាទៅចុះ "
" ហឹម! "
" ខ្ញុំទៅនិយាយជាមួយពេទ្យសិនហើយ " ហូស៊ុក លាទៅដែរ ។
" តោះម៉ាក់ " ជុងស៊ូ នាំម៉ាក់របស់គេទៅផ្ទះវិញ ។ លោកចន ចាត់ចែកយកលុយទៅទុកនៅធនាគារ ស្អែកនេះ លុយច្រើនគួរសមទោះមិនដល់ចំនួនដែល ដុងសុន ចង់បានក៏ដោយតែក៏ច្រើនដែរ ។
មកដល់វេលាទាបភ្លឺម៉ោងប្រហែលជា ៤ព្រឹក ថេហ្យុង ក៏ភ្ញាក់ដឹងខ្លួនដោយសារអស់ជាតិថ្នាំ នាយតូចបើកភ្នែកមើលជុំវិញខ្លួនដែលមានសភាពងងឹត នៅឡើយដៃបម្រុងកម្រើកលើកក៏ទាក់ហាក់ដូចជា មានអ្នកណាសង្កត់ជាប់ ថេហ្យុង ងើបក្បាលបន្តិចក្រឡេកទៅអ្នកដែលកំពុងគេងលក់លើកៅអីក្បាល កើយលើដៃខាងឆ្វេងរបស់គេ ។
" ជុង...? " សម្លេងតូចស្រាលបន្លឺឡើងតិចៗដាស់អោយអ្នកគេងលក់នោះអោយភ្ញាក់ឡើងភ្លាមៗ ។ ជុងហ្គុក ងើបយ៉ាងលឿនមើលទៅកាន់អ្នកដែលគេងនៅលើគ្រែអ្នកជម្ងឺនោះ ដៃឈូងបើកភ្លើងដើម្បីអោយគេអាចមើលដោយស្រួល ។
" ថេ...ថេហ៍ អូនដឹងខ្លួនហើយហេស? តើអូនយ៉ាង ម៉េចហើយ ឈឺត្រង់ណាមិនស្រួលត្រង់ណាឬអត់ ប្រាប់បងមកមើល " នាយកម្លោះពោះម៉ាយប្រញាប់ សួរនាំភ្លាមៗបង្ហាញការព្រួយបារម្ភចេញមកទាំងអស់អោយគេបានឃើញនៅពេលនេះ ។
" អូន...មិនអីទេ ជុងហ្គុក "
" ប្រសើណាស់ៗ មិនអីល្អហើយ " ជុងហ្គុក ព្រមនិង ការអោនទៅថើបលើផ្ទៃមុខរបស់ ថេហ្យុង ជាច្រើន កន្លែង ។
" តែបង...? "
" ហឹម..? "
" ហេតុអីបងមិនទៅផ្ទះប្តូរខោអាវសិន? ខោអាវបង ប្រឡាក់ឈាម "
" បងមានអារម្មណ៍ប្តូរដែរឬ? អូនកំពុងសង្គ្រោះបន្ទាន់ គ្រាន់តែដឹងថាអូនផុតគ្រោះថ្នាក់ភ្លាមបងសប្បាយចិត្ត រកប្រាប់មិនត្រូវឡើយ ថ្ងៃក្រោយកុំធ្វើបែប នេះទៀត "
" ហេតុអី? "
" បើអូនស្លាប់គិតយ៉ាងម៉េច? "
" ចុះម៉ាក់បង? អូនម៉េចនិងអាចឃើញមនុស្ស ស្លាប់ដោយមិនជួយនោះ? "
" អូនមិនខឹងស្អប់ម៉ាក់បងទេឬ? "
" មែនហើយអូនពិតជាខឹងគាត់ណាស់ តែអូនមិនអាច ឃើញស្លាប់ហើយមិនជួយនោះទេ "
" ជួយមិនគិតខ្លួនឯង ហេតុអីអូនល្ងង់បែបនេះ? "
" ចុះអូនមានអីឯណានៀក "
" អូនបែបនេះរហូត! សុំទោស...អូនតែងតែមានគ្រោះថ្នាក់ដោយសារបង សុំទោសដែលបងមិនអាច ការពារអូនបាន តែ ថេហ៍! បងសន្យាណា មិនថាម៉ាក់ បងគិតយ៉ាងម៉េចបងមិនលែងដៃអូននោះឡើយ ពួក យើងនៅជាមួយគ្នារហូតណាស់ "
" អូនដឹងថាបងមិនចោលអូននោះឡើយ អរគុណ ជុងហ្គុក " នាយតូចញញឹមស្រាលតបមកវិញ ។
" បងថាអូនគេងបន្តទៅល្អជាង នេះគឺទាបភ្លឺទេទម្រាំ មេឃភ្លឺនៅយូរទៀតណា "
" បងឡើងមកគេងជិតអូនមក "
" មិនកើតទេ "
" ហេតុអី? គ្រែ VIP ធំតើឡើងមកគេងមក "
" បងទៅប្តូរខោអាវសិនណា " ជុងហ្គុក ប្រលែងដៃ ពីនាយតូច នាយដើរសម្តៅទៅសាឡុងយកសម្លៀក បំពាក់ដែល ជុងស៊ូ បានរៀបចំអោយនាយទៅផ្លាស់ និងសម្អាតខ្លួនមួយសន្ទុះ រួចរាល់នាយចេញមកវិញ ថេហ្យុង នៅគេងបើភ្នែកនៅឡើយ ។
" គេងបានហើយ " ជុងហ្គុក ឡើងមកគេងជាប់និងដៃខាងឆ្វេងរបស់គេ ដៃមាំទាញរាងកាយតូចមកអោបក្នុងរង្វង់ដៃកក់ក្តៅ ។ ថេហ្យុង ដោយសារទើប និងភ្ញាក់ពីគេងផងពិបាកនិងគេងលក់វិញ ប៉ុន្តមាននាយនៅគេងអោបបែបនេះទើបគេរហ័សគេងលក់វិញយ៉ាងលឿន ។
YOU ARE READING
💘បេះដូងប្តូរម្ចាស់💘(ចប់)
RomanceJK : ពេលនេះបងមិនត្រូវការនាងទេ បងត្រូវការអូន TH : តែខ្ញុំមិនត្រូវការលោកទេ Jeon Jungkook
