💘បេះដូងប្តូរម្ចាស់💘 ភាគទី 05

6.9K 530 3
                                        

SKIP

ថ្ងៃថ្មី ថេហ្យុង បានចេញក្រៅទៅទិញទូរសព្ទ អោយ ជុងហ្គុក និងឆ្លៀតទៅអើតគ្លីនិចរបស់ខ្លួនផង ដោយសារ ជុងហ្គុក គេត្រូវខាតច្រើនដែរចឹង គេនិង យកកាតរបស់នាយមួយនេះពេលគ្រប់យ៉ាងបានសម្រេច វាជាកាតខ្មៅលុយច្បាស់ជា ច្រើនណាស់ គេមិនមែនមនុស្សមុខលុយប៉ុន្តែខំធ្វើការរាល់ថ្ងៃក៏ដើម្បីលុយដែរ (អត់យល់) 😒
" លោក!! នេះរបស់លោកចង់បាន " ថេហ្យុង ចូល មកក្នុងហុចវាអោយនាយ ។
" អរគុណ! "
" លោក...គិតថាចង់ទាក់ទងទៅអ្នកផ្ទះ? មិចក៏លក់មិនទៅរកពួកគាត់ហើយប្រាប់ថាលោកកំពុងធ្វើអីតែម្តងទៅ? "
" ខ្ញុំមិនទាន់ទាក់ទងទៅពេលនេះទេ ខ្ញុំចង់អោយរូបរាងរបស់ខ្ញុំប្រែសិន "
" តើលោកប្រុងធ្វើយ៉ាងមិច? "
" ខ្ញុំចង់ស៊ើបរឿងមួយ អរគុណឯងដែលបានជួយទិញរបស់អោយ "
" មិនអីទេ!! ជួយហើយចាំសរុប " ថេហ្យុង សើចតិចៗ
" ឯងស្អាតខ្លាំងណាស់ ដូចមនុស្សស្រីចឹង! "
" ហៃយ៉ា...មកសរសើរត្រង់បែបនេះខ្ញុំក៏ចេះអៀន ដែរលោក "
"នព្រោះតែឯងស្អាតពិតមែន! តើឯងអាយុប៉ុន្មាន? ឯងមានសង្សារឬអត់? ខ្ញុំចង់បានន័យថា...ព្រោះឃើញឯងនៅជាមួយខ្ញុំពេញមួយថ្ងៃមិនឃើញទាក់ទងទៅអ្នកណាទេ "
" ខ្ញុំហេស? អាយុ ២៥ឆ្នាំ សង្សារស្អីគ្មានទេ!! ព្រោះតែគ្មានអ្នកត្រូវចិត្តហើយក៏ឆ្អែតចិត្តនិងអតិតកាល "
" អតិត? ចឹងបានន័យថាឯងធ្លាប់មានសង្សារ? "
" មែន!! តែជាមនុស្សប្រុស!! លោកមិនប្រកាន់មែនទេ? " ថេហ្យុង ចង់បានន័យថាមិនរើសអើងខ្លួនអីបែបនេះ ។
" ប្រកាន់អីទៅ! បើឯងប្រាប់ថាសង្សារឯងជាស្រីខ្ញុំ ច្បាស់ជាមិនជឿ "
" ពិតមែនហេស? "
" ត្រូវហើយព្រោះឯងមើលទៅសមជាមនុស្សស្រី ច្រើនជាង! ឯងស្អាតយ៉ាងនេះបែរជានៅទំនេរបើខ្ញុំ ជាសង្សារឯងច្បាស់ជាអោបក្រសោបឯងអោយជាប់ ជាមិនខាន "
" អោបក្រសោបមនុស្សដែលមើលមិនឃើញអនាគតនិងហេស? " ថេហ្យុង បញ្ចេញទឹកមុខ សោកសៅចេញមកភ្លាមៗ ។
" ហឹម? "
" ពាក្យនេះដែលគេនិយាយដាក់ខ្ញុំកាលពី ២ឆ្នាំមុន នៅថ្ងៃដែលយើងបែកគ្នា!! លោកដឹងទេ? ខ្ញុំនិងគេ ទាក់ទងគ្នា ៦ខែដឹងលឺដល់ប៉ាម៉ាក់ខ្ញុំនៅបរទេស ទៀត រយៈពេល ៦ខែខ្ញុំស្រលាញ់គេខ្លាំងណាស់ មិនថាគេចង់បានអីក៏ខ្ញុំព្រម លើកលែងតែរឿងលើ គ្រែ ខ្ញុំធ្លាប់តាមទាន់គាត់ដេកជាមួយស្រី គាត់ថា... ព្រោះខ្ញុំមិនអោយខ្លួនទៅគាត់ទើបគាត់រកស្រីក្រៅ ខ្ញុំមិនប្រកាន់ គាត់គួរតែទុកពេលអោយខ្ញុំត្រៀមខ្លួន សិន...ប៉ុន្តែក្រោយមកគាត់បណ្តើរស្រីម្នាក់ទៀត គាត់ប្រាប់ថាប៉ារបស់គាត់បង្ខំអោយនាំនាងចេញ ក្រៅ...ខ្ញុំជឿគាត់ណាស់ ជឿគ្រប់យ៉ាងជឿរហូតដល់ថ្ងៃគាត់សុំខ្ញុំបែកគ្នានៅថ្ងៃគម្រប ៦ខែ នោះហើយ គាត់ថា...ស្រលាញ់ប្រុសដូចគ្នាមើល មិនឃើញអនាគតទេ គាត់មកលាខ្ញុំហើយប្រាប់ថាទៅរស់នៅក្រៅប្រទេស ក្រោយមកក៏ធ្លាយដំណឹងថាគាត់ភ្ជាប់ពាក្យនិងកូនស្រីគ្រួសារអភិជន ម្នាក់ ខ្ញុំក៏...អស់ជំនឿលើរឿងស្នេហា " ថេហ្យុង អង្គុយរៀបរាប់ជាមួយទឹកមុខរាបស្មើស្រងោក ស្រងាត់ ជុងហ្គុក ស្តាប់ហើយក៏អាណិតជាខ្លាំង នាយ មិនធ្លាប់ចាប់អារម្មណ៍មនុស្សប្រុសនោះទេ តែពិតជាអាណិត ថេហ្យុង ណាស់នាយកាន់តែចង់ស្គាល់ប្រុសមានភ្នែកអត់ប្រស្រីម្នាក់នោះ ។
" ខ្ញុំវិញ..."
" លោកយ៉ាងម៉េច? "
" រៀបការ ២ឆ្នាំមិនសូម្បីបានថើបប្រពន្ធខ្លួនឯង " ជុងហ្គុក នឹកឡើងក៏អស់សំណើច ។
" ស្អីគេលោក? " ថេហ្យុង ដែលកំសត់មិញនេះ ចង់អស់សំណើចតាមវិញ ។
" ពិតមែន!! នាងតែនិយាយថាមិនទាន់ត្រៀមខ្លួន តែប្រហែលមកពីរូបរាងខ្ញុំ នាងខ្លាចថាខ្ញុំសង្កត់នាង ហើយមើលទៅ "
" មិនដែល! "
" មុនខ្ញុំទៅរៀននៅបរទេស ខ្ញុំធ្លាប់មានមិត្តស្រីរួច ហើយពួកយើងទាក់ទងគ្នាមានអីៗជាមួយគ្នាទៀត សន្យាមកវិញរៀបការជាមួយគ្នា នាងសុខចិត្តចាំខ្ញុំ តែពេលមកវិញដោយសាររូបរាងខ្ញុំបែបនេះនាងក៏សុំ ខ្ញុំបែក ប្រពន្ធខ្ញុំសុខចិត្តរៀបការជាមួយខ្ញុំរស់នៅជា មួយខ្ញុំ ខ្ញុំស្រលាញ់នាងណាស់ នាងធ្វើអោយខ្ញុំយល់ថាខ្លួនឯងមានអ្នកត្រូវការមានអ្នកស្រលាញ់ តែចុងក្រោយនាងនិយាយថាដោះលែងនាងអោយ នាងទៅរកសង្សារចាស់នាងវិញ...ទើបខ្ញុំ... "
" ចង់សម្លាប់ខ្លួន? "
" ហឹម! " ជុងហ្គុក ងក់ក្បាល
" លោកមិនគួរគិតខ្លីចឹងសោះ ពួកយើងសុទតែខូចចិត្ត "
" រឿងរ៉ាវច្រើនពេកទើបខ្ញុំមិនចង់រស់នៅលើលោក តូចចង្អៀតនេះ...ហ៊ើយ...មិនដឹងពេលនេះក្រុមហ៊ុន យ៉ាងមិចហើយទេ "
" បានហើយ! ថ្ងៃក្រោយចាំនិយាយគ្នាទៀតពេល នេះដល់ពេលលោកត្រូវហាត់ប្រាណហើយ "
" ហឹម..." ជុងហ្គុក បញ្ចេញចរិកខ្ចិលចេញមកភ្លាម ។
" ខ្ញុំបានទៅគ្លីនិចយកថ្នាំសម្រកអោយលោក ពឹងលើ ហាត់ប្រាណមួយមុខ ៥ខែប្រហែលស្រកបាន ១០គីឡូនិង "
" អរគុណហើយ " ជុងហ្គុក ត្រូវបង្ខំចិត្តងើបទៅ ហាត់ប្រាណ តែតទៅ ថេហ្យុង និងអោយគេ ហាត់ប្រាណពីព្រឹកកំណត់របបអាហារត្រឹមត្រូវនោះ នាយច្បាស់ជាស្រកឆាប់រហ័ស ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now