💘បេះដូងប្តូរម្ចាស់💘 ភាគទី26

5.8K 437 9
                                        

ពេលវេលាកន្លងទៅមិនបានរងចាំអ្នកណានោះទេ ។ មានរឿងច្រើនណាស់ដែលត្រូវធ្វើរាល់ថ្ងៃ ជុងហ្គុក បន្តការងាររបស់នាយមិនហ៊ានសម្រាកតែក៏មិនភ្លេចចំណាយពេលមករកមនុស្សជាទីស្រលាញ់ដែរ ។ ពេលនេះរវល់អាចថាបានជួបគ្នាច្រើនបំផុតគឺពេលល្ងាចដល់យប់ ។
សាឡុងធំមួយដែលមានមនុស្សពីរនាក់កំពុងគេងគឺ ថេហ្យុង គេងលើ ជុងហ្គុក តាមទម្លាប់ ។
" មួយរយៈនេះបងបានធ្វើរឿងខ្លះ ថេ! បងមិនចង់លាក់បាំងអូនទេ "
" តើបងកំពុងធ្វើអី? "
" បងបានរៀបចំផែនការមួយ! អូនប្រាប់ថា ចាង សូណា និង ហ៊ុនជីនបែកគ្នាហើយមែនទេ? "
" ហឹម!! "
" តាមពិតពួកគេមិនទាន់បែកគ្នានៅឡើយ! នាងតែបែបនេះដែលដើរប្រាប់គេឯងថាខ្លួននៅទំនេរ "
" តើនាងប្រាប់អូនបែបនេះដើម្បីអី? "
" ព្រោះអូនដើរតួរជាប្អូនបង! ឱកាសដែលធ្វើអោយ ចាស្ទីន មើលឃើញនាងនោះអី! "
" ពិតមែនហើយ...ចឹង...? "
" នៅមានរឿងមួយទៀត! "
" តើមានរឿងអីដែលបងមិនទាន់ប្រាប់អូន? "
" បងនិងប្រាប់អូននៅពេលនេះ "
" ឆាប់និយាយមក "
" គឺបងនិង សូណា នៅលែងគ្នាមិនទាន់ដាច់នោះទេ"
" ជុងហ្គុក..." ថេហ្យុង ស្ទុះងើបអង្គុយមើលមុខនាយ ។ បើបែបនេះគេមានឈ្មោះជាជនទីបីឬជាស្រីហៅថាស្រីកំណាន់ឬប្រពន្ធចុងគេចឹងមែនទេ?
" ថេ! ស្តាប់បងណា...! អូនក៏ដឹងថ្ងៃនោះបងប្រាប់ថាភរិយាបងសុំលែងលះ បងឈឺចាប់បងចង់សម្លាប់ខ្លួនបងរត់ចេញមកមិនបានសុីញ៉េរលែងលះអោយនាងគឺបែបនិង "
" ចឹងបងចង់ធ្វើមិច!? "
" ដំបូងបងគិតថានិងអោយ ស៊ូ ទៅយកវាអោយបងសុីញ៉េរប៉ុន្តែ ស៊ូ ក៏ទៅជាបែបនិងទៅហើយទើបបងនិងទៅយកខ្លួនឯង "
" បងទៅយកយ៉ាងមិច? "
" នាងទុកឯកសារនៅ Condo របស់នាងទាំងអស់ចឹងវាក៏នៅទីនោះដែរ "
" បងនិងទៅទីនោះ? "
" កុំបារម្ភអី ថេ! ទោះជាប់លើកោះតែពីរនាក់នាងក៏បងគ្មានអារម្មណ៍ជាមួយនាងដែរ មនុស្សបងស្គាល់ចរិកប៉ុណ្ណឹងហើយអូនគួរតែយល់ហើយណា "
" ហឹមអូនយល់ពីបង! សង្ឃឹមថាការងារបងនិងអាចបញ្ចប់ដោយជោគជ័យ "
" វាអាចជោគជ័យព្រោះមានអូននៅពីក្រោយខ្នងបង ព្រោះមានអូនជាជំហរ ព្រោះមានអូនតាមជួយតាម យល់ពីបងបែបនេះហើយ "
" ហិហិ...តើគួររំភើបទេ? "
" មិនគួរទេ "
" ហេតុអី? "
" ព្រោះវាជាការពិតបងមិនបានបញ្ជោអូនឯណា "
" ហៃយ៉ា...ចន ជុងហ្គុក តើចេះអាសម្តីផ្អែមនេះមកពីណា? "
" មកពី គីម ថេហ្យុង "
" អូនមិនដែលនិយាយ មិនដែលបង្រៀនបងបែបនេះ ទេ "
" មិនបាច់បង្រៀនគ្រាន់តែនៅជាមួយអូនវាធ្វើអោយបេះដូងបងបញ្ជារមកអោយនិយាយពាក្យអស់នេះតែម្តង "
" អ៊ួយ....អូនពិតជាអៀនស្លាប់មិនខានទេ "
" អូនអៀនគួរអោយខ្នាញ់បំផុត "
" បានហើយឈប់និយាយ "
" ចឹងមានតែបញ្ចេញទង្វើរវិញ "
" ចង់ធ្វើអី? "
" បងចង់រំលោភអូនត្រង់នេះ ខ្លាំងណាស់ "
" មនុស្សល្មោភ "
" មកពីអូនខ្លួនឯង "
" អូនតែម្តងសោះ "
" យ៉ាងណាអូនអ្នកផ្តើមដែរ "
" ចឹងអូនខុស? "
" ខុសត្រូវតែដាក់ទោស " ជុងហ្គុក បញ្ចប់ប្រយោគ អោនទៅថើបញីចកញ្ចឹងករ.ថេហ្យុង សើចរមួល ពេញសាឡុងដោយសារតឺរសើប
" បានហើយ...ហាសហា៎ ជុងហ្គុក រសើបណាស់ "
" មិនបាន.... " ជុងហ្គុក ងើបមុខមកនិយាយមិនប្រុងនិងអោបទៅថើបមាត់ ថេហ្យុង ទៅហើយតែមានសម្លេងទូរសព្ទ័រោទ៍ផ្តាច់ចង្វាក់មុន ។
" បងលើកទូរសព្ទ័សិន " ជុងហ្គុក ងើបអង្គុយទាញទូរសព្ទមកនិយាយ
" ហាឡូ អ្នកនាងចាង "
" ចាស្ទីន សូមជួយខ្ញុំផង "
" តើមានរឿងអី? "
" មានចោចូលមកក្នុង Condo ខ្ញុំ! ជួយខ្ញុំផង ចាស្ទីន ខ្ញុំខ្លាចខ្លាំងណាស់ "
" ស្ងប់អារម្មណ៍សិនទៅ "
" លោកអាចមក Condo ខ្ញុំបានទេ? ជួយផងណា ខ្ញុំពិតជាខ្លាចពិតមែន "
" តែវាយប់ទៅហើយ "
" ហិហិ...លោកជួយផង... "
" បានៗ ខ្ញុំនិងទៅរកនាងសូមចាំបន្តិចណា " ជុងហ្គុក ដាក់ទូរសព្ទចុះបែរមករក ថេហ្យុង ។
" បងនិងទៅទីនោះពេលនេះ "
" ជុងហ្គុក.... "
" មិនអីទេណា! អូនជូនបងទៅបន្តិចទៅ បងនិងឆាប់មកវិញ បងទៅយកឯកសារសំខាន់អូនកុំគិតច្រើនអី "
" ហឹម! អូនដឹងហើយ ចាំបន្តិច " ថេហ្យុង ទឹកមុខរាបស្មើដើរទៅក្នុងបន្ទប់យកអាវក្រៅមកស៊កពីលើឈុតគេងយប់របស់ខ្លួនគេជាអ្នកបើកឡានជូន ជុងហ្គុក ទៅរកស្រីម្នាក់នោះ ។

💘បេះដូងប្តូរម្ចាស់💘(ចប់)Where stories live. Discover now